ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងផ្តល់ជូនអ្នកទិញទំនិញអនឡាញនូវឱកាសទទួលបានទឹកប្រាក់ត្រឡប់មកវិញរហូតដល់ ២០០% ឬ ៥០ដុល្លារ ចំពោះការទិញទំនិញក្នុងរដូវកាលចូលឆ្នាំខ្មែរនេះ ដែលជាផ្នែកមួយនៃប្រម៉ូសិន ដែលផ្តល់ជូនដោយកិច្ចសហប្រតិបត្តិការដំបូងមិនធ្លាប់មានរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ជាមួយក្រុមហ៊ុនលក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិក។
ការផ្តល់ជូនពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះគឺជាការចាប់ផ្តើមនៃកិច្ចព្រមព្រៀងមួយរវាងក្រុមហ៊ុន ទ្រូម៉ាន់នី និងកម្មវិធីទិញទំនិញអនឡាញ L192 ដែលជាភ្លែតហ្វមទិញទំនិញអនឡាញឈានមុខគេមួយនៅកម្ពុជា។ នេះគឺជាកិច្ចព្រមព្រៀងដំបូងរវាងក្រុមហ៊ុន ទ្រូម៉ាន់នី និងភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិក។
លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ឋសាស្រ្តនៃក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា៖ «នេះគឺជាលើកទីមួយហើយសម្រាប់ក្រុមហ៊ុន ទ្រូម៉ាន់នី។ ខណៈដែលយើងមានកិច្ចព្រមព្រៀងជាច្រើនជាមួយស្ថាប័នផ្លូវការដូចជាក្រសួងមហាផ្ទៃ ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារធំៗ និងល្បីឈ្មោះនៅក្នុងប្រទេស នេះគឺជាកិច្ចសហប្រតិបត្តិការលើដំបូងដែលក្រុមហ៊ុន ទ្រូម៉ាន់នី បានធ្វើជាមួយភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិក។ យើងនៅក្រុមហ៊ុន ទ្រូម៉ាន់នី មានមោទនភាពដែលយើងបានសហការគ្នាជាមួយភ្លែតហ្វម L192 ដែលជាភ្លែតហ្វមទិញទំនិញអនឡាញដ៏ធំ និងល្អបំផុតមួយនៅក្នុងប្រទេស»។
លោក អុិន វិចិត្រ នាយកប្រតិបត្តិភ្លែតហ្វម L192 មានប្រសាសន៍ថា៖ «យើងបានមើលឃើញក្រុមហ៊ុន ទ្រូម៉ាន់នី កាន់តែរីកចម្រើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយយើងសប្បាយចិត្តដែលឥឡូវនេះបានក្លាយជាផ្នែកមួយនៃការរីកចម្រើនដ៏គួរអោយចាប់អារម្មណ៍របស់ក្រុមហ៊ុន ទ្រូម៉ាន់នី។ យើងរំពឹងថា អតិថិជន L192 របស់យើងនឹងទទួលបានអត្ថប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងនេះ»។
L192 គឺជាភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិចដែលដំណើរការដោយក្រុមហ៊ុន Little Fashion។ ក្រុមហ៊ុន Little Fashion គឺជាប្រតិបត្តិករភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិចឈានមុខគេមួយក្នុងប្រទេសកម្ពុជាដែលលក់សម្លៀកបំពាក់ គ្រឿងតុបតែង និងផលិតផលជាច្រើនម៉ូដម៉ាកតាមរយៈភ្លែតហ្វមអនឡាញ ទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម និងហាងលក់ទំនិញរបស់ក្រុមហ៊ុន។ ទំព័រ Facebook របស់ក្រុមហ៊ុនក៏មានអ្នកតាមដានរាប់លាននាក់ផងដែរ។
ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើនចំនួនគណនីថ្មីទ្វេដងក្នុងរយៈពេលមួយឆ្នាំនៅឆ្នាំ២០២១ និងបានបង្កើនប្រតិបត្តិការរបស់អតិថិជន ៤០% ក្នុងរយៈពេលដូចគ្នានេះ។
លោកស្រី ឃួន ហ្រ្វង់ដារា បានបន្ថែមថា៖ «ដោយបច្ចេកវិទ្យាហិរញ្ញវត្ថុមានឥទ្ធិពលខ្លាំង នេះគឺជាពេលវេលាដ៏ល្អសម្រាប់កម្មវិធី និងភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិច រួមកម្លាំងគ្នាជាមួយពួកយើងនៅទីនេះនៅក្រុមហ៊ុន ទ្រូម៉ាន់នី។ យើងមានតួនាទីឈានមុខគេមួយក្នុងការលើកកម្ពស់ចំណេះដឹងឌីជីថល និងការផ្តល់សេវានៅគ្រប់ទីកន្លែងទាំងអស់ដែលមិនទាន់មានសេវាធនាគារ។ ដូច្នេះហើយ យើងជឿជាក់ថា យើងអាចជួយភ្លែតហ្វមទិញលក់ទំនិញអនឡាញ ឬភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិកឱ្យបង្កើនចំនួនអតិថិជនរបស់ពួកគេបាន»។
ដើម្បីអបអរកិច្ចសហប្រតិបត្តិការថ្មីនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងផ្តល់ជូនប្រូម៉ូសិនពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរដល់អ្នកទិញទំនិញអនឡាញដែលនឹងទទួលបានប្រាក់ត្រឡប់មកវិញរហូតដល់ ២០០% ឬ ៥០ ដុល្លារ នៅពេលអតិថិជនទិញ និងទូទាត់ប្រាក់សម្រាប់ការបញ្ជាទិញរបស់ពួកគេតាម TrueMoney នៅក្នុងកម្មវិធីទិញទំនិញ L192។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី ៦ មេសារហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២២។
លើសពីនេះ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច ឬក្រុមហ៊ុនលក់ទំនិញអនឡាញ ដែលមានបំណងចង់ផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនតាមរយៈសេវាទូទាត់ប្រាក់ជាមួយកម្មវិធី TrueMoney អាចទាក់ទងមកកាន់គេហទំព័រផ្លូវការ ឬទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ទ្រូម៉ាន់នី បាន៕
អំពីក្រុមហ៊ុន ទ្រូម៉ាន់នី
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។
TrueMoney Group គឺជាភ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍យ៍ នាពេលបច្ចុប្បន្ន។
ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេស ទៅជា ៦ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕