ភ្នំពេញ៖ ក្រុមហ៊ុន ឌីខេ អេស អេច (ខេមបូឌា) អិល ធី ឌី បានប្រកាសឲ្យដឹងថា គ្មានផលិតផលអាហារូបត្ថម្ភរបស់ Abbott ដែលចែកចាយក្នុងប្រទេសកម្ពុជា ត្រូវបានរងផលប៉ះពាល់ ដោយការប្រមូលផលិតផល នៅសហរដ្ឋអាមេរិក។
យើងផ្តល់តម្លៃដល់ឪពុកម្តាយ ដែលមានទំនុកចិត្តលើយើង សម្រាប់អាហាររូបត្ថម្ភទារក ប្រកបដោយគុណភាព និងសុវត្ថិភាព។
នៅថ្ងៃទី១៧ ខែកុម្ភៈ Abbott បានធ្វើការប្រមូលឡើងវិញ ដោយស្ម័គ្រចិត្តនូវ ផលិតផលទឹកដោះគោម្សៅ មួយចំនួនដែលផលិតនៅ Sturgis រដ្ឋ Michigan សហរដ្ឋអាមេរិក។
គ្មានផលិតផលអាហាររូបត្ថម្ភ Abbott ឬផលិតផល Similac ដែលចែកចាយក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន ឌីខេ អេស អេច (ខេមបូឌា) អិល ធី ឌី ទទួលរងការប៉ះពាល់ ពីការប្រមូលមកវិញនេះទេ។ អ្នកប្រើប្រាស់អាចបន្តប្រើប្រាស់ ផលិតផលអាហាររូបត្ថម្ភ Abbott ដោយទំនុកចិត្ត។
ប្រសិនបើលោកអ្នក បានជាវផលិតផលដែលរងការប៉ះពាល់ ពីសហរដ្ឋអាមេរិចដោយផ្ទាល់ សូមចូលទៅកាន់គេហទំព័រ https://www.similacrecall.com/us ឬមានចម្ងល់ សូមទំនាក់ទំនងមកកាន់ ក្រុមហ៊ុន ឌីខេ អេស អេច (ខេមបូឌា) តាមរយៈលេខទូរស័ព្ទ 012 333 538។