ចាប់ពីពេលនេះតទៅ អ្នកបើប្រាស់ App របស់ foodpanda នឹងទទួលបានបទពិសោធថ្មី និងកាន់តែមានភាពងាយស្រួល ក្នុងការទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដោយក្រុមហ៊ុនដឹកជញ្ជូនរហ័ស ឈានមុខគេនៅកម្ពុជាមួយនេះ បានដាក់ឲ្យដំណើរការ លើមុខងារថ្មីគឺ pandamart ដែលប្រមូលផ្តុំនូវមុខទំនិញ និងសម្ភារប្រើប្រាស់ដ៏សម្បូរបែប។

មុខងារថ្មីនេះ លោកអ្នកទិញទំនិញជាច្រើនមុខ ដល់ទៅជាង៣០០០មុខ ក្នុងនោះមានទាំងអាហារកញ្ចប់ ភេសជ្ជៈគ្រប់ប្រភេទ គ្រឿងទេសស្រស់ៗ ព្រមទាំងទំទិញសម្រាប់បំពេញ តម្រូវការប្រចាំថ្ងៃជាច្រើនទៀត ដែលផ្តល់ជម្រើសច្រើន ដល់អ្នកប្រើប្រាស់។
ក្រៅពីផ្តល់ជម្រើស លើមុខទំនិញដ៏សម្បូរបែប អ្វីដែលកាន់តែពិសេស និងកាន់តែមានអត្ថប្រយោជន៍ ទៅទៀតនៅលើ pandamart នោះគឺ លោកអ្នកមិនចាំបាច់រង់ចាំយូរឡើយ ដោយបន្ទាប់ពីការបញ្ជាទិញ របស់ដែលលោកអ្នក ត្រូវការត្រឹមរយៈពេល៣០នាទី ទំនិញនោះ នឹងទៅដល់ដៃរបស់លោកអ្នក។

អ្នកតំណាងរបស់ក្រុមហ៊ុន foodpanda បានឲ្យដឹងថា៖ «នៅ foodpanda យើងតែងតែគិតគូ ដល់តម្រូវការរបស់អតិថិជន ហើយការផ្តល់ភាពងាយស្រួល និងសន្សំសំចៃពេលវេលា សម្រាប់អតិថិជនតែងតែ ជាចំណុចអាទិភាពជានិច្ច។ មុខងារថ្មី pandamart នឹងផ្តល់បទពិសោធនៃភាពងាយស្រួលថ្មី មិនធ្លាប់មានពីមុនមក ដល់អ្នកប្រើប្រាស់ ហើយនិងផ្តល់ទំនិញដ៏សម្បូរបែប ដើម្បីបញ្ជាទិញ ក៏ដូចជាចូលរួមរក្សាគម្លាតសង្គម ក្នុងវិបត្តិកូវីដ ១៩។ ឥឡូវនេះសម្រាប់ pandamart យើងបម្រើជូននៅរាជធានីភ្នំពេញ ហើយនឹងមាននៅបណ្តាខេត្តក្រុងផ្សេងៗទៀត ដែលយើងមានវត្តមាន ក្នុងពេលឆាប់ៗនេះ»។

ដើម្បីចូលទិញទំនិញ លោកអ្នកគ្រាន់តែចូលក្នុង App (បើមិនទាន់មាន អាចចូលទាញយកពី App Store ឬ Play Store បាន) របស់ foodpanda ដែលដំឡើងរួចជាស្រេច បន្ទាប់មក ចូលទៅកាន់ផ្នែក គ្រឿងទេស និងច្រើនទៀត (Grocery and More) ហើយបន្ទាប់មក ចូលទិញទំនិញពី pandamart (shop from pandamart) ជាការស្រេច។ លោកអ្នកអាចទិញទំនិញជាច្រើន រួមមានគ្រឿងផ្សំ ផលិតផលទឹកដោះគោ ទឹកជ្រលក់ អាហារ និងភេសជ្ជៈ និងគ្រឿងទេសស្រស់ៗ គ្រឿងសម្អាង និងទំនិញជាច្រើនប្រភេទទៀតតាមតម្រូការ។

ដើម្បីអបអរការដាក់ដំណើរការមុខងារថ្មីនេះ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អតិថិជនទាំងអស់ ដែលបញ្ជាទិញទំនិញពី pandamart នឹងទទួលបានឱកាសចូលរួម ក្នុងការចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ជាច្រើន ដូចជា ម៉ាស៊ីនហ្គេម Playstation 5, iPad pro បាស់ JBL និងរង្វាន់ផ្សេងៗជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រើប្រាស់ថ្មី ក៏អាចរីករាយនឹងប្រម៉ូសិន តាមរយៈការប្រើកូដ «MART» ដើម្បីទទួលបានការបញ្ចុះតម្លៃ ២ ដុល្លារ នៅពេលចំណាយចាប់ពី ៧ ដុល្លារឡើងទៅ។
កាន់តែសុវត្ថិភាពទៅទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់បែបឌីជីថល ( Visa Card Payment) ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ ផងដែរ ស្របពេលដែលបុគ្គលិកដឹក ជញ្ជូន របស់ក្រុមហ៊ុន តែងតែអនុវត្ត វិធានការអនាម័យជានិច្ច ដូចជាពាក់ម៉ាស់ ប្រើទឹកអាល់កុលលាងដៃ ជូតសម្អាត និងបាញ់ថ្នាំសម្អាតធុង ដឹកឥវ៉ាន់ជាប្រចាំ។
ចុចដោនឡូតអេប foodpanda ដើម្បីបញ្ជារទិញ អាហារ និងរបស់ប្រើប្រាស់គ្រប់ប្រភេទ តាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬ ទៅទិញដោយផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។
បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូន យ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង និងស្វាយរៀង។
តាមចុច Subscribe Channel Telegram របស់ foodpanda KH៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន៕
