Event

Ezecom ជា​ក្រុមហ៊ុនអ៊ីនធឺណិត​ទី​មួយ ​​ដាក់​លក់​ឧបករណ៍រ៉ោតទ័រ Huawei WiFi 6 Plus ដែល​មាន​ការ​​ទទួល​ស្គាល់​​ពី ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា

ភ្នំពេញ ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១: ការ​ត​ភ្ជាប់អ៊ីនធឺណិត​តាមរយៈ Wi-Fi ក្លាយជា​ផ្នែក​ដ៏​សំខាន់​​នៃ​​​ជីវិត​រស់​នៅប្រចាំថ្ងៃ​របស់​មនុស្ស​ទូទៅ​ក្នុង​ពេល​សព្វថ្ងៃ​នេះ។ នា​ពេលបច្ចុប្បន្ន​ ឧបករណ៍​​​​ភាគច្រើនត្រូវ​បាន​ផលិត​ឡើង​ដោយ​មាន​​​មុខងារសម្រាប់តភ្ជាប់ Wi-Fi មក​ជាមួយ​ស្រាប់​ដូចជាទូរសព្ទ័ដៃ ទូរទស្សន៍ ឡេបថប កុំព្យូទ័រ។ល។ គួប​ផ្សំ​​នឹង​​កម្មវិធី ប្រព័ន្ធនិងមាតិការ​ដែល​ឆ្លើយតប​គ្នា កត្តា​នេះបាន​ជួយ​លើក​កម្ពស់​ប្រសិទ្ធភាព និង​ផលិតភាព​ជីវិត​រស់​នៅ​ក្នុង​​កម្រិតថ្មី​មួយ​​​​ចំពោះសង្គម អាជីវកម្ម និង​ស្ថាប័នរដ្ឋ។ នៅ​ពេល​បច្ចុប្បន្ន​នេះ Wi-Fi  មានសារៈ​សំខាន់​ខ្លាំង​សម្រាប់​បុគ្គលិក​ម្នាក់ៗ ព្រមទាំង​​សម្រាប់​អាជីវកម្ម និង​សហគ្រាស​​ផងដែរ​ក្នុងការ​​ទទួល​បាន​ព័ត៌មាន។

ក្នុង​សង្គម​សព្វថ្ងៃ ជាមធ្យមបុគ្គល​ម្នាក់​មាន​ឧបករណ៍​ចល័ត​ពី ២ ទៅ ៥​គ្រឿង​ដែល​ភ្ជាប់​ទៅនិង​អ៊ីនធឺណិត​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់ពួកគេ។ ដូច្នេះពួកគេ​ត្រូវ​ការឧបករណ៍សម្រាប់​ត​ភ្ជាប់​ Wi-Fi ប្រកប​ដោយ​ស្ថិរភាព ខណៈដែល​រ៉ោតទ័រ​ Wi-Fi ជាច្រើន​ត្រូវ​បាន​ដាក់​​លក់​ដោយ​ភ្ជាប់​ជាមួយ​នឹង​ SSID (Service Set Identifier) ដែលមានការ​ជ្រៀត​ចូល​រំខានដល់ប្រេកង់​ Wi-Fiកម្រិតខ្ពស់  នាំអោយបទ​ពិសោធន៍​ប្រើប្រាស់អ៊ីនធឺណិត​តាមរយៈ Wi-Fi ​មិន​អំណោយ​ផល​ដោយសារ​សេវាអ៊ីនធឺណិត​ឡើងចុះ មិនមានស្ថេរភាព។

វិទ្យាស្ថាន IEEE បាន​ទទួលស្គាល់​​​​រ៉ោតទ័រ Wi-Fi 6 (802.11ax) ជាផ្លូវ​ការ​ក្នុង​ឆ្នាំ​២០១៩ (សូម​មើល​​ដ្យាក្រាម​ខាងក្រោម)។​ រ៉ោតទ័រ Wi-Fi 6 មាន​ចំណុច​ខ្លាំង​​ដោយ​បំពេញ​​បន្ថែមនូវ​ចំនុច​ខ្វះ​ខាត​​មួយចំនួន​ដែលមាន​នៅលើ​ Wi-Fi 5 បច្ចុប្បន្ន​។ នេះគឺជា​ការ​វិវឌ្ឍ​ដ៏​សំខាន់​​ដោយមានការ​ពង្រឹង​បន្ថែម​ចំពោះ​ល្បឿន, រយៈពេល​​បញ្ជូនរលក​សញ្ញា (latency), ភ្ជាប់​ឧបករណ៍​បានច្រើន និងជាពិសេស​មាន​​សុវត្ថិភាព​ខ្ពស់។​

ប្រភព៖ គេហទំព័រ IEEE

Ezecom ​ក្រុមហ៊ុន​ផ្តល់សេវា​អ៊ីនធឺណិតលំដាប់ខ្ពស់នៅ​​កម្ពុជា បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ Huawei ដែលជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ដ៏ធំ​របស់ប្រទេស​ចិន ដើម្បី​ផ្តល់​ជូនរ៉ោតទ័រ​ Wi-Fi 6 ដែល​មាន​បំពាក់​បច្ចេក​វិទ្យា​ទំនើបចុងក្រោយបំផុត​​​នៅក្នុង​ទីផ្សារ​កម្ពុជា។ រ៉ោតទ័រ​​ Wi-Fi 6 នេះ​គឺជា​រ៉ោតទ័រ​​​​ដែល​​ទទួលបានការ​ទទួល​ស្គាល់​​ពី​​និយ័តករ​ទូរគមនាគមន៍​កម្ពុជា (TRC)។

រ៉ោតទ័រ Huawei Wi-Fi 6 Plus – AX3 (Quad Core) រួម​បញ្ចូល​ការ​កែ​លម្អ​សមត្ថភាព​​មួយ​ចំនួន​បន្ថែម​ពីលើ​រ៉ោតទ័រ Wi-Fi 5 Plus AX3 ដែល​រួមមានការ​ភ្ជាប់​អ៊ិនធឺណិតលឿនជាងមុន៣ដង មានសមត្ថភាព​ភ្ជាប់​ឧបករណ៍​រហូត​ដល់១២៨​គ្រឿង​ព្រ​ម​គ្នា សន្សំសំចៃអគ្គិសនី​តិច​ជាងមុន ៣០% និង​កាត់​បន្ថយ​ពេល​វេលា​ឆ្លើយ​តប​ (Browser response time) បាន​រហូត​ដល់​ទៅ​ ១​ភាគ​​៣។

លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន Ezecom មាន​ប្រសាសន៍​ថា៖ «រ៉ោតទ័រ​

បច្ចេក​វិទ្យា​ចុងក្រោយ​ពីក្រុមហ៊ុន Huawei នេះ គឺជា​ឧបករណ៍​ដែល​​ក្រុមហ៊ុន សហគ្រាស​ ទាំងអស់ទាំង​តូច​និង​​ធំ ព្រមទាំង​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​នៅ​ផ្ទះចាំបាច់ត្រូវតែមាន។ រ៉ោតទ័រនេះ​មិន​ត្រឹម​តែបង្កើន​ប្រសិទ្ធភាព​របស់អ្នកប្រើប្រាស់​ តាម​រយៈការ​ផ្តល់​ល្បឿន​អ៊ិនធឺណិត​លឿន​ជាង​មុន និង​ការ​ត​ភ្ជាប់​កាន់តែ​ខ្លាំង​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​កាត់​បន្ថយ​ការ​ចំណាយ​តាមរយៈការ​ប្រើប្រាស់​អគ្គិសនី​តិចជាងមុន ៣០ភាគរយផងដែរ»។

ដោយ​មាន​បំពាក់​ quad-core Gigahome CPU ក្រុមហ៊ុន Ezecom និង​ក្រុមហ៊ុន Huawei ជឿជាក់​ថា រ៉ោត​ទ័រ​នេះ​នឹង​លក់​ដាច់ខ្លាំង​ ជា​ពិសេស​ម្រាប់អ្នក​ដែល​ចូលចិត្ត​សកម្មភាព​​​កម្សាន្ត​តាម​អ៊ិនធឺណិត​ដូចជា​ទស្សនា​ភាពយន្ត និង​អ្នក​លេងហ្គេម​ជា​ដើម​ដែល​ត្រូវការ​សមត្ថភាព​មើល​ផ្ទាល់(Live streaming) ​​តាម​អ៊ិនធឺណិត​​ខ្ពស់។

ក្រៅពី​ផ្តល់​ល្បឿន​រហូត​ដល់ 3000Mbps សម្រាប់​ការ​ទាញ​យក (downloads) រលកសញ្ញា​ឥត​ខ្សែ​របស់រ៉ោតទ័រ​នេះ​ក៏​អាច​ទម្លុះ​រនាំង​រឹងប្រកប​ដោយ​ប្រសិទ្ធភាព​ផងដែរ​ដូចជា​ជញ្ជាំង និង​ផ្ទៃ​កម្រាល​​ជាដើម។ នេះ​មានន័យ​ថាទូរស័ព្ទ និង​ឧបករណ៍​ផ្សេង​ទៀត​នឹង​ទទួលបានរលកសញ្ញា​ខ្លាំង​ ទោះជា​ប្រើប្រាស់នៅ​រយៈ​ចម្ងា​យ​ឆ្ងាយ​ពី​រ៉ោតទ័រ​​ ​ដូចជា​​អ្នកប្រើ​នៅ​ក្នុង​បន្ទប់​ផ្សេង ឬ​ជាន់​មួយ​ផ្សេង​ទៀត​ក៏​ដោយ។ នេះគឺ​ជាហេតុផល​មួយ​ទៀត​ដែល​បង្ហាញថា រ៉ោតទ័រ​នេះ​សាក​សម​សម្រាប់​អ្នកប្រើប្រាស់​តាម​ផ្ទះ ក្រុមហ៊ុន និងខុនដូនានា។

លោកស្រី Yuni Lee Heathcote បាន​បន្ថែម​ថា៖ «ការ​នាំ​យក​ផលិតផល​និង​សេវា​ល្អ​បំផុត​គឺជា​អ្វី​​​ដែល​​ក្រុមហ៊ុន Ezecom តែង​តែខិតខំផ្តល់ជូនប្រជាជនកម្ពុជា។ ជាមួយ​នឹង​រ៉ោតទ័រ​​ដែល​មាន​បំពាក់​បច្ចេក​វិទ្យា​ចុងក្រោយ​បំផុត​នេះ អ្នកប្រើប្រាស់​នឹង​អាច​រីករាយ​ជាមួយសកម្មភាព​អនឡាញ​​របស់​ពួក​គេ​ដោយ​គ្មាន​ការ​រំខាន។ ដោយ​មានការ​គាំទ្រ​សេវាកម្ម​ពី​ក្រុមហ៊ុន Huawei អ្នក​ប្រើប្រាស់​​រ៉ោតទ័រ Wi-Fi 6 Plus AX3 ទទួល​បាន​​​ការ​ធានា​ជូនថា ពួកគេ​កំពុង​ប្រើប្រាស់​បច្ចេក​វិទ្យា​ទំនើប​ចុង​ក្រោយ​បំផុត​ដែល​ទីផ្សារ​ផ្តល់ជូនពួកគេ។ យើង​មាន​មោទនភាព​ដែលអាច​ផ្តល់ជូន​ឧបករណ៍​នេះ​​ទៅកាន់​ទីផ្សារ​កម្ពុជា​សម្រាប់​ប្រយោជន៍​របស់អ្នកប្រើប្រាស់ទាំងអស់គ្នា»។

​​រ៉ោតទ័រ Wi-Fi 6 Plus AX3 មាន​អង់តែនចំនួន៤ ដាក់​លក់ក្នុងតម្លៃ ៥៩​ដុល្លារ​ក្នុង​មួយ​គ្រឿង អាច​រក​ជាវបាន​​ចំពោះ​អតិថិជន​ទាំង​អស់​របស់​​ក្រុមហ៊ុន Ezecom ។

ក្រុមហ៊ុន Huawei បាន​ដាក់​លក់​រ៉ោតទ័រ​នេះ​នៅក្នុង​ទីផ្សារ​អន្តរជាតិ​កាលពីខែ​កក្កដា ឆ្នាំ២០២១ ហើយ​ក្រុមហ៊ុន Ezecom គឺជា​ក្រុមហ៊ុនផ្តល់សេវា​អ៊ិនធឺណិត​ដំបូង​គេ​ដែល​ផ្តល់ជូន​ឧបករណ៍​នេះ​​ក្នុង​ទីផ្សារ​កម្ពុជា ដោយមានការ​ទទួលស្គាល់​ពេញ​លេញ​ពី​និយ័តករ​ទូរគមនាគមន៍កម្ពុជា៕

អំពីក្រុមហ៊ុន Ezecom

ក្រុមហ៊ុន Ezecom ត្រូវ​បានបង្កើត​ឡើង​ក្នុង​ឆ្នាំ​២០0៧ ដើម្បី​បម្រើ​តម្រូវ​ការ​ទីផ្សារ​សេវា​អ៊ិនធឺណិត​សម្រាប់​ក្រុមហ៊ុន សហគ្រាស និង​តាម​លំនៅដ្ឋាន ដែល​បាន​និង​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​ប្រទេស​កម្ពុជា។ ចាប់​តាំង​ពី​បាន​បង្កើតឡើង​មក ក្រុមហ៊ុន​បាន​ក្លាយ​ជា​អ្នក​ផ្តល់​សេវា​អ៊ីនធឺណិត និង​បច្ចេក​វិទ្យា​ទំនាក់​ទំនង​ដ៏​ទូលំ​ទូលាយ​និង​នាំមុខ​គេ​មួយ​ក្នុង​ព្រះរាជា​ណា​ចក្រ​​កម្ពុជា រួមទាំង​អ៊ិនធឺណិត​ខ្សែ​ហ្វាយ​ប៊ើអុប​ទិក សេវា IPLC, DPLC, MPLS, VPLS ព្រម​ទាំង​ដំណោះ​ស្រាយ​និង​សេវាកម្ម VAS ដែល​មាន​មូលដ្ឋាន​លើ​អ៊ីនធឺណិត​ផ្សេង​ទៀត។ នៅ​ក្រុមហ៊ុន Ezecom យើង​ផ្តល់​អំណាច​ដល់​ប្រជាជន ក្រុមហ៊ុន សហគ្រាស និង​ប្រទេស​ជាតិ ដើម្បី​រួម​គ្នា​កសាង និង​រៀបចំ​​អនាគត​ឌីជីថល​របស់​អ្នក។ បេសកកម្ម​របស់​ក្រុមហ៊ុន Ezecom គឺដើម្បី “ក្លាយ​ជា​អ្នក​ផ្តល់​ដំណោះ​ស្រាយ​ល្អ​ជាង​គេ​ខាង​សេវា​ទំនាក់​ទំនង​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​បង្កើត​ថ្មី និង​ការ​បន្ត​កែ​លម្អ​ខ្លួន​ព្រម​ទាំង​ជួយ​លើក​ស្ទួយ​ដល់​សង្គម”។

ក្រុមហ៊ុន​របស់​យើង​ខ្ញុំ​ប្រើ​ប្រាស់​បណ្តាញ​ខ្សែ​ហ្វាយ​ប៊ើអុប​ទិកនៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​គាំទ្រ​ដោយ​ MPLS និង​សេវា​មជ្ឈ​មណ្ឌល​ទិន្នន័យកម្រិត​ពិភព​លោក​ទៀត​ផង។ យើង​ដឹង​ច្បាស់​អំពី​តម្រូវ​ការ​គុណ​ភាព​ខ្ពស់ និង​សេវា​អ៊ិនធឺណិត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន ដូច្នេះ ក្រុមហ៊ុន Ezecom បាន​វិនិយោគ​យ៉ាង​ច្រើន​លើ​​បណ្តាញ​ហេដ្ឋារចនា​សម្ព័ន្ធ​ឌីជីថល រួមទាំងប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រ (MCT) ​ដែល​ត្រូវ​បាន​ភ្ជាប់​មក​កាន់​ដីគោក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ ដោយ​មាន​ការសហការ​ជាមួយ​ក្រុមហ៊ុន Telekom Malaysia និង​ក្រុមហ៊ុន Symphony Thailand។ ការ​វិនិយោគ​ដ៏​មាន​សារៈ​សំខាន់​ទាំង​​នេះ​ធានាបាន​នូវ​កម្រិត​​សេវា​ដ៏​សាក​សមបំផុត​ចំពោះ​តម្រូវ​ការ​របស់​ក្រុមហ៊ុន សហគ្រាស និង​អ្នក​ប្រើ​ប្រាស់​តាម​គេហដ្ឋាន។ ដំណោះស្រាយដោយ​ភាពច្នៃ​ប្រឌិត​ និង​ហេដ្ឋា​រចនា​ដ៏​រឹង​មាំ​របស់​យើង​បាន​ធ្វើ​ឱ្យ​យើង​ក្លាយ​ជា​ក្រុមហ៊ុនឈាន​មុខគេ​ក្នុង​ទីផ្សារ​ក្នុង​វិស័យ​របស់​យើង និង​ជា​កត្តា​ជំរុញ​មួយ​នៃ​ការ​វិវត្ត​ឌីជីថល​របស់​កម្ពុជា។

ផ្ទះលេខ ៧ដេ មហា​វិថី​សហព័ន្ធ​រុស្ស៊ី អគារ​សភា​ពាណិជ្ជកម្ម​កម្ពុជា រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។

ទូរស័ព្ទ៖ (+៨៥៥) ២៣ ២៣ ៨១៨១

គេហទំព័រ៖ www.Ezecom.com.kh

Most Popular

To Top