ភ្នំពេញ៖ដោយមានបំណងផ្តល់នូវការរស់នៅ ប្រកបដោយផាសុខភា ព និងចូលរួមលើកកំពស់សេដ្ឋកិច្ចខេត្តកោះកុង អ្នកវិនិយោគក្នុងស្រុកបានចាប់ផ្តើមវិនិយោគបុរីជាលើកដំបូង នៅខេត្តជាប់តំបន់ឆ្នេរ ខណៈបុរី SOHO VILLA បាននិងកំពុងសាងសង់ផ្ទះ ពីរប្រភេទ គឺផ្ទះអាជីវកម្ម និងផ្ទះវីឡាកូនកាត់ ដែលជាទស្សនទាននៃការរអភិវឌ្ឍថ្មីនៅកម្ពុជា។

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកជឹង សុខម៉េង ដែលបានវិនិយោគលើបុរី SOHO Villa បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៥ មករាកន្លងមកថា បុរីនេះបាននិងកំពុងសាងសង់ហើយ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋខេត្តកោះកុង នូវលំនៅដ្ឋានដែលមានស្តង់ដា រស់នៅប្រកបដោយគុណភាព និងភាពទាន់សម័យដូចទីក្រុងភ្នំពេញផងដែរ។

លោកបន្តថា “បុរីនេះទទួលបានការគាំទ្រ និងលើកទឹកចិត្តពីលោកជំទាវភូថង មិថុនា អភិបាលខេត្តកោះកុង ដើម្បីលើកកំពស់មុខមាត់ ក៏ដូចជាជម្រុញឲ្យសេដ្ឋកិច្ច ក្នុងខេត្តកាន់តែមានភាពរីកចម្រើន”។ លោកបន្តថា “បុរី SOHO VILLA បានសាងសង់ផ្ទះពីរប្រភេទ គឺផ្ទះអាជីវកម្ម និងផ្ទះវីឡាកូនកាត់ ដែលជាទស្សនទាននៃការរអភិវឌ្ឍថ្មីនៅកម្ពុជា”។

លោកជឹង សុខម៉េង បានបន្តថា ដោយផ្តោតលើគុណភាព ផាសុខភាព សុវត្ថិភាពដល់អ្នករស់នៅ យើងបានធ្វើការបុកគ្រឹះជ្រៅៗ រហូតដល់ថ្មក្រោមដី ដើម្បីធានាប្រាកដថា លំនៅដ្ឋានរបស់យើងមានភាពរ៉ឹងមាំ និងជាប់បានយូរតកូន តចៅ ពិសេសផ្តល់ឲ្យអ្នករស់នៅ មិនឲ្យមានការបារម្ភពីសុវត្ថិភាពឡើយ។
លោកបន្តថា “គោលដៅរបស់ខ្ញុំ គឺចង់ចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងធ្វើយ៉ាងណាឲ្យប្រជាជននៅក្រុងខេមរៈភូមិន្ទមានផ្ទះរស់នៅស្រស់ស្អាត មិនចាញ់ប្រជាជនរស់នៅរាជធានីភ្នំពេញ”។
ខេត្តកោះកុង កំពុងមានការរីកចម្រើនខ្លាំង ដោយសារគំរោងអភិវឌ្ឍន៍ធំៗជាច្រើនបាននិងកំពុងសាងសង់ ដូចជាព្រលានយន្តហោះអន្តរជាតិតារាសាគរ ការសាងសង់ទីក្រុងរណប និងមជ្ឈមណ្ឌលពាណិជ្ជកម្មទំហំផ្ទៃដីជាង៦០០០ហិកតារបស់ក្រុមហ៊ុនអានកូ គ្រុប និងគំរោងធំៗជាច្រើនទៀត ដែលវិនិយោគដោយអតីតក្រុមហ៊ុន Union Development Group។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ក្នុងពេលអញ្ជើញសម្ភោធបើកការដ្ឋានសាងសង់ និងស្តារផ្លូវជាតិលេខ៤៨កាលពីដើមសប្តាហ៍នេះថា ខេត្តកោះកុងនឹងមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងបណ្តាខេត្តដទៃទៀត។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
Cellcard: 078 982 828/ 076 828 245 6/ 078 456 356
Smart: 087 682 456
Metfone: 097 828 245 6៕















