ភ្នំពេញ៖ បន្តជួបគ្នាជាមួយការដាក់បង្ហាញ គម្រោងរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ រយះពេលបីថ្ងៃពេញ ចាប់ពីថ្ងៃទី ០៨-០៩-១០ ខែមេសា ឆ្នាំ២០២២ នៅជាន់ផ្ទាល់ដី ទល់មុខហាងនំបុ័ង ប្រ៊េដថក ចាប់ពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ១០យប់ ។


ក្នុងកម្មវិធីដាក់តាំងបង្ហាញគម្រោងនោះផងដែរ ក្រុមហ៊ុនក៏មានជាកម្មវិធីប្រូម៉ូសិនពិសេស សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ គឺអតិថិជនអាចទទួលបាន ការបញ្ចុះតម្លៃរហូតដល់ ១១% ជាមួយរង្វាន់ផ្សេងៗទៀតជាច្រើន ដែលសរុបជាទឹកប្រាក់មានតម្លៃ ១៤០,០០០ដុល្លារ សម្រាប់គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង និង គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី។
ដោយឡែក សម្រាប់គម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម វិញអតិថិជនបង់ត្រឹមតែ១០% អាចចូលស្នាក់នៅភ្លាមៗ ដែលគ្រប់យូនីត មានការបំពាក់គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខារ ពេញលេញ គ្រប់គ្រាន់ ហើយអ្វីដែលកាន់តែពិសេសនោះ គឺអតិថិជនអាចនឹងទទួលបានការ Free ទៅលើសេវាកម្មគ្រប់គ្រង និងថែទាំរហូតដល់ទៅ២ឆ្នាំដោយឥតគិតថ្លៃ។ ក្រៅពីនោះក៏មានជាការលេងហ្គេម ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ដ៏ស្រស់ស្អាត ពីក្រុមហ៊ុនអ័រគីដេទៀតផងដែរ។




ដើម្បីទទួលបានព័ត៌មានអោយកាន់តែច្បាស់ និងទទួលបានប្រ៉ូម៉ូសិនពិសេស ពីគ្រប់គម្រោងរបស់ក្រុមហ៊ុន កុំភ្លេចទៅចូលរួមទស្សនា កម្មវិធីដាក់តាំងបង្ហាញគម្រោង ចាប់ពីថ្ងៃនេះផ្ទាល់ ដើម្បីទទួលបានការប្រ៉ូម៉ូសិន ពិសេសសម្រាប់ ឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ឬទំនាក់ទំនងតាមរយះលេខទូរស័ព្ទ 098 73 3333 – 095 277 277 – 085 388 388 – 076 879 9999 ឬ ហ្វេសប៊ុកផេក https://www.facebook.com/orkide.development

