ធីខេអេស រ៉េស៊ីឌិន គឺជាគម្រោងលំនៅដ្ឋានថ្មី និងស្ថិតនៅពោធិ៍ចិនតុង និងមានចម្ងាយតែ ១,៥គម ពីមហាវិថីសហព័ន្ធរុស្ស៊ី ដែលផ្តល់ជូននូវប្រណីតភាព ភាពទាន់សម័យ និងសក្តានុពលខ្ពស់ សម្រាប់អតិថិជន ជាមួយនឹងប្រភេទ ផ្ទះវីឡាកូនកាត់ ដ៏ទំនើប ដែលមានតម្លៃចាប់ពី ៨១,៥០០$ ឡើងទៅតែប៉ុណ្ណោះ។
នៅក្នុងដំណាក់កាលទី១ ជាមួយផ្ទះជិត១០០ខ្នង ដើម្បីផ្តល់ជាទំនុកចិត្ត សម្រាប់អតិថិជន ដែលចង់បានកន្លែងរស់នៅ បែបទាន់សម័យ និងប្រកបដោយឧត្តមភាព ម្ចាស់គម្រោង ធីខេអេស រ៉េស៊ីឌិនបានចាប់ដៃ គូសហការណ៍ជាមួយ ក្រុមហ៊ុនអន្តរជាតិដូចជា Starline Global’s, Negocia Capital រួមទាំងអ្នកវិនិយោគក្នុងស្រុក និងអ៊ឺរ៉ុបផងដែរ ដើម្បីសាងសង់គម្រោង លំនៅដ្ឋានមួយនេះប្រកបដោយ វិជ្ជាជីវៈ និងស្ដង់ដាតាមបែបផែនរស់នៅ សម្រាប់គ្រួសារសម័យថ្មី។
យោងតាមលោក គង់ សុវណ្ណដៅបណ្ឌិត ប្រធានផ្នែកប្រតិបត្តិ របស់ក្រុមហ៊ុន អចលនទ្រព្យ នេហ្គោហ៊ា ដែលដៃគូអភិវឌ្ឍ គម្រោង ធីខេអេស រ៉េស៊ីធិន បានបង្ហើបប្រាប់ថា ជាមួយនឹងទំហំដីជាង៤ហិចតា មូលហេតុសំខាន់ ដែលម្ចាស់គម្រោង ធីខេអេស រ៉េស៊ីឌិន សម្រេចចិត្តសាងសង់ គម្រោងនេះឡើង គឺដោយសារទីតាំងដ៏ល្អ មួយនេះ នឹងផ្ដល់នូវផាសុកភាព និង ភាពងាយស្រួល ក្នុងការរស់នៅយ៉ាងខ្លាំង សម្រាប់អតិថិជន ដោយមានព័ទ្ធជុំវិញ ទៅដោយផ្សារ សាលារៀន ផ្លូវរដ្ឋខ្វាត់ខ្វែង ផ្លូវអាស៊ាន មហាវិថី និងប្រជុំជន រូមទាំងមានម៉លនៅទីតាំង គម្រោងផ្ទាល់ទៀតផង។ ហើយអ្វីដែលរឹតតែ ពិសេសទៀតនោះ ធីខេអេស រ៉េស៊ីឌិន នៅទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង ដែលជាតំបន់ដ៏មានសក្តានុពល ក្នុងការធ្វើអាជីវកម្ម ជួល ក៏ដូចជាវិនិយោគយក ប្រាក់ចំណេញច្រើន បានឆាប់រហ័ស នៅពេលក្រោយផងដែរ។
ដើម្បីអបអរសាទរ ដល់ការបើកលក់ជាផ្លូវការ ធីខេអេស រ៉េស៊ីឌិន មានផ្តល់ជូននូវការបញ្ចុះតម្លៃ ជាច្រើនរហូតដល់ ៦,៥០០$ ភ្លាមៗ និងមានថែមជូន នូវម៉ាស៊ីនត្រជាក់ និងទូរទឹកកកទៀតផង សម្រាប់ខែសីហា និងខែកញ្ញា ឆ្នាំ២០២១ នេះ។ ដូច្នេះសូមរួសរាន់ឡើង កុំឲ្យឱកាសដ៏ពិសេសមួយនេះ កន្លងផុតទៅឲ្យសោះ!!!
លេខទំនាក់ទំនង៖ 088 755 1394 (Metfone) 078 737 627 (Cellcard) 098 737 627 (Smart)
វែបសាយ៖ https://www.tksresidence.com/
ផែនទី៖ https://goo.gl/maps/DAQ18GaKs8YtA5a99
អាស័យដ្ឋាន៖ ភូមិត្រពាំងជ័យ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ