Event

មូលនិធិកូកា-កូឡា គាំទ្រ «Project 24» របស់​មូលនិធិ Planet Water ដើម្បី​នាំយក​ទឹក​ស្អាត​ជូន​ពលរដ្ឋ​ រាប់​ពាន់នាក់​ក្នុង​ប្រទេស​កម្ពុជា

ថ្ងៃទី២៤ ខែ​មីនា ឆ្នាំ២០២២៖ កិច្ចសហការ​ជា​មួយ​មូលនិធិ Planet Water បាននាំមកនូវការដាក់​ពង្រាយ ប៉ម​ចម្រោះ​ទឹកស្អាត AquaTowers នៅទូទាំង​​ប្រទេស​កម្ពុជា ដោយបានផ្តល់ជូន​​សហគមន៍នូវ​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត ព្រមទាំង​កម្មវិធីអប់រំសុខភាពអនាម័យ។ នេះក៏សូមថ្លែងអំណរគុណដល់ការឧបត្ថម្ភ​គាំទ្រពី​មូលនិធិកូកា-កូឡា (The Coca-Cola Foundation)។

មូលនិធិកូកា-កូឡា គឺ​ជា​ស្ថាប័ន​សប្បុរសធម៌​សាកល​​របស់​ក្រុមហ៊ុនកូកា-កូឡា ដែលបាន​ផ្តល់​ជំនួយ​ដល់មូលនិធិ Planet Water ដើម្បី​ដាក់​ពង្រាយ​ប៉ម​ចម្រោះ​ទឹកស្អាត AquaTowers ទាំងនេះ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា។

លោក​ស្រី Saadia Madsbjerg ប្រធាន​មូលនិធិកូកា-កូឡា មាន​ប្រសាសន៍​ថា៖ «មូលនិធិកូកា-កូឡា មាន​ប្រវត្តិ​យូរ​អង្វែងមក​ហើយ​នៅទូទាំងពិភពលោក ក្នុងការគាំទ្រ​​គម្រោងនានា​ លើកិច្ច​ការពារ ​និងផ្តល់​លទ្ធភាព​ទទួល​បានធនធានទឹកស្អាតសម្រាប់ប្រើប្រាស់។ នៅប្រទេស​កម្ពុជាវិញ យើង​មាន​មោទនភាព​ដែល​ការឧបត្ថម្ភ​គាំទ្រ​របស់​យើង​ដល់​មូ​លនិធិ Planet Water នឹង​អាច​ផ្តល់​លទ្ធភាព​ទទួល​បាន​ទឹក​ពិសា​​ប្រកប​ដោយ​សុវត្ថិភាព​និងឥត​គិត​ថ្លៃសម្រាប់ប្រជាសហគមន៍។ គម្រោងនេះនឹង​គ្របដណ្តប់នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​គិតត្រឹមបំណាច់​ឆ្នាំ​២០២២នេះ»។

បច្ចេក​វិទ្យា​ប៉ម​ចម្រោះ​ទឹក​ស្អាត AquaTower របស់​មូលនិធិ Planet Water មានសមត្ថភាពកម្ចាត់​បាក់តេរី ប្រូតូហ្សូអា វីរុស ភ្នាក់ងារ​បង្ករោគ និង​សារធាតុ​កខ្វក់​ផ្សេង​ទៀត​ដែល​ធំ​ជាង ០,០១ មីក្រូន ហើយ​ផ្តល់​ឱ្យ​កុមារ និងប្រជា​​សហគមន៍នូវ​ទឹក​ស្អាត​សម្រាប់​បរិភោគប្រកបដោយសុវត្ថិភាព។ ចាប់​តាំង​ពី​ឆ្នាំ២០១៦ មក តាម​រយៈ​ការ​គាំទ្រ​ពី​មូលនិធិកូកា-កូឡា មូលនិធិ Planet Water បាន​សាង​សង់ប៉ម​ចម្រោះ​ទឹកស្អាត AquaTowers ចំនួន៣៤ និង​ផ្តល់អត្ថ​​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង ៥៥.០០០​នាក់​ក្នុង​ខេត្ត​ចំនួន ១៨ នៅ​ទូទាំង​ប្រទេស​កម្ពុជា។ គិត​ត្រឹម​បំណាច់​ឆ្នាំ​២០២២នេះ យើងនឹងអាចសម្រេចបានប៉ម​ចម្រោះ​ទឹក​ស្អាត AquaTowers ចំនួន​៤១ នៅ​គ្រប់​ខេត្ត​ទាំង​អស់នៅ​ទូទាំង​​​ប្រទេសកម្ពុជា ដោយ​ផ្តល់ជូន​​សហគមន៍នូវប្រព័ន្ធចម្រោះ​ទឹក​ស្អាត និងកម្មវិធីអប់រំសុខភាពអនាម័យ។

ATO Coca Cola March 17-18, 2022 Kampot Province

ក្រៅ​ពី​​ទឹក​ស្អាត​សម្រាប់​បរិភោគ គម្រោង AquaTower ក៏​​ផ្តល់​​ជូន​​សាលារៀន និង​​សហគមន៍​​ជនបទ​​នូវ​​​កន្លែង​លាង​​សម្អាត​​ដៃ និង​​អនាម័យ​​ផង​​ដែរ។ កន្លែង​​លាង​​ដៃ​​ត្រូវ​បាន​​បំពាក់​ទៅ​នឹងតួ​ប៉ម​​ចម្រោះ​ទឹកស្អាត ​AquaTower នីមួយៗ ហើយ​​បម្រើ​​ជា​​ធនធាន​​អនាម័យ​​សំខាន់​មួយ​ដល់​​សាលា​រៀន ដោយ​កន្លែង​លាង​ដៃ​នីមួយៗ​មាន​ផ្តល់​ជូន​​​ឧបករណ៍ដាក់​​​​សាប៊ូលាងដៃ និង​បដា​ផ្ទាំង​ផ្សព្វ​ផ្សាយ​​អម​ដោយសារ​​​​​យល់ដឹង​អំពីការ​លាង​ដៃ និង​ការ​អនុវត្ត​ល្អ​បំផុតសម្រាប់អ្នកប្រើប្រាស់ប៉មនេះ។

គម្រោង​នេះ​ក៏មាន​គាំទ្រ​កម្មវិធី​អប់រំ​អនាម័យដោយអនុវត្តជាក់ស្តែងដល់សិស្សានុសិស្សផងដែរ។ កម្មវិធីនៅ​តាម​សាលារៀន និង​សហគមន៍ទាំង​នេះ​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​អប់រំ និង​ផ្តល់សិទ្ធិអំណាច​ដល់​កុមារ និង​អ្នក​ថែទាំ​កុមារ ក្នុងការ​ផ្លាស់ប្តូរគោលគំនិត និង​អាកប្បកិរិយាចំពោះសុខភាព​ទឹក ​និង​អនាម័យ។

ATO Coca Cola March 17-18, 2022 Kampot Province

លោក Mark Steele ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​របស់​មូលនិធិ Planet Water បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំសូមថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​ការ​គាំទ្រដែល​យើង​បាន​ទទួល និង​បន្ត​ទទួលបាន​ពី​អ្នកឧបត្ថម្ភ និង​ដៃគូសា​ជីវកម្ម​របស់​យើង រួម​ទាំង​មូលនិធិកូកា-កូឡា ផង​ដែរ»។ លោក​បន្ថែមថា៖ «ឥទ្ធិពល​​ដែល​យើង​កំពុង​បង្កើត មិន​អាច​វាស់​បាន​ដោយ​តួលេខ​នោះ​ទេ តែតាម​រយៈ​ការ​នាំយក​ទឹក​ស្អាត​ទៅ​កាន់​សហគមន៍​ដែល​ខ្វះ​ខាត ពួក​យើង​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​​នូវ​សុខភាព និង​គុណភាព​ជីវិត​សម្រាប់​បុគ្គល​រាប់​ពាន់​នាក់ ដែល​ឥឡូវ​នេះ​ពួកគាត់អាច​បង្វែរ​​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពួកគេ​ទៅកាន់​ទិដ្ឋភាព​ផ្សេង​ទៀត​នៃ​ជីវិត​​ជំនួស​ឱ្យ​ការ​នៅតែ​បន្ត​បារម្ភ​អំពី​​​បញ្ហា​ប្រឈម​នេះ»។

ATO Coca Cola March 17-18, 2022 Kampot Province

ក្នុងឱកាស​ទិវា​ទឹក​ពិភព​លោក​នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២២ មូលនិធិ Planet Water ក៏​នឹង​រៀបចំព្រឹត្តិការណ៍​មួយ​ដើម្បី​នាំយក​ទឹក​ស្អាត​ទៅ​កាន់​អ្នក​ទទួល​ផលជាង ៥០.០០០​នាក់​ដែល​រស់​នៅ​​ក្នុងសហគមន៍​ក្រីក្រ និង​លើក​កម្ពស់​ការ​យល់​ដឹង​របស់​​ប្រជាជន​ចំនួន ២,២​​ពាន់​លាន​នាក់​ដែល​កំពុង​រស់នៅ​ដោយ​គ្មាន​ទឹក​ស្អាត​នៅ​ទូទាំង​ទ្វីប​អាស៊ី។

ចាប់​តាំង​ពី​ឆ្នាំ​២០១០ មក មូលនិធិកូកា-កូឡា បាន​បរិច្ចាគថវិកា​ជាង ១៣​លាន​ដុល្លារ​ដល់​កិច្ចសហប្រតិបត្តិការ​ទឹកនានា​​នៅ​ក្នុងបណ្តា​ប្រទេសនានា​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​៕

ATO Coca Cola March 17-18, 2022 Kampot Province

អំពីមូលនិធិ Planet Water

មូលនិធិ Planet Water គឺ​ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ដែល​ផ្តោត​លើ​ការ​នាំយក​ទឹក​ស្អាត​ទៅ​​កាន់​សហគមន៍​ក្រីក្រ​បំផុត​របស់​ពិភពលោក​តាម​រយៈ​ការដំឡើង​ប្រព័ន្ធ​ចម្រោះ​ទឹក​តាម​សហគមន៍ និង​ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​កម្មវិ​ធី​អប់រំ​អនាម័យ។ គម្រោង​របស់​មូលនិធិ Planet Water ផ្តោត​លើ​កុមារ សាលារៀន និង​សហគមន៍​ជនបទ/​តំបន់ជាយ​ក្រុងនៅ​ទូទាំង​ទ្វីប​អាស៊ី និងអាមេរិកឡាទីន។ ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក មូលនិធិ Planet Water បាន​ដាក់ពង្រាយ​គម្រោង​ជាង ១.៥០០គម្រោង​ដែល​ផ្តល់​ទឹក​ស្អាត​ដល់​មនុស្ស​ជាង ២​លាន​នាក់​នៅ​ទូទាំង ១៥ប្រទេស។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅកាន់​គេហទំព័រ www.planet-water.org

អំពីមូលនិធិកូកា-កូឡា

មូលនិធិ កូកា-កូឡា គឺជាស្ថាប័ន​សប្បុរសធម៌​ពិភពលោក​របស់ក្រុមហ៊ុន The Coca-Cola Company។ បង្កើតឡើងក្នុងឆ្នាំ​១៩៨៤ មូលនិធិ កូកា-កូឡា បាន​វិនិយោគ​ជាង ១,២​ពាន់​លាន​ដុល្លារ​នៅ​ជុំ​វិញ​ពិភព​លោក ដើម្បី​ការពារ​បរិស្ថាន ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ឱ្យ​មាន​ភាព​រីក​ចម្រើន និង​ដើម្បី​លើក​កម្ពស់សុខុមាលភាព​ទូទៅ​របស់​មនុស្ស និង​សហគមន៍។ មូលនិធិ កូកា-កូឡា បាន​​ប្តេជ្ញា​​ថា​នឹង​ផ្តល់ជូន​ត្រលប់​ទៅវិញនូវ​​ប្រាក់ចំណេញ​ពី​ប្រតិបត្តិការ​នៅ​ឆ្នាំមុន​ចំនួន ១% ជារៀងរាល់ឆ្នាំ ដែល​ជា​គំនិត​ផ្តួច​ផ្តើម​មួយ​ដើម្បី​គាំទ្រ​សហគមន៍​មូលដ្ឋាន​នៅ​ទូទាំង​ពិភព​លោក និង​បង្កើត​អនាគត​រួមគ្នា​កាន់តែ​ប្រសើរ[1]

ATO Coca Cola March 17-18, 2022 Kampot Province

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)

ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ឬ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនកូកា-កូឡា។ កូកា-កូឡាកម្ពុជា មានមោទនភាពទទួលបានសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន កូកា-កូឡា និងក្រុមហ៊ុន  Monster Energy ក្នុងការផលិត ផ្គត់ផ្គង់  និងចែកចាយផលិតផលរបស់ក្រុមហ៊ុនទាំង ២ ក្នុងប្រទេសកម្ពុជា។

ATO Coca Cola March 17-18, 2022 Kampot Province

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ផ្តល់ការងារប្រមាណ ៨៥០កន្លែង និងការងារប្រយោលប្រមាណជាង ៨,០០០កន្លែងនៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន។ ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈមួយ ក្រុមហ៊ុនកំពុងបន្តវិនិយោគលើការបង្កើតផលិតផលថ្មី ជម្រើសសំបកវេចខ្ចប់ និងជម្រើសភេសជ្ជៈប្រកបដោយគុណភាព ដែលរួមមាន ភេសជ្ជៈមានជាតិស្ករតិច និងមិនមានជាតិស្ករផងដែរ។ កូកា-កូឡាកម្ពុជា មានផលិតផលដូចជា៖ Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes Fuzetea Dasani, Samurai និងAquarius។ ក្រុមហ៊ុនប្តេជ្ញាចិត្ត ក្នុងការបង្កើតគុណតម្លៃរួមគ្នាក្នុងសហគមន៍ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការអជីវកម្ម ដោយធានាថា ចីរភាពគឺជាស្នូលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។

កូកា-កូឡាកម្ពុជា នៅតែកំពុងបន្តកសាងសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិអាជីវកម្មឱ្យកាន់តែប្រសើរ និងប្រកបដោយចីរភាព។ តាំងពីឆ្នាំ១៩៩៣មក ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់លានដុល្លារលើគម្រោងសហគមន៍ជាច្រើនក្នុងប្រទេសកម្ពុជា។

ATO Coca Cola March 17-18, 2022 Kampot Province

គម្រោងនោះរួមមាន  ពិភពលោកគ្មានសំរាម (World Without Waste) ការផ្តល់ទឹកស្អាតដល់សហគមន៍វិញ (Water Replenishment) ការផ្តល់សិទ្ធអំណាចដល់ស្រ្តី (Women Empowerment) និងការឧបត្ថម្ភជំនួយក្នុងគ្រាអាសន្ន (Emergency Relief) ជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd

សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៊ីមែល smunyvorleak@coca-cola.com.kh

Most Popular

To Top