Event

ក្រុមហ៊ុន Show Up Real Estate ទទួលបានជោគជ័យ លើគម្រោងទី៩ និងត្រៀមបោះទុន៥លានដុល្លារបន្ថែម

កណ្តាលៈ ក្រុមហ៊ុនShow Up Real Estateបានទទួលជោគជ័យលើគម្រោងទី៩របស់ខ្លួន ជាមួយនឹងផែនការពង្រីកទុនបន្ថែម ចំនួន៥លានដុល្លារបន្ថែមទៀត ខណៈក្រុមហ៊ុននេះបាន និងកំពុងឆ្ពោះទៅមុខយ៉ាងសកម្ម។

ការពង្រីកនិងស្ថាបនាបញ្ចប់ផ្លូវជាតិលេខ៣ បាននិងកំពុងធ្វើឲ្យតំបន់នេះមានការរីកចម្រើនយ៉ាងខ្លាំង ដែលបច្ចុប្បន្ន មានគំរោងដីឡូត៍ បុរី លំនៅដ្ឋាន និងរោងចក្រសហគ្រាសជាច្រើនបាន និងកំពុងចូលមកកាន់តំបន់នេះ ខណៈហេដ្ឋារចនាសម្ព័ន្ឋដ៏សំខាន់នេះ បានសាងសង់បញ្ចប់ និងត្រៀមស ម្ភោធដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ។

ជាក់ស្តែង ក្រុមហ៊ុន Show Up Real Estate បាននិងកំពុងវិនិយោគដីឡូត៍លំនៅដ្ឋាន​ Show Up Land និងគំរោង Show Up Villar បានទទួលជោគជ័យយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុននេះចំណាយប្រាក់ ប្រមាណ៥លានដុល្លារវិនិយោគលើគម្រោងនេះ។

ជាការថ្លែងអំណរគុណដល់អតិថិជន ថ្នាក់ដឹកនាំក្រុមហ៊ុននេះ បានផ្តល់រង្វាន់ធំ ដល់អតិថិជនកាលពីចុងសប្តាហ៍មុន ដែលជាការលើកទឹកចិត្តដ៏សំខាន់ដល់អតិថិជន ក៏៏ដូចជាភ្នាក់ងារលក់គម្រោងនេះ។

លោកអ៊ិន ណាង អគ្គនាយកក្រុមហ៊ុន Show Up Real Estate បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៧ ធ្នូនេះថា ជាមួយនឹងផែនការយុទ្ឋសាស្រ្ត និងចក្ខុវិស័យច្បាស់លាស់ យើងបានប្រែក្លាយពីក្រុមហ៊ុនភ្នាក់ងារលក់អចលនទ្រព្យ មកជាក្រុមហ៊ុនអភិវឌ្ឍគម្រោងខ្លួនឯង ដោយបច្ចុប្បន្ន យើងបានបញ្ចប់គម្រោងធំៗចំនួន៨ហើយ និងកំពុងបន្តពង្រីកឧត្តមភាពសម្រាប់គម្រោងទី៩នេះ។

លោកបន្តថា គំរោងទី៩នេះ ស្ថិតនៅទីតាំងគម្រោង ដែលមានភាពអំណោយផលដល់ការរស់នៅ ការវិនិយោគធ្វើអាជីវកម្ម តំបន់ស្ថិតនៅជុំវិញគម្រោងនេះ មានបន្ទប់ជួល ដោយសារមានបណ្តុំរោងចក្រ សហគ្រាស សាលារៀន មណ្ឌលសុខភាព មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាកម្មបំរើឲ្យការរស់នៅជាច្រើនទៀតដូចជា រមណីយដ្ឋាន ភោជនីយដ្ឋានជាដើម។

លោក អ៊ិន ណាងបានបន្តថា អ្នកវិនិយោគនៅក្នុងគម្រោងនេះ នឹងមានភាពចំណេញខ្ពស់នាពេលអនាគត ព្រោះតំបន់នេះនឹងក្លាយជាទីក្រុងថ្មីមួយ ដោយសារកំណើនប្រជាពលរដ្ឋ កំណើនការធ្វើដំណើរ កំណើននៃការវិនិយោគនៅក្នុងតំបន់នេះ ពីវិនិយោគិនជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ លោក ព្រំ សុធា ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Show Up Real Estate បានបង្ហាញនូវជំនឿចិត្តយ៉ាងខ្លាំងនៅក្នុងគម្រោងថ្មីនេះ ដោយលោកអះអាងថា បើទោះជាបញ្ហាកូវីដ១៩ នៅតែជាឧបសគ្គ តែសន្ទុះនៃការលក់ចេញនៅតែរលូន ដោយសារតែគម្រោងរបស់ក្រុមហ៊ុនមួយៗ សុទ្ធតែស្ថិតនៅទីតាំងប្រជុំជន ហើយលក្ខខណ្ឌនៃការបង់រំលស់ក៏ងាយស្រួល។ ដីឡូតិ៍នៅក្នុងគម្រោងថ្មីនេះ គឺមានតម្លៃចាប់ពី៨០០០ដុល្លាអាមេរិក។

ចំណែកផ្ទះវីឡាទំនើប គឺមានតម្លៃចាប់ពីជាង ៤០,០០០ដុល្លាអាមេរិក ដែលតម្លៃនៃការដាក់ចេញនេះ អំណោយផលបំផុតសម្រាប់អ្នកចង់បានផ្ទះ និងដីក្នុងតម្លៃទាប នៅតំបន់ផ្សារដើមរការ។

លោកថា ដោយផ្តោតលើការទទួលខុសត្រូវផ្នែកសង្គម ទើបក្រុមហ៊ុន Show Up Real Estate បានគិតគូជាចម្បង ដល់សហគមន៍របស់យើង តាមរយៈការសាងសង់ផ្ទះលើទំហំដី១០ គុណនឹង២០ម៉ែត្រ ទំហំផ្ទះ៧ គុណនឹង១១ម៉ែត្រ ហើយទីធ្លាមុខផ្ទះសល់ទំហំ៧ម៉ែត្រ ដោយមានបន្ទប់គេង២ និងបន្ទប់ទឹកចំនួន៣ បន្ទប់ទទួលភ្ញៀវ១ និងផ្ទះបាយ១ និងចំណតរថយន្ត១។

លើសពីនេះ ក្រុមហ៊ុនក៏ផ្តល់ជូននូវសម្ភារៈផ្ទះបាយមួយកំភ្លេ ផ្តល់ជូនប្លង់ស្របច្បាប់១០០ភាគរយ។

ជាមួយនឹងលក្ខខណ្ឌ ការផ្ដល់ជូននូវតម្លៃសមស្រប លក្ខខណ្ឌបង់រំលស់ងាយស្រួល និងការផ្ដល់ជូននូវហេដ្ឋារចនាសម្ព័ន្ធទាំងក្នុង និងក្រៅគម្រោងច្បាស់លាស់ លើសពីការសន្យា គម្រោង Show Up Real Estate បានលក់ដាច់ដល់ទៅ៧០ភាគរយ ត្រឹមថ្ងៃបើកសម្ភោធគម្រោងថ្មីជាផ្លូវការនេះ។

លោកព្រំ សុធាបានបន្តថា “យើងបាននឹងកំពុងចូលរួមជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៌នៅមូលដ្ឋាន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ឋ តភ្ជាប់បណ្តាញអគ្គិសនី ទឹក និងចូលរួមអអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន”។លោកបន្តថា “គោលដៅរបស់យើង គឺចូលរួមអភិវឌ្ឍន៍៍ សហគមន៍ សង្គម ប្រកដដោយការទទួលខុសត្រូវ ដើម្បីជំរុញគម្រោងឲ្យមានភាពរីកចំរើនប្រកបដោយចីរភាព”។

ជាការលើកទឹកចិត្ត ម្ចាស់គម្រោងបានផ្ដល់រង្វាន់ធំ ជូនដល់អតិថិជនរួមមាន រង្វាន់ Toyota Prius មួយគ្រឿង ទូរទឹកកក៣គ្រឿង និង Iphone 12 Pro Max 2 គ្រឿង និង រង្វាន់ផ្សេងៗជាច្រើនទៀត៕

This image has an empty alt attribute; its file name is photo_2021-12-28_13-43-39-1024x651.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-43-46-708x1024.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-43-55-1024x645.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-43-58-850x1024.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-44-03-704x1024.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-44-39.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-44-42-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-44-50-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-44-52-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-44-56-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-44-59-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-45-02-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-45-05-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-45-09-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-45-12-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-12-28_13-45-22-1024x666.jpg

Most Popular

To Top