ដោយសង្កេតឃើញថាទីផ្សារប្រទេសកម្ពុជា មានការពេញនិយមជាមួយ នឹងការបំពាក់គ្រឿងតុបតែងលម្អ (Accessories) ឬ កែបន្ថែម (Modified) សម្រាប់ឲ្យរថយន្តមើលទៅខុសប្លែកពីគេ និងកាន់តែមានភាពអំណាច ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកយកអត្ថបទមួយនេះ មកចែករំលែក ជាពិសេសនឹងត្រូវចិត្តប្រិយមិត្តដែលនិយមចូលចិត្តគ្រឿងតុបតែងលម្អរថយន្តបន្ថែម ដែលយើងខ្ញុំនឹងណែនាំរថយន្ត Ford Ranger មួយម៉ូឌែលថ្មីស្រឡាង ដែលទើបតែមានវត្តក្នុងទីផ្សារប្រទេសកម្ពុជានោះគឺរថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 ដែលរថយន្តនេះបានបំពាក់មកជាមួយនឹងគ្រឿង តុបតែងលម្អពណ៍ខ្មៅ (Original) មកពីរោងចក្រដែលធ្វើឲ្យរថយន្តនេះមើលទៅកាន់តែមានភាពស្ព័រ និងមានអំណាចដូចជា៖ ប៉ាណាមុខរចនាបែបសំណាញ់ពណ៍ខ្មៅរលោង យ៉ាន់កង់អាលុយមីញ៉ូមពណ៍ខ្មៅរលោង ជាពិសេសនោះ គឺមានបន្ថែមជូននូវកាងផ្នែកខាងក្រោយ (Sport Bar) លើសពីរថយន្ត Pickup ដ៏ទៃ។

ក្រៅពីរូបរាងដ៏លេចធ្លោនេះ បើនិយាយពីរថយន្ត Pickup នោះគេនឹងគិតដល់ក្រុមហ៊ុនផលិតរថយន្ត Ford មុនគេដោយសារតែ Ford ជាក្រុមហ៊ុន រថយន្តឈានមុខគេមួយរបស់សហរដ្ឋអាមេរិក ហើយគ្រប់រថយន្ត Ford តែងតែបានបំពាក់មក ជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាលើសគេ។ យើងខ្ញុំនឹងលើកយកគុណសម្បត្តិ 3 ធំៗនៃរថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 មកចែកជូនប្រិយមិត្តទាំងអស់គ្នាឲ្យបានដឹង៖

- សមត្ថភាព៖ បើនិយាយពីរថយន្ត Ford Ranger FX4 នោះគេនឹងគិត ដល់សមត្ថភាពនៃរថយន្តនេះមុនគេ ដោយសារតែរថយន្តនេះ មានសមត្ថភាពអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ និងជាពិសេសនោះគឺសមត្ថភាពដឹកទម្ងន់ធ្ងន់ ដែលអាចជួយសម្រួលដល់ការប្រើប្រាស់លោកអ្នកបានគ្រប់តម្រូវការ។ ជាក់ស្តែងមានចំណុចជាច្រើន ដែលអាចបញ្ជាក់ពីសមត្ថភាពរបស់រថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 នេះដូចជា៖
• ម៉ាស៊ីនម៉ាស៊ូតជំនាន់ចុងក្រោយសម្រាប់ម៉ូឌែល 2.2L អាចផលិតនូវកម្លាំងសេះដល់ទៅ 150 PS និងកម្លាំងរមួលបានដល់ទៅ 385 Nm

• ប្រអប់លេខ 6 វគ្គអូតូ ដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូធ្វើឲ្យការបើកបរកាន់តែរលូន និងចូលលេខបានល្អ
• យ៉ាន់កង់បែបស្ព័រទំនើបទាន់សម័យទំហំ 18 អ៊ីញពណ៍ខ្មៅរលោងស័ក្តិសមជាមួយតួរថយន្ត និងអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសធន់រឹងមាំសម្រាប់ការដឹកទំនិញធ្ងន់ៗ

• អាចចុះទឹកបានជម្រៅ 800mm លើសគេ
• ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់
• ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត
• ប្រព័ន្ធទប់លំនឹងពេលចុះចំណោត
• ប្រព័ន្ធហ្រ្វាំង ABS និងEBD
• ប្រព័ន្ធជំនួយក្នុងការចាប់ហ្រ្វាំង
• ប្រព័ន្ធគ្រប់គ្រងប៉ុងរបស់រថយន្ត (កាប់ពីតាស)
• ប្រព័ន្ធចាប់ប៉ុងក្រោយដែលជួយសម្រួលដល់ការជាប់ផុង
• ប្រព័ន្ធជើងក្រោមផ្លាស់ប្តូរថ្មីដែលអាចកាត់បន្ថយការរលាក់ រំញ័រ និងមានលំនឹងពេលបើកបរ
• អាចអូសសណ្តោងបានដល់ 3 តោន
• អាចដឹកទំនិញបានដល់ទៅជាង 1 តោន

- ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យា បើនិយាយពីចំណុចនេះ Ford គឺឈរនៅលើគេតែម្តង ដោយគ្រប់រថយន្ត Ford ទំាងអស់គឺពិតជាបានគិតគូដល់សុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរបានយ៉ាងល្អ និងបច្ចេកវិទ្យាដ៏ទំនើបដែលលើសពីដៃគូប្រកួតប្រជែងដែលមានដូចជា៖
• ប្រព័ន្ធកូនសោឆ្លាតវៃ ចុចបញ្ឆេះរថយន្ត និងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងដៃទ្វារ
• កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត


• សេនសឺផ្នែកខាងក្រោយចំនួន 4 គ្រាប់
• ចុចកព្ចាក់ក្តោបដោយស្វ័យប្រវត្ត
• ផ្លិតទឹកស្វ័យប្រវត្ត
• កុងទ័រឌីជីថលរចនាម៉ូដថ្មីស្រឡាងដែលផ្តល់ព័ត៍មានយ៉ាងលម្អិតអំពីរថយន្ត
• ចង្កូតបូមអេឡិចត្រូនិចដែលមានលក្ខណះធូរងាយស្រួលបើកបរ )EPAS)
• ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត
• ប្រព័ន្ធផ្តល់សញ្ញានៅពេលដែលប្រើប្រាស់ម៉ាស៊ូតមិនល្អ
• អេក្រង់ Touch Screen 8 អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកម្សាន្តផ្សេងៗ
• បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាចធ្វើការភ្ជាប់ផ្ទាល់ជាមួយនឹង Apple CarPlay, Android Auto និង Google Map
• រន្ធ USB ចំនួន 2 និងរន្ធសាកកម្លាំង 12V ចំនួន 2
• សេនសឺខ្សែក្រវ៉ាត់សុវត្ថិភាព
• បំពាក់ជូននូវពោងសុវត្ថិភាពចំនួន 6 គ្រាប់
• តួរថយន្តធ្វើពីដែកថែបមានភាពរឹងមាំខ្លាំង មានដែកថែបពិសេសចំនួន 2ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត
• ខែលដែកថែបការពារម៉ាស៊ីនផ្នែកខាងក្រោម
• ប្រព័ន្ធការពារចោរកម្ម
• ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្ត ពេលបញ្ឆេះរថយន្តចោល
• ប្រព័ន្ធកាត់បន្ថយសម្លេងរំខានពីខាងក្រៅ
• ប្រព័ន្ធសម្រាប់កំណត់ល្បឿនអតិបរមាពេលបើកបរ

- សន្សំសំចៃ និងចំណេញក៏ជាចំណុចមួយដែលមិនគួរមើលរំលង ដែលលោកអ្នកគួរតែពិចារណាមុនពេលទិញរថយន្ត សម្រាប់រថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 គឺមានចំណុចទាំងនេះ៖
• ការសន្សំសំចៃប្រេងឥន្ធនៈគឺសម្រាប់ការបើកបរលើផ្លូវលាត ត្រឹមតែ 7-8 លីត្រក្នុង 100 គីឡួម៉ែត្រអាស្រ័យលើស្ថានភាពផ្លូវ និងអ្នកបើកបរ
• Ford តែងតែគិតគូពីបរិស្ថានដែលនៅលើរថយន្តនេះមានបំពាក់ប្រព័ន្ធកាត់បន្ថយផ្សែងពុល
• អាចប្រើប្រាស់បានទាំងលក្ខណៈផ្ទាល់ខ្លួន គ្រួសារ និងប្រភេទអាជីវកម្មផ្សេងៗ
• មានសមត្ថភាពខ្ពស់ប្រហាក់ប្រហែលទៅនឹង Ford Ranger Wildtrak ដែរតែតម្លៃវិញធូរជាងរហូតដល់ជាង 1ម៉ឺនដុល្លាឯណោះ
• តម្លៃសមរម្យសម្រាប់ប្រជាជនខ្មែរភាគច្រើន និងមានទីផ្សារខ្ពស់ក្នុងប្រទេសកម្ពុជា ងាយស្រួលទិញចូល លក់ចេញ មិនសូវខាត ហើយក្រុមហ៊ុនក៏មានសេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) ផងដែរ
• មានឱកាសចូលរួមដំណើរកម្សាន្តដែលរៀបចំដោយក្រុមហ៊ុន Ford
• ការធានាផ្ទាល់ពីរោងចក្ររយៈពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ
• សេវាថែទំារថយន្តរយៈពេល 1ឆ្នាំ ឬ 20,000គីឡូម៉ែត្រ
• ជាពិសេសមានសេវាជួសជុលរថយន្តចល័ត 24 ម៉ោងទូទាំងប្រទេស

រថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 មានតម្លៃ $46,500 ជាពិសេសនោះគឺទិញភ្លាមទទួលបានរថយន្តភ្លាមមិនចាំបាច់រង់ចាំយូរ! សម្រាប់ការបង់ប្រាក់អាចធ្វើបានតាមរយៈសាច់ប្រាក់ ឬការបង់រំលស់ដែលមានអត្រាការប្រាក់ទាបជាងគេគឺលោកអ្នកអាចបង់ប្រចាំខែត្រឹមតែ $392 ក្នុងមួយខែ ឬបង់ប្រាក់កក់ដំបូងត្រឹមតែ $9,300 តែប៉ុណ្ណោះជាមួយនឹងលក្ខខណ្ឌនៃការបង់រំលស់ងាយៗ និងការអនុម័តឆាប់រហ័សត្រឹមតែ 2-3 ថ្ងៃលោកអ្នកអាចយករថយន្តថ្មីទៅប្រើប្រាស់បាន តាមតម្រូវការ។ សម្រាប់ពណ៍គឺមាន 3 ពណ៍ដូចជា៖ ស ខ្មៅ និងទឹកប្រាក់។ ចង់ឃើញច្បាស់ពីរូបរាងថ្មី ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗនៃរថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 សូមទស្សនាវីដេអូនេះទាំងអស់គ្នា៖
សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៍មានបន្ថែមនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖
• អគារតាំងបង្ហាញសាខាផ្លូវ ព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
• អគារតាំងបង្ហាញសាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
• អគារតាំងបង្ហាញសាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
• អគារតាំងបង្ហាញសាខាខេត្ត សៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357
• អគារតាំងបង្ហាញសាខាខេត្ត កំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883។











