ក្រោយពីទទួលបានជោគជ័យ និងការគាំទ្រយ៉ាងធំធេង ពីអ្នកចូលរួមជិះកង់ក្នុងឆ្នាំ២០២១ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES នឹងត្រឡប់មកវិញជាថ្មីម្តងទៀត ក្នុងខែឧសភាខាងមុខនេះ ជាមួយនឹងកម្មវិធីប្លែកៗ និងការពង្រីកទីតាំងប្រណាំងបន្ថែមទៀត ដើម្បីផ្តល់ភាពរីករាយ ដល់អ្នកស្នេហាកីឡាជិះកង់ភ្នំ នៅកម្ពុជា។

ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ បាន និងកំពុងសហការជាមួយ សហព័ន្ធខ្មែរកីឡាទោចក្រយាន និងអ្នករៀបចំកម្មវិធី Flying Bike 2 ដើម្បីឧបត្ថម្ភផ្តាច់មុខ នាំយកការប្រណាំងកង់ភ្នំ រដូវកាល២០២២ កាន់តែធំ និងកាន់តែអស្ចារ្យ។
WURKZ MOUNTAIN BIKE SERIES គឺជាការប្រណាំងកង់ភ្នំ បែងចែកជា ១៣ ប្រភេទផ្សេងគ្នា ដើម្បីផ្តល់ឱកាសដល់អ្នកជិះកង់ជំនាញ និងអ្នកដែលមានបទពិសោធន៍តិចតួច អាចប្រណាំងជាមួយគូប្រជែង ក្នុងកម្រិតដូចគ្នាមិនថាក្មេងចាស់ ប្រុសស្រីនោះទេ ដែលការប្រកួត គឺធ្វើឡើងជាច្រើនជុំផ្សេងគ្នា នៅតាមបណ្តាខេត្តនានា។
សម្រាប់រដូវកាលថ្មី២០២២នេះ នឹងមានការបន្ថែមជុំប្រកួតចំនួន ២ ទៀតសរុបទាំងអស់ចំនួន ៥ជុំដោយជុំទី១ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១ ខែឩសភាខាងមុខនេះហើយ ក្នុងខេត្តកំពត។
ដើម្បីចូលរួមជុំទី១ លោកអ្នកអាចធ្វើការចុះឈ្មោះ ចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃទី២៧ ខែមេសា តាមរយៈតំណភ្ជាប់ ខាងក្រោមនេះ https://hello.last2ticket.com/event/4327 ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១កន្លងទៅ WURKZ MOUNTAIN BIKE SERIES ត្រូវបានធ្វើឡើងចំនួន ៣ជុំផ្សេងគ្នារួមមាននៅព្រែកលាប ក្នុងទីក្រុងភ្នំពេញ ភ្នំជាល និងឩទ្យានជាតិគីរីរម្យ ក្នុងខេត្តកំពង់ស្ពឺ ដោយទទួលបានអ្នកចូលរួម ជាច្រើនពាន់នាក់។
សូមតាមដានទំព័រហ៊្វេសប៊ុក ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ដ៏ធំអស្ចារ្យមួយនេះ https://www.facebook.com/WurkzCambodia ។ WURKZ MOUNTAIN BIKE SERIES ប្រណាំងពោរពេញដោយថាមពល!





