ភ្នំពេញ៖ បន្ទាប់ពីបើកលក់មុនសម្ពោធគម្រោង កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅនេះ យើងឃើញថាគម្រោងថ្មី ដែលមានឈ្មោះថា អ័រគីដេ ដឹផាលេស ក្រោមការអភិវឌ្ឍន៍ របស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិន បានសម្រេចការលក់ ត្រឹមរយៈពេលមួយសប្តាហ៍តែប៉ុណ្ណោះ ដែរនេះគឺជាសមទ្ធិផលថ្មី របស់ក្រុមហ៊ុនទោះបី ជាស្ថិតនៅក្នុងកាលៈទេសៈ នៃការរីករាលដាលពីជំងឺកូវីដ១៩ក្តី។


គម្រោងអ័រគីដេ ដឹផាលេស គឺជាគម្រោងចុងក្រោយបង្អស់ ដែលទើបនឹងបើកលក់មុន សម្ពោធគម្រោង ដែលជាគម្រោងដ៏ពិសិដ្ឋ និងអស្ចារ្យបំផុត សម្រាប់ក្រុមហ៊ុន នាពេលបច្ចុប្បន្ននេះ ដោយរួមមានម៉ូតផ្ទះ ចំនួនបីប្រភេទ គឺ វីឡាទោល ដឹអ៊ីមប្រ៊េស លេក ស្ថិតនៅជាប់ផ្ទៃបឹងប៊ូតានិច ដែលជាវីឡាដ៏ប្រណីតបំផុត សម្រាប់គម្រោងនេះផងដែរ បន្ថែមពីនោះនៅមានវីឡាទោល ដឹអ៊ីមប្រ៊េស ដែលអមទៅដោយសួនច្បារ ដ៏ស្រស់បំព្រង និងចម្រុះពណ៌ នៅពីមុខគេហដ្ឋានរបស់លោកអ្នក និងចុងក្រោយគឺ វីឡាភ្លោះ ដឹអ៊ីមប្រ៊េស ដែរម៉ូតផ្ទះត្រូវបានច្របាច់បញ្ចូលគ្នា នូវសិល្បៈរចនាបទពីអតីតកាល រហូតដល់ បច្ចុប្បន្ន ពិតជាសក្តិសមសម្រាប់គ្រប់ក្រុមគ្រួសារ។



ក្រៅពីនោះគម្រោងអ័រគីដេ ដឹផាលេស ក៏រួមានផ្សារទំនើបដឹប៊ូតានិចម៉ល សួនប៊ូតានិច បឹងប៊ូតានិច អ៊ីមភើរៀ ក្លឹបហោសន៍ ដែលអាចអោយអតិថិជន រៀបចំកម្មវិធីផ្សេងៗ បានយ៉ាងងាយស្រួល និងកន្លែងផ្សេងៗទៀចជាច្រើន។

ដើម្បីជាការអបអរសាទរ ក្នុងការសម្រេចនូវការលក់ ក្នុងរយៈពេលខ្លីនេះ ក្រុមហ៊ុនសម្រេចបើកលក់ប្លុកថ្មី ជាមួយនឹងការបង់ប្រាក់ យ៉ាងពិសេសត្រឹមតែ 0.8%ប៉ុណ្ណោះ ក្នុងមួយខែ រយៈពេល20ខែ ដោយគ្មានការប្រាក់ និងគ្មានប្រាក់កក់។
សូមអញ្ជើញមកសាកសួរ ព័ត៌មាននៅការិយាល័យលក់ ដែលមានទីតាំងនៅតាម បណ្តោយផ្លូវជាតិ៦អា ចម្ងាយ៧គ.ម ពីស្ពានជ្រោយចង្វារ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 098 733 333 ឬហ្វេសប៊ុកផេក Facebook: https://www.facebook.com/orkide.development


