Event

20 ចំណុចដែល Ford EcoSport អាចផ្តួលគូប្រកួតប្រជែងបាន

ថ្មីៗនេះយើងសង្កេតឃើញថាទីផ្សាររថយន្ត Mini SUV ឬ Compact SUV កាន់តែមានភាពប្រកួតប្រជែងឡើង ហើយក៏មានម៉ូឌែលរថយន្ត Mini SUV មួយចំនួនទើបតែលេចវត្តមានមកប្រទេសកម្ពុជាដែរ ប៉ុន្តែ Ford EcoSport នៅតែជារថយន្ត Mini SUV ដែលទទួលបានការគាំទ្រខ្លាំងជាងគេដដែល ដោយសារតែរថយន្ត Ford EcoSport មានរូបរាងដ៍រឹងមាំ ផាសុកភាព ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាលើសពីដៃគូប្រកួតប្រជែងដែលមានតម្លៃប្រហាក់ប្រហែល។ ពោលគឺ Ford EcoSport នៅជារថយន្ត Mini SUV ដែលអាចឈរជើងយ៉ាងរឹងមាំក្នុងទីផ្សារប្រទេសកម្ពុជា ដែលទទួលបានការទទួលស្គាល់ និងពេញនិយមពីអតិថិជនគ្រប់វ័យតែម្តង។ សម្រាប់អត្ថបទនេះដែរយើងខ្ញុំនឹងលើកយកចំណុចពិសេសទាំង 20 នៃរថយន្ត Ford EcoSport ដែលអាចយកឈ្នះដៃគូប្រកួតប្រជែងបានមកចែកជូនប្រិយមិត្តទាំងអស់គ្នា។

1.ទំហំនៃរថយន្ត មានប្រិយមិត្តមួយចំនួនបាននិយាយថា រថយន្ដនេះមើលពីក្រៅទៅឃើញដូចជាតូច មិនសូវខ្ពស់នោះទេ។ តែតាមពិតទៅមិនដូច្នោះទេ សម្រាប់ទទឹងរថយន្តមានប្រវែង 1765mm ដែលប្រវែងនេះគឺលើសពីដៃគូប្រកួតប្រជែងបាត់ទៅហើយ រីឯបណ្តោយនៃរថយន្តវិញគឺមានប្រវែងរហូតដល់ទៅ 4325mm ឯណោះ ប៉ុន្តែអ្វីដែលអាចទាក់ចិត្តអតិថិជនខ្លាំងបំផុតនោះគឺ កម្ពស់ខ្ពស់ពីដីនៃរថយន្តនេះរហូតដល់ទៅ 209mm វាពិតជាខ្ពស់ជាងរថយន្ដ Mini SUV ដទៃដែលតែងតែនិយាយថាខ្ពស់ជាង Ford Ecosport ប៉ុន្តែតាមពិតរថយន្ដដទៃទៀតមានកម្ពស់ពីដីត្រឺមតែ 200mm ឬក៏ទាបជាងនេះប៉ុណ្ណោះ ហើយវាក៏ជាចំណុចមួយល្អខ្លាំងក្នុងការបើកបរទាំងផ្លូវខេត្តគឺខ្ពស់ស្រឡះងាយស្រួលមើលផ្លូវខាងមុខ និងនៅក្នុងក្រុងវិញក៏ស្រួលក្នុងការចូលចត ឬឡើងចំណោតខ្ពស់ៗផងដែរ។

2.ជាចំណុចសំខាន់ដែលលោកអ្នកមិនគួរមើលរំលងនោះគឺ កម្លាំងម៉ាស៊ីន Ford Ecosport មានកម្លាំងម៉ាស៊ីន 1.0L ក៏ពិតមែន ប៉ុន្តែរថយន្ដនេះបំពាក់ជាមួយម៉ាស៊ីនសាំងប្រភេទ EcoBoost ដែលជាម៉ាស៊ីនតែមួយគត់របស់ក្រុមហ៊ុន Ford ដែលផ្ដល់កម្លាំងខ្លាំងមែនទែនគឺអាចផលិតកម្លាំងសេសរហូតទៅដល់ 125PS និងកម្លាំងរមួល 170Nm បើធៀបទៅនឹងក្រុមហ៊ុនរថយន្តមួយចំនួនបានអះអាងថាម៉ាស៊ីន 1.0L របស់ពួកគាត់មានសភាពស្ទុះប៉ុន្តែជាក់ស្តែងកម្លាំងសេះគឺមិនទាន់ដល់ 100 PS នៅឡើយទេ ហើយសម្រាប់រថយន្ដក្រុមហ៊ុនដទៃទម្រាំតែបានកម្លាំង125PS យ៉ាងហោចណាស់ក៏ម៉ាស៊ីន2.0L 4 ស៊ីឡាំងដែរ។ ដូច្នេះការបើកបរក្នុងល្បឿនលឿនគឺមានភាពស្ទុះ និងរលូនប៉ុន្តែចំពោះរថយន្ដរបស់ក្រុមហ៊ុនដទៃដែលមានកម្លាំងម៉ាស៊ីន1.0Lដូចគ្នានេះ គឺថាពេលដែលជាន់ហ្គ៊ែរទៅគឺស្ទក់ មិនsmoothដូច Ford Ecosport នោះទេ ហើយថែមទាំងមានសម្លេងរំខានពីម៉ាស៊ីនទៀត។ មិនតែប៉ុណ្ណោះ Ford EcoSport ថែមទាំងគិតគូដល់បរិស្ថានផងដែរដែលបានបំពាក់មកជាមួយនឹងប្រព័ន្ធកាត់បន្ថយផ្សែងពុល (Emissions System) ដែលវាជាបំពង់ចម្រោះនៅលើកស៊ីមុំាងដែលអាចកាត់បន្ថយផ្សែងពុលចេញពីរថយន្តទៅបរិស្ថាន។
3.ជាចំណុចដ៏សាមញ្ញមួយប៉ុន្តែបែរជារថយន្តដៃគូប្រកួតប្រជែងមិនមានបំពាក់ទៅវិញ នោះគឺ ផ្លិតទឹកអូតូ ដែលវានឹងដំណើរការពេលមានទឹកសាច ឬភ្លៀង។
4.ចូលមកដល់ការរចនារូបរាងផ្នែកខាងក្នុងដ៏មានផាសុកភាព អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺដំបូលផ្នែកខាងលើស្រលះ ធំ បើប្រៀបធៀបជាមួយរថយន្ដដទៃពេលយើងចូលមកដល់ផ្នែកខាងក្នុងគឺមិនធំស្រលះដូចទៅរថយន្ដ Ford Ecosport ទេ គឺដំបូលផ្នែកខាងលើរបស់ Ford EcoSport មានលក្ខណៈទូលាយស្រឡះល្អ ដែលងាយស្រួលក្នុងការចេញចូលរថយន្ត ការបើកបរផ្លូវជិតផ្លូវឆ្ងាយ បូករួមជាមួយនឹងតាបឡូស្បែកធំទូលាយ ធ្វើឲ្យអ្នកបើកបរ និងអ្នកអមដំណើរមានផាសុកភាព និងមិនងាយពុលឡាននោះទេ។

This image has an empty alt attribute; its file name is image-22.jpg

5.ការប្រើប្រាស់ស្បែកទន់បែបប្រណិតនៅលើកៅអី ដែលមានជម្រើស 2 ពណ៍ដូចជាពណ៍ទឹកដោះគោ និងពណ៍ខ្មៅ។ កៅអីរបស់រថយន្ដនេះគឺប្រណិត និងមានផាសុកភាពមែនទែន។ ចំពោះរថយន្ដមួយចំនួនគឺកៅអីរបស់គេមិនធ្វើអំពីស្បែកនោះទេ គឺធ្វើអំពីក្រណាត់ពូកធម្មតាដែលងាយនឹងជក់ទឹក ឬបែកញើសពេលយើងបើកបរយូរ ហើយធ្វើឲ្យមានក្លិនមិនល្អថែមទៀតផង តែដោយឡែក Ford EcoSport កៅអីធ្វើឡើងពីស្បែកសុទ្ធដែលធ្វើឲ្យការបើកបរមានផាសុកភាព។

This image has an empty alt attribute; its file name is image-23.jpg

6.តាបឡូស្បែកដែលខុសពីរថយន្ដដទៃដែលតាបឡូធ្វើឡើងពីជ័រដែលងាយនឹងប្រេះពេលត្រូវថ្ងៃក្ដៅខ្លាំង ដូច្នេះចំពោះតាបឡូស្បែករបស់រថយន្ដមួយនេះលោកអ្នកអស់បារម្មណ៍ជាមួយនឹងបញ្ហាដូចរថយន្ដ SUV ដទៃដែលមានតម្លៃប្រហាក់ប្រហែលហើយ។
7.កញ្ចក់មើលក្រោយ គឺពិសេសអាចកាត់ចំណាំងផ្លាតបាន ដូច្នេះវាពិតជាជួយសម្រួលដល់ការបើកបរលោកអ្នកបានច្រើនមែនទែនគឺមិនចាំងភ្នែកខ្លាំងទោះបីជារថយន្តក្រោយបើកភ្លើងខ្លាំង ឬបើកភ្លើងហ្វាក៏ដោយ ចង់បញ្ជាក់ថាចំណុចនេះក៏រថយន្តដៃគូប្រកួតប្រជែងមិនមានបំពាក់ជូនដែរ
8.ចង្កូតបូមអេឡិចត្រូនិច (EPAS) លោកអ្នកច្បាស់ជាធ្លាប់បើកបររថយន្ដដែលមានដៃចង្កូតតឹង និងប្រើកម្លាំងខ្លាំងពេលលោកអ្នកបើកបរ ប៉ុន្តែដោយសារ Ford Ecosport បំពាក់ជាមួយចង្កូចបូមអេឡិចត្រូនិច ដែលផ្ដល់ភាពងាយស្រួលក្នុងការបើកបរដែលសម្រាប់ផ្លូវក្នុងក្រុងវាមានលក្ខណៈងាយស្រួលបត់បែន ជាពិសេសសម្រាប់មិត្តៗនារីតែម្តង រីឯផ្លូវខេត្ត ឬបើកបរល្បឿនលឿនវានឹងជួយបន្តឹងដើម្បីឲ្យរថយន្តមានលំនឹងបន្ថែមទៀត

This image has an empty alt attribute; its file name is image-25.jpg

9.អេក្រង់ Touch Screen ទំហំ 8 អ៊ីញដែលផ្តល់នូវរូបភាពរស់រវើកច្បាស់ល្អ និងងាយស្រួលចុចគឺគ្រាន់តែយកម្រាមទៅចុចអូស ដូចទូរស័ព្ទ Smart Phone យើងអញ្ចឹង ដែលខុសពីរថយន្តដៃគូប្រកួតប្រជែងគឺ Touch Screen ផ្តល់រូបភាពមិនច្បាស់ ព្រិលៗ ហើយទាល់តែយកដៃទៅសង្កត់ទើបអាចចាប់យកចំណុចដែលយើងចង់បាន និយាយរួមគឺដូច Touch Screen ទូរស័ព្ទចាស់ៗជំនាន់មុនអញ្ចឹង។ ជាពិសេសនោះគឺមានបំពាក់មកជាមួយ SYNC 3 ជំនាន់ថ្មី ដែលមានមុខងារ Apple CarPlay, Android Auto និង Google Map ហើយងាយស្រួលភ្ជាប់ខ្លាំងមែនទែនគ្រាន់តែយកខ្សែសាកទូរស័ព្ទមកដោតជាមួយនឹងរថយន្ត USB នេះវានឹងស្គាល់ភ្លាមតែម្តង។

This image has an empty alt attribute; its file name is image-27.jpg

10.បំពាក់មកជាមួយកាមេរ៉ាដែលមានខ្សែគំនូស ពណ៍សរេតាមចង្កូត និងអាចពង្រីកបង្រួមបាន ដែលផ្តល់ជូននូវរូបភាពច្បាស់ត្រជាក់ភ្នែក ដែលខុសពីរថយន្តដៃគូប្រកូតប្រជែងដែលមិនមានខ្សែគំនូសរេតាមចង្កូត និងមិនអាច Zoom បានទៀត រីឯរូបភាពក៏មិនសូវច្បាស់ដែរ
11.សេនសឺជុំវិញរហូតដល់ទៅ 8 គ្រាប់ឯណោះ គឺ 4 ផ្នែកខាងមុខ និង 4 ផ្នែកខាងក្រោយ ដែលក្រុមហ៊ុនរថយន្ដមួយចំនួនមានត្រឹមតែ 4 គ្រាប់ប៉ុណ្ណោះ។ ជាពិសេសនោះគឺវាលោតបង្ហាញនៅលើអេក្រង់ Touch Screen នេះផ្ទាល់តែម្តង ដែលវាលោតចេញជា 3 ពណ៍គឺពណ៍បៃតង ទឹកក្រូច និងពណ៍ក្រហមនៅពេលដែលឧបសគ្គកាន់តែគៀក ដែលនេះប្រៀបដូចជាវិញ្ញាណអញ្ចឹង គឺខុសពីរថយន្តដៃគូប្រកួតប្រជែងគឺបានត្រឹមលោតនៅលើកុងទ័រ ហើយចាប់យកឧបសគ្គ និងបង្ហាញទិន្នន័យមិនល្អដូច Ford EcoSport ទេ។
12.មានកន្លែងផ្ទុកសម្ភារៈរហូត 25 កន្លែង ដែលយើងឃើញសូម្បីតែនៅក្រោមតាបឡូនេះក៏អាចដាក់បាន និងកន្លែងដែលអតិថិជនមួយចំនួនមិនបានដឹងនោះគឺ ក្រោមកៅអីអ្នកអង្គុយផ្នែកខាងមុខក៏អាចដាក់អីវ៉ាន់បានដែរ។
13.ឃ្លុបខាងក្រោយធំទូលាយអាចផ្ទុកអីវ៉ាន់បានច្រើន លើសពីនេះទៅទៀត កៅអីជួរទីពីរអាចបត់បានផងដែរ ងាយស្រួលផ្ទុកសម្ភារៈបានកាន់តែច្រើន ដែលរថយន្ដដទៃមានទំហំប៉ុនគ្នាមិនអាចបត់បាននោះទេ ម្យ៉ាងទៀតកន្លែងដាក់សម្ភារៈក៏មិនធំទូលាយដូច Ford EcoSport ដែរ

This image has an empty alt attribute; its file name is image-28.jpg

14.ទម្រដាក់អីវ៉ាន់ផ្នែកខាងក្រោយមានភាពរឹងមាំអាចផ្ទុកអីវ៉ាន់បានច្រើន មិនដូចរថយន្តដៃគូប្រកួតប្រជែងនោះទេដែលប្រើប្រាស់ជាប្រភេទសាច់ក្រណាត់ធម្មតា និងទន់ខ្លាំង មិនអាចផ្ទុកអីវ៉ាន់បាន។
15.បំពាក់ជូននូវពោងសុវត្ថិភាពចំនួន 6 គ្រាប់ដែលសងខាងជាប្រភេទវាំងននវែងពីមុខដល់ក្រោយ ជាក់ស្តែងវាមានដល់ទៅ 8 គ្រាប់ឯណោះតែសម្រាប់ភាសាបច្ចេកទេសគឺរាប់តែ 6 ទេ ដែលសងខាងជាប្រភេទវាំងនននេះគឺរាប់តែម្ខាង 1 តែដៃគូប្រកួតប្រជែងរាប់ម្ខាង 2។
16.កាន់តែផ្តល់សុវត្ថិភាពបន្ថែមជូនដល់អតិថិជននោះគឺស្ទើរគ្រប់ម៉ូឌែលនៃរថយន្ត Ford សុទ្ធតែបានបំពាក់មកជាមួយនឹងដែកថែបដែលបង្កប់ក្នុងទា្វរ (Side Impact Beam Bar) ដែលអាចការពារលោកអ្នកពីការប៉ះទង្គិចផ្សេងៗបានយ៉ាងល្អ។
17.ល្បឿននៃរថយន្តនេះវិញគឹថារថយន្ដនេះពិតជាស្ទុះមែនទែន ដោយគ្រាន់តែយកជើងគងទៅលើហ៊្គែរបន្តិចទេ មិនចាំបាច់ខំជាន់បង្ខំ។ ដូច្នេះវាពិតជាងាយស្រួលសម្រាប់លោកអ្នកក្នុងការបើកបរផ្លូវលាត ជាពិសេសសម្រាប់ការជែង ដោយសាររថយន្ដនេះពិតជាមានលំនឹង និងស្ងាត់ល្អ។
18.បន្ថែមពីនេះទៅទៀតរថយន្ដនេះក៏មាននូវប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត ដែលលោតចេញជាសីតុណ្ភភាពអង់ហ្សាសេ (OC) ច្បាស់ៗងាយស្រួលសារេដែលធ្វើឲ្យកាន់តែមានផាសុកភាពពេលបើកបរ
19.ប្រព័ន្ធហ្វ្រាំង ABS, EBD និងប្រព័ន្ធទប់លំនឹងរថយន្ដពេលបើកបរលើផ្លូវកោងរអិល និងបញ្ចៀសការក្រឡាប់
20.ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត ដែលជួយទប់លំនឹងរថយន្តលោកអ្នកកុំឲ្យរអិលថយក្រោយពេលឈប់នៅទីខ្ពស់ និងចោត ដែលទាំងនេះសុទ្ធសឹងតែជាបច្ចេកវិទ្យាទំនើបដែលអាចជួយសម្រួលដល់ការបើកបររបស់លោកអ្នក។

This image has an empty alt attribute; its file name is image-29.jpg

ជាសរុបមកវិញរថយន្ត Ford EcoSport នៅតែនាំមុខគេក្នុងទីផ្សាររថយន្ត Mini SUV ក្នុងប្រទេសកម្ពុជាដោយសារតែវាមានចំណុចពិសេសទាំង 20 នេះលើសពីរថយន្តដែលជាដៃគូប្រកួតប្រជែង ដូច្នេះលោកអ្នកគួរពិចារណាជាមួយនឹងរថយន្ត Ford EcoSport នេះដែលមានសមត្ថភាពលើសគេ ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាដែលអាចជួយសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃបានយ៉ាងល្អ។

សម្រាប់តម្លៃវិញត្រឹមតែជាង 2ម៉ឺនដុល្លាតែប៉ុណ្ណោះ សម្រាប់ការបង់ប្រាក់អាចធ្វើបានតាមរយៈសាច់ប្រាក់ ឬការបង់រំលស់ដែលមានអត្រាការប្រាក់ ទាបជាងគេគឺលោកអ្នកអាចបង់ប្រចាំខែត្រឹមតែ $197 ក្នុងមួយខែ ឬបង់ប្រាក់កក់ដំបូងត្រឹមតែ $5,580 តែប៉ុណ្ណោះជាមួយនឹងលក្ខខណ្ឌនៃការបង់រំលស់ងាយៗ និងការអនុម័តឆាប់រហ័សត្រឹមតែ 2-3 ថ្ងៃលោកអ្នកអាចយករថយន្តថ្មីទៅប្រើប្រាស់បាន តាមតម្រូវការ។ ជាពិសេសនោះគឺរថយន្តមាននៅក្នុងស្តុកស្រាប់ ទិញភ្លាមទទួលបានរថយន្តភ្លាម មិនចាំបាច់រង់ចាំយូរដូចក្រុមហ៊ុនដទៃដែលចាំរហូតដល់ទៅជាងកន្លះឆ្នាំ ឬមួយឆ្នាំនោះទេ។

ជាមួយនឹងជម្រើស 7ពណ៍ដូចជា៖ ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូចក្រម៉ៅ និងប្រផេះ។ រថយន្ត Ford EcoSport ត្រូវបានដាក់តាំងនៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដូច្នេះបើលោកអ្នកចង់ជ្រាបច្បាស់បន្ថែមសូមអញ្ជើញមកសាកសួរព័ត៍មានក៏ដូចជា បើកបរសាកល្បងជាមួយរថយន្តនេះនៅតាមបណ្តាអគារតាំងបង្ហាញរថយន្ត Ford គ្រប់សាខាដូចជា៖
•អគារតាំងបង្ហាញរថយន្ត Ford សាខាព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
•អគារតាំងបង្ហាញរថយន្ត Ford សាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
•អគារតាំងបង្ហាញរថយន្ត Ford សាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
•អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357
•អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883។

This image has an empty alt attribute; its file name is image-31.jpg

Most Popular

To Top