Event

ហេតុអ្វី​សាលារៀន គួរតែប្រើប្រាស់ SIS App?

ការឆ្លងរាលដាល​ជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក​ បាន​ផ្លាស់ប្ដូរវិស័យ​អប់រំ​ឲ្យ ​ក្លាយជាលែងដូចដើម​ជារៀងរហូត ។ សាលារៀន​នៅទូទាំង ប្រទេសកម្ពុជា​បាន​បិទទ្វារ ដោយ​ប៉ះពាល់ដល់​សិស្សានុសិស្ស​រាប់​លាននាក់ ដែល​ត្រូវតែសម្រប​ខ្លួន​ ទៅនឹង​វិធីសាស្ត្ររៀនសូត្រ​ថ្មីៗ ។

នៅទូទាំងប្រទេស សិស្សានុសិស្សជាង ៣,៨លាននាក់​ មិនបានចូលរៀន​នៅក្នុង​ថ្នាក់រៀន​ផ្ទាល់ទេ ដោយសារតែ​វិធានការបិទខ្ទប់ ​ដើម្បីប្រយុទ្ធប្រឆាំងនឹង​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សិស្ស​ត្រូវ​ងាកទៅប្រើ​ប្រាស់ ​កម្មវិធី​ឌីជីថល​នានា ដើម្បី​រៀនតាមអនឡាញវិញ ។

ជាកិច្ចប្រឹងប្រែងមួយ ដើម្បីកាត់បន្ថយ​ផលប៉ះពាល់​ដែល​វិបត្តិ​កូវីដ-១៩ ​មាន​ទៅលើ​វិស័យ​អប់រំ ក្រសួង​អប់រំ យុវជន និងកីឡា បាន​សហការគ្នា​ជាដៃគូជាមួយ​ក្រុមហ៊ុន មិត្តហ្វូន បង្កើត​កម្មវិធីឌីជីថល SIS Cambodia ឡើង ដើម្បី​ផ្ដល់​សេវាអ៊ីនធឺណិត​ដោយ​ ឥត​គិតថ្លៃ​សម្រាប់​ការរៀន​តាមអនឡាញ ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន និងថ្នាក់រៀនវីដេអូអនឡាញ ។

កម្មវិធីអ៊ែប SIS Cambodia បាន​បង្កើន​សមត្ថភាព​របស់ខ្លួន​ ដើម្បី​ផ្ដល់​នូវដំណោះស្រាយ​ ច្រក​ចេញ​ចូល​តែមួយ​សម្រាប់ ទាំងលោក​គ្រូអ្នកគ្រូ​ និង​ទាំង​សិស្សានុសិស្ស ។ កម្មវិធីនេះ​រួមបញ្ចូល​នូវ​ ប្រព័ន្ធគ្រប់គ្រង​ព័ត៌មានសាលារៀន កម្មវិធី​រៀនតាមអនឡាញ និង​បណ្ណាល័យ​អនឡាញ​ដែល​ មាន​សៀវភៅ​ឌីជីថល​ជាច្រើន​សម្បូរ​បែប។ កម្មវិធីនេះ​ក៏ផ្ដល់​ដល់​គ្រូ​បង្រៀន​ និងសិស្សានុសិស្ស​នូវ​ពេលវេលា​ប្រជុំ​ តាម​វីដេអូ​ឥត​ដែន​កំណត់ លទ្ធភាព​ធ្វើកិច្ចការសាលាតាមអនឡាញ ព្រមទាំង​ការ​ប្រាស្រ័យទាក់ទង​ភ្លាមៗ​ទាន់​ពេលវេលា​តាម​អនឡាញ សម្រាប់សិស្ស លោកគ្រូ​អ្នកគ្រូ និងអាណាព្យាបាលសិស្ស ។

ឌីជីថល​គឺជាអនាគត​នៃការសិក្សា សមាហរណកម្ម​បច្ចេកវិទ្យាព័ត៌មាន ​ទៅក្នុង​វិស័យអប់រំ នឹង​ត្រូវ​ពន្លឿនកាន់តែលឿន​ថែមទៀត ហើយ​នៅទីបំផុត​ទៅ ការអប់រំតាមអនឡាញ​នឹងក្លាយជា​ ធាតុស្នូលដ៏សំខាន់មួយ​នៃ​ប្រព័ន្ធអប់រំ​នៅតាម​សាលារៀន ។ ខណៈដែល​កម្ពុជា​ឆ្លងកាត់​ភាព ប្រឈម​នៃការអភិវឌ្ឍជាច្រើន ការធ្វើ​ឌីជីថលូបនីយកម្ម​ការអប់រំ ​នឹងជួយពង្រឹងបន្ថែម​ដល់ ​គ្រឹះសម្រាប់​ការអប់រំ ប្រកបដោយនិរន្តរភាព ។

ជាមួយនឹង​ការប្រើប្រាស់បច្ចេកវិទ្យាត្រឹមត្រូវ មានភ័ស្តុតាងបង្ហាញថា ការសិក្សាតាមអនឡាញ​អាចមាន ​ប្រសិទ្ធភាពជាងតាមរូបភាព​ជាច្រើន ។ ការសិក្សាខ្លះបង្ហាញថា គិតជាមធ្យម សិស្ស​ចាប់បាន​ខ្លឹមសារ​មេរៀនពី ២៥% ទៅ ៦០% នៅពេលរៀនតាមអនឡាញ ច្រើនជាងការរៀននៅក្នុងថ្នាក់រៀនផ្ទាល់ ដែល​ពួកគេ​ចាប់បានខ្លឹមសារមេរៀនពី ៨% ទៅ ១០% ។ នេះគឺដោយសារតែសិស្សអាចរៀន បានលឿនជាង​នៅលើ​អនឡាញ ហើយ​ការរៀនតាមអនឡាញ​ ត្រូវការពេលវេលា​តិចជាង ការរៀននៅក្នុងថ្នាក់រៀន​បែប​ប្រពៃណី ពី ៤០% ទៅ ៦០% ពីព្រោះសិស្ស​អាចរៀនតាម លទ្ធភាពល្បឿនរបស់ខ្លួនផ្ទាល់ ដោយអាច​វិលត្រឡប់​សាដើមវិញ អានឡើងវិញ រំលង ឬ​ពន្លឿនតាមបែបគំនិតដែល​ពួកគេអាចជ្រើស​រើស ​បាន​ដោយ​ខ្លួនឯង ។

ហេតុអ្វីសាលារៀន គួរពិចារណា​ធ្វើ​ឌីជីថលូបនីយកម្ម ?

ក្នុងពេល​កន្លងមក វិស័យអប់រំត្រូវបានគេសង្កេតឃើញថា ការដាក់បញ្ចូល​រូបភាពក្រាហ្វិក​ នៃការអប់រំ​បែប​ឌីជីថល​បានបង្ហាញ ​នូវ​ការចូលរួម​ខ្ពស់ជាងមុន និង​ការជក់ចិត្ត​ចង់រៀនសូត្រ​ជាងមុន ជាពិសេស ក្នុង​ចំណោមសិស្សានុសិស្សក្មេងៗ ដែលធ្វើ​ឲ្យពួកគេ​ចូលចិត្ត ​រៀនសូត្រនូវអ្វីៗដែលថ្មី ។

អ្វីដែលបានបង្ហាញ​ឲ្យឃើញយ៉ាងច្បាស់ នៅក្នុង​អំឡុងពេល​វិបត្តិជំងឺឆ្លងកូវីដ-១៩នេះ គឺ សារសំខាន់​នៃ​ការ​ប្រែក្លាយការអប់រំ​ ទៅជាឌីជីថលនៅគ្រប់ខេត្តក្រុង គ្រប់គ្រឹះស្ថាន និងគ្រប់​ផ្នែក​នៅក្នុង​សង្គម ។ ប្រសិនបើ​បច្ចេកវិទ្យា​រៀនតាម អនឡាញអាចធ្វើ​ឲ្យមានប្រសិទ្ធភាពនៅទីនេះ វាគឺជា​ទំនួលខុសត្រូវ​របស់​យើង​គ្រប់រូបក្នុងការសម្រេចឲ្យបាន សក្ដានុពលពេញលេញរបស់​វា ៕

Most Popular

To Top