កាន់តែអស្ចារ្យ មិនធ្លាប់មានពីមុនមកពី Pleng! Pleng Music Awards ជាកម្មវិធីប្រគល់ពានរង្វាន់ដ៏ធំអស្ចារ្យដំបូងគេបង្អស់នៅប្រទេសកម្ពុជាយើង។ សំខាន់មានការដើរបង្ហាញខ្លួនរបស់កំពូលតារាល្បីៗជាច្រើនរូបលើកម្រាលព្រំពណ៌ក្រហមដ៏ឆ្អិនឆ្អៅទៀតផង។ លើសពីនេះការរៀបចំកម្មវិធី និងឆាកគឺស្អាតប្លែកភ្នែកតែម្ដង។
ជំនួបអាយដលៗជាច្រើនរូបនេះបានធ្វើឲ្យកម្មវិធី Pleng Music Awards ទាំងមូលកាន់តែកក្រើកឡើងមួយកម្រិតទៀត! តែបើទោះបីជាមានការចូលរួមយ៉ាងច្រើនកុះករយ៉ាងណាក៏ដោយ Pleng នៅតែរក្សាបាននូវគោលការណ៍ ៣ កំុ ៣ ការពារ បានយ៉ាងល្អឥតខ្ចោះ!
កម្មវិធីដ៏អស្ចារ្យនេះកំពុងតែអង្រួនចិត្តអាយដលៗរបស់យើងទាំងអស់គ្នាឲ្យភ័យផង អរផង រំភើបញាប់ញ័រតែម្ដង ជាមួយម្ចាស់ពានរង្វាន់ជាច្រើន។ ចង់ដឹងដែរទេថា តារារូបណាខ្លះដែលបានទទួលពានរង្វាន់ក្នុងកម្មវិធី Pleng Music Awards 2022 នេះ កុំភ្លេចតាមដានការផ្សាយផ្ទាល់នៅលើផេកហ្វេសប៊ុក Pleng និង Smart Axiata ធានាថាមិនខកបំណង!


















