ខណៈដែលពិធីបុណ្យចូលឆ្នាំប្រពៃណីចិន កាន់តែខិតជិតមកដល់ ព្រះនាង នរោត្តម ជេនណា បានយាងមកដល់ហាង PAPA JOHN’S Pizzeria សាខាបឹងកក់ ក្នុងខណ្ឌទួលគោក ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិន ជាមួយកុមារកំព្រាចំនួន ៦២នាក់ ដែលមកពីអង្គការពន្លឺអនាគត។
នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន PAPA JOHN’S (Cambodia) Co., Ltd. សហការជាមួយក្រុមហ៊ុនLE MAJESTIC ក្រុមហ៊ុនសារព័ត៌មាន AP-Times និង ក្រុមស្ម័គ្រចិត្តកម្ពុជា-ចិន បានរួមគ្នារៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីបង្កើនចំណងមិត្តភាពរវាងប្រជាជនចិន និង កម្ពុជា និងយកចិត្តទុកដាក់ចំពោះកុមារកំព្រា។
នៅពេលកម្មវិធីចាប់ផ្តើម តំណាងអង្គការពន្លឺអនាគតបានជូនកាដូដល់ព្រះនាង នរោត្តម ជេនណា បន្ទាប់មកព្រះនាងបានច្រៀងរាំលេងកម្សាន្តជាមួយក្មេងៗទាំងអស់គ្នា។ នៅពេលថ្ងៃត្រង់ PAPA JOHN’S បានចែកភីហ្សាដល់ក្មេងៗ ព្រះនាងក៏បានទទួលទានអាហារថ្ងៃត្រង់ជាមួយក្មេងៗទាំងអស់គ្នាយ៉ាងសប្បាយរីករាយ។
ព្រះនាង នរោត្តម ជេនណា បានថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានចូលរូមក្នុងពិធីជួបជុំនេះ ព្រះនាងក៏ផ្ញើសារជូនពរក្នុងឱកាសចូលឆ្នាំចិនផងដែរ។ ព្រះនាងនិយាយថា៖ “តាមរយៈកម្មវិធីនេះ យើងបានចែករំលែកភីហ្សាដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ និងចែករំលែកភាពរីករាយជាមួយគ្នាផងដែរ។”
លោក Chen An អនុប្រធានប្រតិបត្តិនៃសមាគមពាណិជ្ជកម្មចិននៅកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការសប្បុរសធម៌ចិន-កម្ពុជាបានមានប្រសាសន៍ថា ក្រុមស្ម័គ្រចិត្តកម្ពុជា-ចិនត្រូវបានបង្កើតឡើងក្រោមការយកចិត្តទុកដាក់របស់លោក Liu Yang ដែលជាប្រធាននៃសមាគមពាណិជ្ជកម្មចិននៅកម្ពុជា ជាមួយនឹងបេសកកម្ម “អភិវឌ្ឍមិត្តភាពចិន-កម្ពុជា និងការលើកកម្ពស់ចំណងមិត្តភាពរវាងប្រជាជនប្រទេសទាំងពីរ”។
លោក Chen An បន្តថា ចាប់តាំងពីសមាគមបង្កើតឡើងមក ក្រុមស្ម័គ្រចិត្តបានអនុវត្តទស្សនវិស័យសប្បុរសធម៌របស់លោកប្រធាន Liu Yang គឺ “ជួយកាត់បន្ថយទុក្ខលំបាករបស់ប្រទេសជាតិ និងជួយសង្ក្រោះអ្នកដទៃ” ដោយសមាគមបានផ្តល់ជំនួយផ្សេងៗជាច្រើនដល់អ្នកដែលជួបការលំបាកក្នុងប្រទេសកម្ពុជា។ អង្គការពន្លឺអនាគត គឺជាគោលដៅសំខាន់ ដែលក្រុមស្ម័គ្រចិត្តយើងយកចិត្តទុកដាក់ក្នុងការជួយ និងឧបត្ថម្ភគាំទ្រ។
គួររម្លឹកផងដែរថា PAPA JOHN’S គឺជាម៉ាកយីហោភីហ្សាមួយក្នុងចំណោមម៉ាកយីហោភីហ្សាកំពូលទាំងបីនៅលើពិភពលោក។ PAPA JOHN’S បានយកចិត្តទុកដាក់ទៅលើសំបកនំ ម្សៅនំ ទឹកជ្រលក់ ឈីស និងគ្រឿងផ្សំជាដើម ដែលធ្វើដោយវត្ថុធាតុដើមក្នុងស្រុកសុទ្ធសាត។ PAPA JOHN’S បានចូលមកប្រទេសកម្ពុជាជាផ្លូវការនៅចុងឆ្នាំ ២០១៩ រហូតដល់ខែមីនា ឆ្នាំ ២០២១ PAPA JOHN’S បានពង្រីករហូតដល់ទៅ៣សាខា ហើយថ្មីៗនេះ PAPA JOHN’S បានចុះហត្ថលេខាជាមួយព្រះនាង នរោត្តម ជេនណា ដើម្បីផ្សព្វផ្សាយម៉ាកយីហោរបស់ខ្លួន៕









