កម្ពុជា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៖ ក្រុមហ៊ុន Httpool ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន Aleph Holding គឺជាដៃគូលក់ពាណិជ្ជកម្មទទួលបានសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន Facebook នៅកម្ពុជា។ ក្រុមការងារនៅកម្ពុជារបស់ក្រុមហ៊ុន Httpool ប្តេជ្ញាចិត្តបន្តប្រឹងប្រែងធ្វើការងារ គាំទ្រ និងអប់រំដល់អ្នកផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ក្នុងប្រទេសដើម្បីជួយពួកគេក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ដើម្បីជួយជំរុញដល់អាជីវកម្ម។
នៅថ្ងៃនេះ ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន Httpool បានបើកវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពមួយសម្រាប់ម្ចាស់ក្រុមហ៊ុនអាជីវកម្ម និងអ្នកធ្វើទីផ្សារ ដើម្បីផ្តល់ជូនពួកគេនូវព័ត៌មាន និងគំនិតដ៏ស៊ីជម្រៅផ្សេងៗអំពីរបៀបបង្កើត និងគ្រប់គ្រងយុទ្ធនាការឱ្យកាន់តែមានប្រសិទ្ធភាពក្នុងអំឡុងយុទ្ធនាការ Mega Sales Days ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ យុទ្ធនាការ Mega Sales Days ទាំងនេះរួមមាន ថ្ងៃ 10.10 Sale, ថ្ងៃ Singles’ Day Sale នៅថ្ងៃទី១១ ខែវិច្ឆិកា ថ្ងៃ Black Friday ថ្ងៃ Cyber Monday ថ្ងៃ 12.12 Sale និងថ្ងៃ Boxing Day Sale ជាដើម។
យុទ្ធនាការ Mega Sales គឺជាព្រឹត្តិការណ៍ទិញទំនិញខ្នាតធំដែលមានរយៈច្រើនថ្ងៃនៅក្នុងឆ្នាំនីមួយៗ។ យុទ្ធនាការលក់ទាំងនេះនាំមកនូវឱកាសទាំងសម្រាប់អតិថិជន និងក្រុមហ៊ុនអាជីវកម្មជាច្រើន។ ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន Httpool លើកឡើងប្រធានបទមួយចំនួនដូចជាការវាស់វែង និងបានចែករំលែកការប្រតិបត្តិប្រសើរបំផុតសម្រាប់ក្រុមហ៊ុនអាជីវកម្ម ដើម្បីទទួលបានភាពជោគជ័យក្នុងអំឡុងពេលលក់ទាំងនេះ។
អ្នកចូលរួមសរុបចំនួន៥០នាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដែលបង្ហាញឱ្យឃើញពីការចង់ស្វែងយល់របស់ក្រុមហ៊ុនអាជីវកម្ម និងម៉ាកយីហោនានាដើម្បីរៀនសូត្រអំពីឱកាសដែលអាចជួយពួកគេឱ្យបង្កើនការលក់របស់ខ្លួនបាន។
តាងនាមឱ្យក្រុមហ៊ុន Httpool ក្នុងប្រទេសកម្ពុជា អ្នកនាង Archana Roche ដែលជា Facebook Measurement Lead និងអ្នកនាង Aatsi Desai ដែលជា Facebook Creative Lead របស់ក្រុមហ៊ុន Httpool ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបង្កើតវគ្គបណ្តុះបណ្តាលនេះឡើង។
អ្នកនាង Archana Roche ដែលជា Facebook Measurement Lead របស់ក្រុមហ៊ុន Httpool ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកមានប្រសាសន៍ថា៖ “ត្រីមាសទី៤ គឺជាពេលវេលាដ៏រំភើបនៃឆ្នាំនីមួយៗ ដោយសារមានថ្ងៃទិញទំនិញជាច្រើនដូចជា 10/10, Singles day, 11/11, 12/12, Black Friday, Cyber Monday, Christmas និងថ្ងៃចូលឆ្នាំសកលជាដើម។ ក្រុមការងារធ្វើទីផ្សាររបស់ Facebook បានរៀបចំផែនការទុកជាមុន មុនពេលថ្ងៃ Mega Sales ទាំងនេះមកដល់ ដែលអាចជួយអ្នកធ្វើទីផ្សារនៅក្នុងគ្រប់ប្រភេទ ទាំងប្រភេទថ្មីនិងចាស់ ដែលអាចធ្វើឱ្យការលក់កើនឡើងខ្លាំង”។
អ្នកនាងបានបន្ថែមថា៖ “ជាមួយនឹងដំណោះស្រាយរបស់ក្រុមហ៊ុន Facebook ដូចជាការរួមបញ្ចូលគ្នានៃ Discovery Commerce និង Conversational Commerce ម៉ាកយីហោនានាអាចស្វែងរកការបន្ស៊ីល្អឥតខ្ចោះមួយ និងអាចទទួលបានការបញ្ជាទិញដោយអ្នកដែលស្រលាញ់ចង់បានវាខ្លាំង។ ថ្ងៃ Mega Sales គឺជាឱកាសមាសដើម្បីទទួលបានបទពិសោធ និងវាស់វែងយុទ្ធសាស្រ្តទីផ្សារប្រកបដោយភាពច្នៃប្រឌិតរបស់អ្នក។ តាមរយៈការប្រើប្រាស់ការប្រតិបត្តិប្រសើរបំផុតរបស់ប្រព័ន្ធផ្សព្វផ្សាយសម្រាប់អតិថិជនដែលប្រើប្រាស់ទូរស័ព្ទ និងផែនការធ្វើតេស្តការវាស់វែង ម៉ាកយីហោនានានឹងទទួលបានព័ត៌មានស៊ីជម្រៅ និងមានតម្លៃអំពីរបៀបដែលអាចធ្វើឱ្យការអនុវត្តការងារមានភាពប្រសើរឡើង និងទទួលបានលទ្ធផលអាជីវកម្មកាន់តែខ្ពស់។ សម្រាប់ថ្ងៃ Mega Sales វាមានសារៈសំខាន់ដល់អ្នកធ្វើការវាស់វែងយុទ្ធនាការរបស់អ្នក ដើម្បីជួយតម្រង់ទិសយុទ្ធនាការទាំងនេះឱ្យឆ្ពោះទៅរកទិសដៅដែលត្រឹមត្រូវ និងស្ថិតក្នុងស្ថានភាពកាន់តែប្រសើរ មុនដៃគូរប្រកួតប្រជែងរបស់អ្នក”។
អ្នកនាង Aatsi Desai ដែលជា Facebook Creative Agency Partner របស់ក្រុមហ៊ុន Httpool ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា៖ “អ្នកទិញទំនិញនៅក្នុងព្រឹត្តិការណ៍ Mega Sales ទំនងជាអ្នកចំណាយប្រាក់ច្រើន និងជាអ្នកប្រើប្រាស់តាមបណ្តាញទូរស័ព្ទ។ នេះកគឺជាពេលដែលពួកគេត្រូវរុករកផលិតផលថ្មីៗជាងពេលណាទៀតទាំងអស់។ បណ្តាញសង្គម Facebook កាន់តែក្លាយជាផ្លែតហ្វមសាមញ្ញសម្រាប់មនុស្សដែលចូលចិត្តរុករក និងស្វែងរកផលិតផលថ្មីៗ ហើយវាសំខាន់ដែលអ្នកធ្វើទីផ្សារដែលរៀបចំផែនការសម្រាប់យុទ្ធនាការ Facbeook របស់ពួកគេឱ្យត្រូវតាមឥរិយាបថរបស់អ្នកប្រើប្រាស់ ដែលផ្តល់ជូនមកវិញនូវផលចំណេញពីការវិនិយោគយ៉ាងច្រើន”។
អ្នកនាងបានបន្តថា៖ “ការច្នៃប្រឌិតទៅតាមលក្ខណៈផ្ទាល់ខ្លួន និងផ្តោតលើទូរស័ព្ទដៃ អាចជួយឱ្យការប្រាស្រ័យទាក់ទងកាន់តែមានភាពចាប់អារម្មណ៍ និងបង្កើនការផ្លាស់ប្តូរ។ នៅក្នុងវគ្គបណ្តុះបណ្តាលរបស់យើង យើងបានចែករំលែកយុទ្ធសាស្រ្តច្នៃប្រឌិត ការប្រតិបត្តិប្រសើរបំផុត និងទម្រង់អន្តរសកម្ម និងទម្រង់ 3D សម្រាប់ព្រឹតិ្តការណ៍ទាំងនេះ”។
សិក្ខាសាលាតាមអនឡាញដែលពោរពេញដោយចំណេះដឹងនេះ បានបញ្ចប់ជាមួយនឹងវគ្គសំណួរនិងចម្លើយដែលអ្នកចូលរួមអាចសួរសំណួរដែលពាក់ព័ន្ធនឹងវគ្គបណ្តុះបណ្តាលនេះបាន។
អំពីក្រុមហ៊ុន Httpool
ក្រុមហ៊ុន Httpool គឺជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន Aleph Holding ដែលវិនិយោគលើផ្លែតហ្វមផ្សព្វផ្សាយឌីជីថលឈានមុខគេជាច្រើននៅទូទាំងតំបន់អឺរ៉ុប និងអាស៊ី។ ក្រុមហ៊ុនគាំទ្រដល់កំណើនរបស់ផ្លែតហ្វមទាំងនេះ និងជំរុញឱ្យមានលទ្ធផលអាជីវកម្មសម្រាប់អ្នកផ្សាយពាណិជ្ជកម្មបែបប្រពៃណី និងអ្នកផ្សាយពាណិជ្ជកម្មតាមរយៈការបង់ប្រាក់នៅទូទាំងទីផ្សារជាង ៣០។ ដោយផ្អែកលើបណ្តុំប្រកបដោយភាពច្នៃប្រឌិតនៃបច្ចេកវិទ្យា និងដំណោះស្រាយលទ្ធផលការងារ ក្រុមការងារដែលមានជំនាញ និងបទពិសោធទីផ្សារដ៏ទូលំទូលាយ ក្រុមហ៊ុន Httpool អាចជួយឱ្យអ្នកផ្សាយពាណិជ្ជកម្មភ្ជាប់ទំនាក់ទំនងជាមួយនឹងអតិថិជនរបស់ពួកគេបានតាមរយៈមធ្យោបាយផ្សេងៗប្រកបដោយប្រសិទ្ធភាពបំផុត ដែលជួយបង្កើនផលចំណេញពីការវិនិយោគឥតឈប់ឈរ។
ផ្លែតហ្វមផ្សព្វផ្សាយឈានមុខគេនានាដូចជា Twitter, Facebook, Spotify, LinkedIn, Snapchat, Warner Music, Outbrain និង Brainly បានតែងតាំងក្រុមហ៊ុន Httpool ឱ្យធ្វើជាដៃគូផ្នែកលក់ផ្តាច់មុខរបស់ពួកគេនៅទូទាំងទីផ្សារអឺរ៉ុប និងអាស៊ីមួយចំនួន។ ក្រុមហ៊ុន Httpool មានមូលដ្ឋាននៅចក្រភពអង់គ្លេស ដោយមានការិយាល័យជាច្រើនកន្លែងនៅទូទាំងតំបន់អឺរ៉ុបកណ្តាល តំបន់ណូឌិក (Nordics) តំបន់បាល់ទិច និងបាល់កាន (Baltics and Balkans) ប្រទេសរុស្ស៊ី តំបន់ CIS និងអាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន Aleph ក្តោបក្តាប់ផ្លែតហ្វមលំដាប់ពិភលោកធំៗជាង ២០ ក្នុងទីផ្សារជាង ៥០ នៅទូទាំងពិភពលោក។
គេហទំព័រ www.httpool.com
សម្រាប់ព័ត៌មានបន្ថែម
Rucha Bhalekar ប្រធានផ្នែកទីផ្សារប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Httpool (rucha@httpool.asia)