ព្រះនាងតូច នរោត្តម ជេនណា បានក្លាយជាទូតសុឆន្ទៈប្រចាំក្រុមហ៊ុន PAPA JOHN’S ដែលជាក្រុមហ៊ុនភីហ្សា ដ៏ល្បីឈ្មោះមួយលំដាប់ពិភពលោក។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាទូតសុឆន្ទៈរវាងព្រះនាងតូច នរោត្តម ជេនណា និងក្រុមហ៊ុន PAPA JOHN’S បានប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅ PAPA JOHN’S ដែលស្ថិតនៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក JOHN អគ្គនាយកក្រុមហ៊ុន PAPA JOHN’S នៅកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះរាជវត្តមានរបស់ព្រះនាងតូច នរោត្តម ជេនណា ក្នុងនាមជាទូតសុឆន្ទៈប្រចាំ PAPA JOHN’S នៅកម្ពុជា។
លោកមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាថា PAPA JOHN’S គឺជាម៉ាកភីហ្សាល្បីមួយក្នុងចំណោមភីហ្សាម៉ាកល្បីៗទាំង៣លើពិភពលោក។ ក្រោយបង្កើតឡើងនាឆ្នាំ១៩៨៤មក PAPA JOHN’S គោរពការសន្យាដោយប្រកាន់ខ្ជាប់នូវគោលការណ៍ “ស្នូលកាន់តែល្អ រស់ជាតិភីហ្សាកាន់តែឈ្ងុយឆ្ងាញ់!” (Better Ingredients, Better Pizza!) ហើយឆ្លងកាត់ការចម្រាញ់នូវគ្រឿងផ្សំនិងវិធីធ្វើភីហ្សាប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីធ្វើយ៉ាងណាឱ្យភីហ្សាមានឱជារសឈ្ងុយឆ្ងាញ់ពិសេសជាប់ចិត្តនិងបំពេញតម្រូវការរបស់អតិថិជន ព្រមទាំងទទួលបានការគាំទ្រនិងពេញចិត្តពីគ្រប់មជ្ឈដ្ឋានទាំងអស់។
PAPA JOHN’S គឺជាប្រភេទភីហ្សាដ៏ល្បីប្រកបដោយគុណភាពខ្ពស់ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ PAPA JOHN’S មានសាខាចំនួនជាង ៤ ០០០ ទីតាំងរួចហើយនៅតាមបណ្តាប្រទេសនៃទ្វីបអឺរ៉ុប អាស៊ី អាម៉េរិកឡាទីន មជ្ឈិមបូព៌ា និង ប្រទេសឥណ្ឌាជាដើម។
លោក JOHN មានប្រសាសន៍បន្ថែមថា ឆ្លងតាមការសិក្សាស្រាវជ្រាវទីផ្សារបានឱ្យឃើញថា ប្រជាជនអាស៊ីអាគ្នេយ៍ចូលចិត្តទទួលទានភីហ្សាខ្លាំងណាស់ ដែលនេះជាឱកាសល្អសម្រាប់ PAPA JOHN’S ក្នុងការនាំយកផលិតផលនេះចូលក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះកម្ពុជាបានក្លាយជាជម្រើសទី១ក្នុងការបើកទីផ្សារ PAPA JOHN’S តែម្តង បន្ទាប់មកនឹងបើកទីផ្សារទៅកាន់តំបន់អាស៊ីអាគ្នេយ៍ទាំងមូលជាមួយរសជាតិដ៏សម្បូរបែបនិងប្រកបដោយគុណភាពខ្ពស់។
លោកបានបញ្ជាក់ថា PAPA JOHN’S បានចូលមកទីផ្សារកម្ពុជាដំបូងកាលពីពាក់កណ្តាលឆ្នាំចុងក្រោយក្នុងឆ្នាំ២០១៩ ហើយបានបើកសាខាចំនួន ៣ ទីតាំងដំបូងនាខែមីនា ឆ្នាំ២០២១ ហើយក្រុមហ៊ុនគ្រោងនឹងបើកសាខាចំនួន ១៥ ទីតាំងនៅកម្ពុជានៅចុងឆ្នាំ២០២២នេះ។
ទន្ទឹមនឹងនេះ លោក JOHN បានសង្កត់ធ្ងន់ថា វត្តមានរបស់ព្រះនាងតូច នរោត្តម ជេនណា ក្នុងនាមជាទូតសុឆន្ទៈ នឹងធ្វើឱ្យ PAPA JOHN’S កាន់តែទទួលបានទំនុកចិត្តនិងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរជាក់ជាមិនខាន។
ព្រះនាងតូច នរោត្តម ជេនណា បានសម្តែងនូវព្រះរាជហឫទ័យសប្បាយរីករាយយ៉ាងខ្លាំងបន្ទាប់ពីបានក្លាយជាទូតសុឆន្ទៈប្រចាំក្រុមហ៊ុន PAPA JOHN’S ជាផ្លូវការ។
ព្រះនាងមានព្រះរាជបន្ទូលថា PAPA JOHN’S គឺជាភីហ្សាដែលព្រះនាងចូលចិត្តខ្លាំងបំផុត ហើយព្រះនាងបានទន្ទឹងរង់ចាំវត្តមាន PAPA JOHN’S នៅប្រទេសកម្ពុជាជាយូរណាស់មកហើយ។ ព្រះនាងក៏បានជូនពរ PAPA JOHN’S ឱ្យទទួលបានជោគជ័យចាប់ពីពេលនេះតទៅ។
បន្ទាប់ពីចុះហត្ថលេខារួច ព្រះនាងតូច នរោត្តម ជេនណា បានបង្ហាញទេពកោសល្យក្នុងការច្រៀងចម្រៀងភាសាអង់គ្លេសបទ “Dancing Monkey” ជូនភ្ញៀវកិត្តិយស ព្រមទាំងបានបង្ហាញស្នាដៃក្នុងការធ្វើភីហ្សា PAPA JOHN’S នាឱកាសនោះផងដែរ។







បច្ចុប្បន្ននេះ PAPA JOHN’S មានសាខាចំនួន ៦ នៅរាជធានីភ្នំពេញ៖
View Park Mall
Phone: 060 66 72 72
Address: Boeung Kak Road, Boeung Kak 1
Khan Toul Kouk, Phnom Penh
Phnom Penh, 12151, Cambodia
Chip Mong Sen Sok Mall
Phone: +85560667272
Address: 1928, Oknha Mong Reththy
Sen Sok, Phnom Penh
Cambodia, 12101, Cambodia
New City Walk
Phone: 060 66 72 72
Address: #1598, National Road 6
Khan Chroy Changva, Phnom Penh
Phnom Penh, 12110, Cambodia
Kampuchea Krom Blvd
Phone: 4456448
Address: 128, Kampuchea Krom Blvd
Phnom Penh, Phnom Penh
Phnom Penh, 128, Cambodia
Mc Park
Phone: 060 66 72 72
Address: 217, Samdech Monireth Blvd
Phnom Penh, Phnom Penh
Phnom Penh, 12110, Cambodia
Boeung Keng Kang
Phone: 060 66 72 72
Address: #10, Street 352
Khan Boeung Keng Kang, Phnom Penh
Phnom Penh, 12302, Cambodia
