Event

ប្លែកខុសពីគេ​លោក​ ខេមរៈ សិរីមន្ត តែងខ្លួនជាលោកតា ទៅពញ្ញាក់អារម្មណ៍ អ្នកឈ្នះរង្វាន់ធំ ១០០លានរៀលពី ស្រាបៀរ អាន់ឆ័រ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ស្រារបៀរអាន់ឆ័រ​បានរកឃើញ អ្នកឈ្នះរង្វាន់ធំ ១០០លានរៀលម្នាក់ទៀតហើយ នៅឯខេត្តបាត់ដំបង។ ភ្លាមៗនោះ ក្រុមហ៊ុនអាន់ឆ័របានចាត់តាំង វត្តមានទូតសុឆន្ទៈរបស់ខ្លួនគឺ លោក ខេមរៈ សិរីមន្ត អញ្ជើញទៅប្រគល់រង្វាន់ផ្ទាល់ មិនខុសពីអ្នកឈ្នះមុនទេ។​​

ប៉ុន្តែអ្វីដែលទាក់ទាញ ចំណាប់អារម្មណ៍នោះគឺ លោក ខេមរៈ សិរីមន្ត បានតែងខ្លួនធ្វើជាលោកតាចំណាស់ ចូលរួមកម្មវិធី ហើយស្រាប់តែធ្វើពុត ជាដូលធ្វើអោយអ្នកចូលរួម កម្មវិធីមានភាពស្រឡាំងកាំង បន្ទាប់ពីដួលហើយគាត់ បានចូលរាំចាក់ក្បាច់យ៉ាងឡូយ នៅមុខភ្ញៀវកិត្តិយសដែលចូលរួម អបអរសាទរអ្នកឈ្នះរង្វាន់។ លើកនេះ មិនមែនតែពញ្ញាក់តែអ្នកឈ្នករង្វាន់ធំទេ តែពញ្ញាក់ទាំងភ្ញៀវចូលរួម កម្មវិធីទាំងអស់ទៀត។ ​

ដើម្បីអោយអ្នកឈ្នះរង្វាន់ ទទួលបានភាពសប្បាយរីករាយជាសហគមន៍ ក្រុមហ៊ុនស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធី «ពញ្ញាក់អារម្មណ៍ ជាមួយរង្វាន់ ១០០លានរៀល» ដោយបានអញ្ជើញបងប្អូនសាច់ញាតិ ព្រមទាំងអ្នកភូមិផងរបងជាមួយ របស់អ្នកឈ្នះរង្វាន់មកពិសារ អាហារពេលល្ងាចជួបជុំគ្នា ព្រមទាំងជាសក្ខីភាពក្នុងការ ប្រគល់រង្វាន់ជាទឹកប្រាក់ចំនួន ១០០លានរៀលពិតៗ ដោយផ្ទាល់ដល់ម្ចាស់រង្វាន់ធំ លោក ឡុត រតនា ដែលបច្ចុប្បន្នកំពុងរស់នៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង។

នៅក្នុងកម្មវិធី​ «ពញ្ញាក់អារម្មណ៍ ជាមួយរង្វាន់១០០លានរៀល» លោក ខេមរៈ សិរិមន្ត បានក្លែងបន្លំខ្លួនធ្វើជាលោកតាចាស់ម្នាក់ ដែលមិនសូវជាមានសុខភាព រឹងមាំដើរយឺតៗ មួយៗ ចូលរួមកម្មវិធី។ លោក ខេមរៈ សិរិមន្ត បានពាក់ពុកចង្កាស្កូវ ពាក់សក់ស្កូវ ពាក់វែនតាខ្មៅ និងពាក់មួក អមដោយសម្លៀកបំពាក់ បែបជាមនុស្សចំណាស់ អ្វីដែលកាន់តែគួរឱ្យតក់ស្លុតជាងនេះ ទៅទៀតគឺលោក ខេមរៈ សិរិមន្ត​ ត្រូវសម្តែងជាដួលនៅ មុខភ្ញៀវនិងម្ចាស់រង្វាន់ ដែលប្រៀបបីដូចជាចង់ខ្យល់គរ ឬក៏ចង់គាំងបេះដូងក្នុងគោលបំណង ពញ្ញាក់អារម្មណ៍ឱ្យអ្នកនៅទីនោះភ័យ។

លោក ខេមរៈ សិរិមន្ត បានសហការគ្នាយ៉ាងល្អ ជាមួយនឹងក្រុមការងារអាន់ឆ័រ ដោយបានពញ្ញាក់អារម្មណ៍លោក ឡុត រតនា តាំងពីចេញពីផ្ទះរហូតដល់ ទីកន្លែងបើករង្វាន់ នៅឯភោជនីយដ្ឋានមួយក្នុងក្រុងបាត់ដំបង ។ លោកបានសហការ គ្នាដោយមិនឱ្យលោក ឡុត រតនា ដឹងថាលោកតាចំណាស់ម្នាក់ ដែលដួលជាអ្នកណានោះទេ លោកបានធ្វើឱ្យលោក ទ្បុត រតនា មានទឹកមុខភ័យ តក់ស្លុត អស់សំណើច និងភ្ញាក់ផ្អើលនៅពេលដែលដឹងការពិត។

លោក ឡុត រតនា ម្ចាស់រង្វាន់១០០លានរៀល បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលថា លោកពិតជាភ្ញាក់ផ្អើលមែនទែន ដែលក្រុមហ៊ុនរៀបចំយ៉ាងនេះ ដែលជារឿងនឹកស្មានមិនដល់តាំង ពីឡើងឡានរហូតដល់កន្លែងកម្មវិធី។ លោករតនាត្រូវបានលោក ខេមរៈ សិរិមន្ត​ ក៏ដូចជាក្រុមការងារអាន់ឆ័ន បានរៀបចំពញ្ញាក់ លោកជាច្រើនលើកច្រើនសារ មានតាំងពីពេលទៅទទួលគាត់ពីផ្ទះ ទៅតុបតែងខ្លួននៅហាងសាឡន ប្តូរសម្លៀកបំពាក់ រៀបចំឱ្យមានហ្វេនៗស្រី ស្អាតៗជាច្រើនសុំលោកថតរូប នៅតាមទីសាធារណៈ ដែលមើលទៅមិនខុសពីតារាល្បីឈ្មោះ ដែលមានហ្វេនៗសុំថតរូប លើសពីនេះទៀត គឺមានវត្តមានមនុស្សជាទីស្រលាញ់ ចូលរួមអបអរសារទរទទួល យករង្វាន់ទាំងអស់គ្នា។

លោក ឡុត រតនា បាននិយាយថា «ក្នុងចិត្តភ័យញ័រ ភ័យអរ ហាស់ ហា! ហាស់ ហា! រំភើបខ្លាំងមែនទែនហ្មង មិនដឹងថានិយាយថាម៉េច ! Surprise មែនទែន […] សុំពេលសម្រួលអារម្មណ៍ម៉ាភ្លែតសិន! មកតាមផ្លូវអង្គរក្សបួននាក់ហ្នឹងក្រឡុកខ្ញុំ Prank ខ្ញុំរហូត។ ឆ្ងល់គាត់ ហើយមកដល់នេះឃើញឆាកធំ ចាប់ផ្តើមសង្ស័យកុហក ចុងក្រោយកុហកមែន។ និយាយរួមឱ្យខ្លីទៅនាំគ្នា ចូលរួមកុហកបណ្តោយ»។

លោកបានប្រាប់បន្តទៀតពាក់ព័ន្ធ ជាមួយនឹងវត្តមាន Prank ពីលោក ខេមរៈ សិរិមន្ត ថាលោកមិនបានដឹងមុនទេថា នឹងមានវត្តមានតារាល្បីឈ្មោះ ដែលជាអាយដលរបស់លោកចូលរួមនោះទេ​​​ ដោយពីដំបូងលោកឃើញវត្តមាន លោកតាចាស់ដែលមិនសូវជា មានសុខភាពរឹងមាំដើរ ដួលប្រៀបបីដូចជាចង់ខ្យល់គរ លោកមានអារម្មណ៍ថាភ័យ និងបារម្ភពីលោកតាម្នាក់នោះ។ រហូតដល់លោក ខេមរៈ សិរិមន្ត សើចបញ្ចេញស្នាមញញឹមដែល ជាអត្តសញ្ញាណរបស់លោក ខេមរៈ សិរិមន្ត ក៏លោកនៅមិនទាន់ប្រាកដដែរ​ តែលោកអាចចាប់បាននៅពេលលោក ខេមរៈ សិរិមន្ត ច្រៀងនៅលើឆាកដោយសារ លោកចាំសម្លេងលោក ខេមរៈ សិរិមន្ត បានច្បាស់។

លោកថា៖ «អត់ស្គាល់! ហើយក៏អត់ចាប់អារម្មណ៍ថា គាត់ជាអ្នកណាដែរ។ ហើយមិញហ្នឹងឃើញគាត់ឡើងមក សម្លេងគាត់ខ្ញុំស្រដៀងពីព្រោះ ចូលចិត្តស្តាប់ចម្រៀងគាត់ ដល់ពេលឃើញគាត់ដោះម៉ាស់ទៅ ឃើញគាត់សើច ឃើញអាស្នាមរបៀបអា…សង្ស័យប្រហែលជាហ្នឹងហើយ ដល់ពេលច្រៀងទៅ សម្លេងហ្នឹងទៀត មួយរយភាគរយហើយ ហ្នឹងហើយ!»។

ចំណែកឯលោក លោក ខេមរៈ សិរិមន្ត ក្នុងនាមជាតារាចម្រៀងល្បីមួយរូប ក៏ដូចជាទូតសុឆន្ទៈរបស់អាន់ឆ័រ បានលើកឡើងថា វាមិនងាយស្រួលនោះទេក្នុងការ តុបតែងខ្លួនដោយមិនឱ្យហ្វេនៗ ចំណាំរូបលោកបាន ពីព្រោះក្នុងនាមជាតារាចម្រៀង ល្បីមួយរូបមានប្រជាពលរដ្ឋស្គាល់ រូបលោករួចទៅហើយ តែលោកមានភាពជឿរជាក់ ទៅលើការតុបតែងខ្លួនរបស់ ក្រុមការងារអាន់ឆ័ន ហើយសង្ឃឹមថាលោកនឹង ពញ្ញាក់អ្នកឈ្នះរង្វាន់បានជោគជ័យ។

លោក ខេមរៈ សិរិមន្ត និយាយថា៖ «បើនិយាយទៅថាពញ្ជាក់អារម្មណ៍ វាមិនងាយស្រួលទេ រៀបចំពិបាកណាស់ មិនដឹងថាបានជោគជ័យ ឬក៏អត់ទៀត! តែចាំមើលក្រុមការងារនឹង តុបតែងរូបរាងខ្ញុំឱ្យដូចតាអាយុ ៨០ឆ្នំាអ៊ីចឹង! ហិហិហិ!»។

បង្វែរអារម្មណ៍មកលោក ខេមរៈ សិរីមន្តវិញ លោកបានមានប្រសាសន៍ថា លោក ឡុត រតនា គឺជាអ្នកឈ្នះរង្វាន់ ១០០លានរៀលម្នាក់ទៀត ពីក្រុមហ៊ុនអាន់ឆ័រនៅក្នុងឆ្នាំនេះ។ លោកសូមថ្លែងនូវសេចក្តីត្រេកអរដល់លោក ឡុត រតនា និងក្រុមគ្រួសារ ព្រមទាំងសហគមន៍នៅខេត្តបាត់ដំបងទាំងអស់ ដែលបានចំណាយពេលចូលរួមកម្មវិធី​ «ពញ្ញាក់អារម្មណ៍ ជាមួយរង្វាន់ ១០០លានរៀល» ពីស្រាបៀរអាន់ឆ័រ​។ លោកក៏សូមផ្ញើរជូនចំពោះ អតិថិជនរបស់អាន់ឆ័រ ក៏ដូចជាប្រជាជនខ្មែរទូរទាំងប្រទេស ធ្វើដំណើរដោយមានសុវត្ថិភាព រីករាយជាមួយអាន់ឆ័រនៅក្នុងសហគមន៍ និងពិសារដោយការទទួលខុសត្រូវ។ ស្រាបៀរ អាន់ឆ័រ មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរ អាន់ឆ័រ គឺជាស្រាបៀរដែលទទួលបាន ពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះ រួមជាមួយនឹងបទពិសោធន៍ជាង៨៨ឆ្នាំ ៕

Most Popular

To Top