Event

ក្រុមហ៊ុន ទ្រូម៉ាន់នី ផ្ដល់ជំនួយ ដល់ពលករខ្មែរ​​ នៅប្រទេសថៃ តាមរយៈសេវា ផ្ទេរប្រាក់ ឥតគិតថ្លៃមកកម្ពុជា

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនផ្ដល់សេវា បច្ចេកវិទ្យាហិរញ្ញវត្ថុ ឈានមុខគេមួយនៅកម្ពុជា កំពុងជួយដល់ពលករខ្មែរ នៅប្រទេសថៃ ដែលត្រូវការផ្ទេរប្រាក់ភ្លាមៗ មកជូនគ្រួសាររបស់ពួកគាត់ នៅកម្ពុជា។ សេវាផ្ទេរប្រាក់តាមឌីជីថលនេះ មិនគិតកម្រៃសេវាទេ។

ការផ្ដល់ជូននេះ មានគោលបំណងបង្ហាត់បង្ហាញ ប្រជាពលរដ្ឋខ្មែរឲ្យបានជ្រួតជ្រាប អំពីសេវាហិរញ្ញវត្ថុ និងសេវាទូទាត់ប្រាក់តាមឌីជីថល តាមរយៈកម្មវិធីទូទាត់ប្រាក់ ក្នុងទូរស័ព្ទដៃដ៏ពេញនិយម របស់ក្រុមហ៊ុនទ្រូម៉ាន់នី។ គំនិតផ្ដួចផ្ដើមនេះ បានចាប់បើកដំណើរការ នៅក្នុងដំណាក់កាលមួយដែល គេកំពុងចាប់អារម្មណ៍ច្រើន ទៅលើស្ថានភាពដ៏លំបាក សម្រាប់បងប្អូនពលករខ្មែរ។

ដើម្បីជាការជួយ ដល់ពលករខ្មែរទាំងឡាយ ដែលមិនអាច ឬពិបាកចេញទៅផ្ញើប្រាក់ តាមភ្នាក់ងារនៅខាងក្រៅ ទ្រូម៉ាន់នី មានផ្ដល់សេវាផ្ទេរប្រាក់ ដោយឥតគិតថ្លៃភ្លាមៗ ពីប្រទេសថៃ មកកម្ពុជាតាមកម្មវិធី ទូរស័ព្ទដៃទ្រូម៉ាន់នី នៅប្រទេសថៃ។

លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាគ្រប់គ្រង ផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានមានប្រសាសន៍ថា៖ “សេវាថ្មីរបស់ទ្រូម៉ាន់នីនេះ គឺបង្កើតឡើងដើម្បីផ្ដល់ ​​ជូនប្រជាជនខ្មែរ នូវប្រព័ន្ធទូទាត់ប្រាក់មួយ ដែលមានគុណភាពល្អ និងមានសុវត្ថិភាព។ ហើយទ្រូម៉ាន់នីសង្ឃឹមថា យើងអាចជួយសម្រួល ដល់បងប្អូនខ្មែរ ដែលខិតខំរកប្រាក់យ៉ាងហត់នឿយ នៅឯប្រទេសថៃ ដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគាត់ ដែលរស់នៅឯស្រុកខ្មែរយើង។”

តាមរយៈប្រព័ន្ធទូទាត់ប្រាក់ នៅទូទាំងអាស៊ី ដ៏មានគុណភាព គួរឲ្យទុកចិត្ត និងមានប្រសិទ្ធភាពខ្ពស់ របស់ទ្រូម៉ាន់នី សេវាថ្មីនេះអាចប្រើប្រាស់បាន ដោយប្រជាជនកម្ពុជា ដែលប្រើកម្មវិធីទូរស័ព្ទដៃទ្រូម៉ាន់នី របស់ប្រទេសថៃ។
ប្រាក់ដែលផ្ញើតាមកម្មវិធី ទូរស័ព្ទដៃទ្រូម៉ាន់នី របស់ប្រទេសថៃ គឺអាចដកបាននៅតាម ភ្នាក់ងារជាង១ម៉ឺនកន្លែង ទូទាំងប្រទេសកម្ពុជា ដោយមិនគិតថ្លៃសេវា។

ជាការលើកទឹកចិត្តដល់អតិថិជន ឲ្យសាកល្បងប្រើសេវាផ្ទេរប្រាក់ ឆ្លងប្រទេសនេះ ទ្រូម៉ាន់នី មិនគិតកម្រៃសេវានោះទេ។

លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាគ្រប់គ្រង ផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនទ្រូម៉ាន់នី ចង់ឲ្យបងប្អូនខ្មែរយើងគ្រប់គ្នា អាចប្រើសេវានេះបានយ៉ាងងាយស្រួល ដោយបងប្អូនអាចវេរប្រាក់ភ្លាម នឹងទទួលបានភ្លាម។ ហើយយើងក៏មិនគិតថ្លៃសេវា ទាំងខាងអ្នកផ្ញើ និងអ្នកទទួលផងដែរ។”

ដោយផ្អែកលើបទពិសោធន៍ដ៏រឹងមាំ ផ្នែកផ្ដល់សេវាហិរញ្ញវត្ថុជាច្រើន នៅទូទាំងទ្វីបអាស៊ី នាពេលកន្លងមក ទ្រូម៉ាន់នី រំពឹងថា ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ នឹងសាកល្បងប្រើប្រាស់ សេវាផ្ទេរប្រាក់ឆ្លងប្រទេស យ៉ាងរហ័សដែលមិនគិតថ្លៃសេវានេះ។

ដោយគិតចាប់ពីពេលដែលក្រុមហ៊ុន បានចាប់ដំណើរការដំបូងនៅកម្ពុជា កាលពីឆ្នាំ២០១៦មក ទ្រូម៉ាន់នី បានបង្កើតឲ្យមានបណ្ដាញ ភ្នាក់ងារផ្ទេរប្រាក់ ដ៏ទូលំទូលាយបំផុត នៅកម្ពុជា។ ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារ ដល់ទៅជាង១ម៉ឺនកន្លែង ដែលរង់ចាំផ្ដល់សេវាហិរញ្ញវត្ថុ ដ៏មានគុណភាព ជូនដល់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស។

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវា ហិរញ្ញវត្ថុឌីជីថល បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុត នៅតំបន់អាស៊ី។ TrueMoney Group គឺជាផ្លែតហ្វមហិរញ្ញវត្ថុ ដ៏ពេញនិយមបំផុតមួយ នៅអាស៊ីអាគ្នេយ៍ នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមាន ក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេសទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕

Most Popular

To Top