បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ការប្រកួតបាល់ទាត់របស់បុរីខាសិន ដែលរៀបចំដោយCCMP FOOTBALL LEAGUE នៅក្លឹបកីឡាAUPP បានបញ្ចប់កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២។ លទ្ធផលនៃប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រុមARC FCបានទទួលបានជ័យលាភីលេខ១ ក្រុមBig Dragonទទួលបានជ័យលាភីលេខ២ និងក្រុមZiqin Farm FCខេត្តកំពង់ឆ្នាំងទទួលបានជ័យលាភីលេខ៣។

CCMP FOOTBALL LEAGUE បានអញ្ចើញបុគ្គលិកការងារសហគ្រាសកម្ពុជាចិនចូលរួមការប្រកួត ដើម្បីធ្វើឲ្យជីវិតរស់នៅជនជាតិចិនដែលរស់នៅក្នុងទឹកដីខ្មែរកាន់តែមានភាពសម្បូរបែប បង្ហាញស្មារតីកីឡាបាល់ទាត់ ជំរុញទំនាក់ទំនងកម្ពុជាចិន។ ក្រុមបាល់ទាត់ទាំង៦ក្រុម បានបើកការប្រកួតបែបមិត្តភាព ដែលផ្តោតសំខាន់លើកាយសម្បទា។ ការប្រកួតបាល់ទាល់បុរីខាសិន បើកការប្រកួតនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ដោយសារជំងឺរាតត្បាតកូវីដ១៩ វគ្គផ្តាច់ព្រ័ត្រត្រូវបានប្រារព្វនៅមុនចូលឆ្នាំខ្មែរ។


នាថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ក្រុមARC FC បានចាញ់គេមួយគ្រាប់ក្នុងការប្រកួតដំបូង តែនាទីចុងបានយកឈ្នះវិញដោយពិន្ទុ6:3 ។ក្រុមBig Dragonទាត់ចូល១គ្រាប់នៅនាទីដំបូង បន្ទាប់មកក្រុមARCបានទាត់ចូល២គ្រាប់ជាប់គ្នា ក្រុមBig Dragonតាមវិញ១គ្រាប់។ ក្រុមARCបានបន្តទាត់ចូល២គ្រាប់ជាប់គ្នា ឯក្រុមBig Dragonបានទាត់ចូល១គ្រាប់វិញ ចុងក្រោយក្រុមARCបានទាត់ចូល១គ្រាប់ទៀត ហើយកំណត់លទ្ធផលនៃការឈ្នះចាញ់។


ការប្រកួតលើកនេះ ឧបត្ថម្ភដោយក្រុមហ៊ុនCambodia Kasen International Real Estate Co.,Ltd ក្រុមហ៊ុននេះជាសាខាក្រុមហ៊ុនឡើងទីផ្សារភាគហ៊ុននៅហុងកុងប្រទេសចិន ដែលសាងសង់គម្រោងវិឡាសួនច្បារដំបូងបំផុតនៅក្រុងភ្នំពេញ។


គម្រោងនេះមានផ្ទៃដីសរុប៤០ហិកតាមានរៀបចំជាវិថីពាណិជ្ជកម្មប្រវែង២០០ម៉ែត្រតាមបណ្តោយផ្លូវជាតិលេខបី ផ្លូវក្នុងបុរីប្រវែង១១០០ម៉ែត្រ(ហាងតាមវិថីពាណិជ្ជកម្មមាន៤៥០ហាង) ក្លឹប សាលារៀនអន្តរជាតិ បុរីរស់នៅ ផ្សារទំនើប ភោជនីយដ្ឋាន កន្លែងកម្សាន្តលំហែកាយ សហគមន៍ ដើម្បីបង្កើតជាសួនច្បារសម្រាប់ការរស់នៅដ៏ទាក់ទាញជាគំរូនាថ្ងៃអនាគត នាំមកនូវរបៀបរស់នៅបែបថ្មីសម្រាប់ប្រជាជនកម្ពុជា៕
