ភ្នំពេញ៖ បុរីភ្នំពេញថ្មី នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់គម្រោងទី១៥ របស់ខ្លួន «តាខ្មៅសិនត្រល់ ផាក ឬ Takhmao Central Park» ដែលមានទីតាំងនៅកណ្ដាលក្រុងតាខ្មៅ ។ ពិធីបុកគ្រឹះនេះ បានធ្វើឡើងក្រោមវត្តមានលោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី និងលោកជំទាវ បន្ទាប់ពីក្រុមហ៊ុនបានបើកលក់ផ្លូវការ កាលពីថ្ងៃទី៦ ខែវិច្ឆិកាកន្លងទៅ ។
គម្រោងនេះ មានទីតាំងស្ថិតនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅលើបណ្ដោយផ្លូវលេខ២១ និងផ្លូវលេខ២១០ ដែលមានចម្ងាយជាង ១គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលតាខ្មៅ ដែលជាតំបន់ដ៏មានសក្ដានុពល មានទាំងសាលារៀន ផ្សារ ធនាគារ ហាងកាហ្វេម៉ាកល្បីៗ និងអាគាពាណិជ្ជកម្មជាច្រើន ដែលងាយស្រួលក្នុងការប្រកបអាជីវកម្មផ្សេងៗ ពិសេសនៅគម្រោង Takhmao Central Park ផ្ទាល់តែម្ដង ។
កញ្ញា វ៉ាន់ ស្រីអូន តំណាងផ្នែកលក់ នៃបុរីភ្នំពេញថ្មី បានបញ្ជាក់ថា ដោយទទួលបានការគាំទ្រច្រើនពីអតិថិជនជាង ១ទសវត្សរ៍កន្លងមក ទើបបុរីភ្នំពេញថ្មី បានអភិវឌ្ឍន៍គម្រោងលំនៅឋានដ៏ធំៗជាច្រើន រហូតដល់គម្រោងទី១៥ Takhmao Central Park នៅក្រុងតាខ្មៅ ។ កញ្ញាបន្ថែមថា ត្រឹមរយៈពេលខ្លី គម្រោងនេះ បានទទួលការចាប់អារម្មណ៍ច្រើនពីអតិថិជនចាស់ថ្មី ដោយពេលនេះបានលក់អស់ជាង ២០% ទៅហើយ ។
តំណាងផ្នែកលក់ខាងលើបន្ដថា «ដោយសារការបើកគម្រោងថ្មី Takhmao Central Park ពិសេសការប្រកាសលក់ ធ្វើឡើងស្របពេលរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបើកដំណើរការប្រទេសលើគ្រប់វិស័យឡើងវិញ យើងសង្កេតឃើញដំណើរការទិញលក់លំនៅឋាន មានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ ជាក់ស្ដែងគម្រោងយើងបានបើកលក់កាលពីថ្ងៃទី០៦-វិច្ឆិកា ហើយពេលនេះ យើងលក់បានជាង ២០% ទៅហើយ ។ ដូច្នេះផ្អែកលើសក្ដានុពលរបស់ទីតាំង និងគុណភាព នៃការសំណង់ យើងរំពឹងថា គម្រោងនេះ នឹងទទូលបានការគាំទ្រខ្លាំងពីអតិថិជន» ។
សូមបញ្ជាក់ថា គម្រោង Takhmao Central Park កំពុងដំណើរការសាងសង់លើផ្ទៃសរុប ៥១,២៤៣ម៉ែត្រការ៉េ ដែលមានផ្ទះអាជីវកម្មសរុប ៣៦៨ល្វែង ។ ក្នុងឱកាសបុកគ្រឹះបើកការដ្ឋានសាងសង់នេះ ក្រុមហ៊ុនក៏មានការលក់បញ្ចុះតម្លៃពិសេស ដោយការបញ្ចុះតម្លៃ ៥,០០០ដុល្លារ និងបូកបន្ថែមការបញ្ចុះតម្លៃ ៣% ផងដែរ ។ ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនងទូរស័ព្ទលេខ 012 719 559 / 012 260 123 / 012 210 123 / 092 410 123 / 012 270 123 / 011 933 666 / 012 933 666 / 012 240 123 ៕













