(ភ្នំពេញ) ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១៖ ទទួលស្គាល់ទាំងអស់គ្នាក្នុងឆ្នាំ 2021 នេះ ស្មាតហ្វូនអេក្រង់បត់បានដែល លេចធ្លោជាងគេ អស្ចារ្យជាងគេ ទំនើបទាន់សម័យជាងគេ និងបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយគេ គឺមានតែ Galaxy Z Fold3 5G និង Galaxy Z Flip3 5G របស់ក្រុមហ៊ុន សាមសុង តែប៉ុណ្ណោះ…! ហ៊ាននិយាយ…ហ៊ានបង្ហាញ…!

បើមិនជឿអាចគិត និងរកមើលខ្លួនឯងបាន…ថាតើមានស្មាតហ្វូនអេក្រង់បត់បានណាដែលមានបំពាក់បច្ចេកវិទ្យាការពារជម្រាបទឹក IPX68 មុនគេ…មានស្មាតហ្វូនអេក្រង់បត់បានណាដែលមានកាមេរ៉ាបង្កប់ក្រោមអេក្រង់មុនគេ…មានស្មាតហ្វូនអេក្រង់បត់បានណាដែលបំពាក់កញ្ចក់ទាំងមុខ និងក្រោយប្រភេទ Gorilla Glass Victus ដែលអាចការពារឆ្កូត សឹក បានរហូដល់ 4 ដង (4X scratch resistance) មុនគេ…មានស្មាតហ្វូនអេក្រង់បត់បានណាដែលអាចប្រើជាមួយ ប៊ិកបាន (S-Pen Fold Edition Support) មុនគេ និង កំពូលអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែក Dynamic AMOLED 2X Display…នោះ…គឺអត់មានទេ…មានតែ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ប៉ុណ្ណោះ…!

ហេតុនេះហើយបានជា Galaxy Z Fold3 5G និង Galaxy Z Flip3 5G ជាជម្រើសស្មាតហ្វូនអេក្រង់បត់បានដ៏ស័ក្តិសមឥតខ្ចោះសម្រាប់លោកអ្នកដែលចង់បានភាពលេចធ្លោ និងបង្ហាញនូវភាពអស្ចារ្យដ៏រស់រវើករបស់ខ្លួន! ម្យ៉ាងទៀតឥឡូវនេះវាជារដូវធ្លាក់ភ្លៀងផង ហើយពេលខ្លះលោកអ្នកក៏ជៀសសើមមិនផុតដែរ…ប៉ុន្តែ Galaxy Z Fold3 5G និង Galaxy Z Flip3 5G នៅតែអាចឱ្យលោកអ្នកបង្ហាញនូវភាពទាក់ទាញ ទាន់សម័យ និងបំពេញការងារសំខាន់ប្រចាំថ្ងៃបន្ទាន់ៗក្នុងពេលតែមួយ (អាវក្រោះការពារជម្រាបទឹក IPX68 & Multi-tasking split screen) ក៏ដូចជាឱ្យលោកអ្នកអាចរក្សាទំនាក់ទំនងបានកាន់តែងាយស្រួលផងដែរ។

គួររំឮកផងដែរថាក្រៅពីចំណុចអស្ចារ្យខាងលើនេះ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ក៏មិនភ្លេចនូវលក្ខណៈពិសេស និងកំពុងដើរតួនាទីសំខាន់សម្រាប់អ្នកប្រើប្រាស់ទាំងអស់ផងដែរនោះគឺសមត្ថភាពកាមេរ៉ាដ៏អស្ចារ្យ…! Galaxy Z Fold3 5G គឺត្រូវបានបំពាក់នូវកាមេរ៉ាក្រោយ 3 គ្រាប់ ដែលបានបំពាក់មុខងារទប់លំនឹង និងធ្វើការបានយ៉ាងល្អក្នុងការផ្តិតយករូបភាព ឬ វីដេអូ បានយ៉ាងច្បាស់ ស្រស់ស្អាតគ្រប់ប្លង់ គ្រប់ស្ថានភាពពន្លឺ ជាមួយនឹងទំហំ 12MP Ultra-Wide (F2.2), 12MP OIS Wide-angle (F1.8), 12MP Telephoto OIS (F2.4), 2X Optical Zoom, 10x digital Zoom។ អ្វីដែលពិសេសបំផុត និងលេចធ្លោជាងគេក្នុងប្រវត្តិសាស្ត្រកាមេរ៉ាគឺ កាមេរ៉ាបង្កប់ក្រោមអេក្រង់ ដំបូងគេតែម្តង (Under Display Camera) ទំហំ 4MP (F1.8) ខណៈដែលកាមេរ៉ាខាងមុខពេលមិនទាន់បើក (Cover Camera) ឬ Selfie Camera មានទំហំ 10MP ផងដែរ…! បើនិយាយពី អង្គចងចាំ និងអង្គផ្ទុកវិញ គឺ Galaxy Z Fold3 5G ពិតជាមិនធ្វើឱ្យលោកអ្នកខកចិត្តឡើយ ហើយលោកអ្នកក៏មិនបាច់បារម្ភពីទូរស័ព្ទអស់កន្លែងផ្ទុក រូបថត វីដេអូ កម្មវិធី ឬឯកសារឡើយ ឬម៉ាស៊ីនធ្លាក់ល្បឿន…ព្រោះ Galaxy Z Fold3 5G មកជាមួយនឹង RAM 12GB ខណៈ ROM មានទំហំចាប់ពី 256GB ដល់ 512GB…! វ៉ាវ…ពិតជាឡូយមែនទែន…!

ចុះ Galaxy Z Flip3 5G វិញ…? មានអ្វីពិសេស និងអស្ចារ្យខ្លះទៅ! ប្រាកដជាមាន…! បើមិនមាន…មិនបាច់ហៅកំពូលស្មាតហ្វូនអេក្រង់បត់បានដ៏អស្ចារ្យនោះទេ…! ក្រៅពីមានរាង Sexy ស្អាត ទាក់ទាញ ទាន់សម័យ និងមាន Cover Screen ធំ ភ្លឺច្បាស់អាចឱ្យលោកអ្នកមើល Notification ផ្សេងៗ បាននោះ Galaxy Z Flip3 5G ក៏បំពាក់មកជាមួយ កាមេរ៉ាមុខ ទំហំ 10MP (F2.4) Single Recording ជាមួយមុខងារ Director’s View ងាយស្រួល និងស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តធ្វើ Video Vlog បានថែមទៀតផង បន្ថែមពីលើនេះសម្រាប់កាមេរ៉ាក្រោយ វិញមានទំហំ 12MP Ultra-Wide (F2.2), 12MP Wide Dual Pixel OIS (F1.8) បំពាក់នូវមុខងារទប់លំនឹង និងកញ្ចក់ភ្លឺរលោងស្អាតដ៏រឹងមាំ Super Clear Glass (Gorilla DX) ជាមួយនឹង អង្គចងចាំ 8GB ជាមួយ អង្គផ្ទុក 128 GB និង 256 GB ផងដែរ…!

យ៉ាងម៉េចដែរប៉ុណ្ណឹង…! នៅមានចំណុចពិសេសលើសហ្នឹងទៀតដែលក្រុមហ៊ុន សាមសុង មិនទាន់ធ្វើការបង្ហាញជូនអស់នៅឡើយ…! តែក្រុមហ៊ុនជឿជាក់ថាលោកអ្នកប្រាកដជាដឹងច្បាស់ថា Galaxy Z Fold3 5G និង Galaxy Z Flip3 5G ដែលបំពាក់មកជាមួយនឹងចំណុចពិសេស ក៏ដូចជាបច្ចេកវិទ្យាខាងលើ និងតាមការបង្ហាញជូនកាលពីពេលមុនថ្មីៗនេះគឺពិតជាស័ក្តិសមជាកំពូលស្មាតហ្វូនអេក្រង់បត់បានដ៏អស្ចារ្យបំផុតក្នុងឆ្នាំ 2021 នេះប្រាកដមែន…!

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង…ជាទីទុកចិត្តបំផុត…!!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !
