ពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺ ជាច្រើនពាន់នាក់ បានចូលរួមទស្សនាការប្រដាល់គុនខ្មែរផ្ទាល់ភ្នែក យ៉ាងសប្បាយរីករាយជាខ្លាំង នៅក្នុងព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមក នៅកម្ពុជា «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដណ្តើមខ្សែក្រវាត់ពិភពលោក IPCC និងប្រាក់លានមហាសាល ក្នុងវគ្គសន្សំពិន្ទុដំបូង។

ពលរដ្ឋដែលបានចូលរួមព្រឹត្តិការណ៍ នៅឯដីឡូត៍លោកឧកញ៉ា ឈួន គឹមសាន ទល់មុខផ្សារធំ ខេត្តកំពង់ស្ពឺ បានសម្តែងភាពរីករាយ ដែលបានមើលការប្រដាល់ផ្ទាល់ភ្នែករវាងគូខ្លាំងៗ និងគូបរទេសថែមទៀតផង ពិសេសការរាំលេងចង្វាក់ EDM និងការលេងហ្គេមសប្បាយៗ ឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ។


លោក គីមស៊្រុន កុសល តំណាងគណៈកម្មការ ប្រដាល់ពិភពលោក IPCC ប្រចាំស្ថានីយ៍ទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី និងទីប្រឹក្សាក្រុមហ៊ុនថោនគ្រុប បានមានប្រសាសន៍ថា៖«វគ្គសន្សំពិន្ទុដំបូង ទាក់ទាញអ្នកគាំទ្រមកមើលប្រដាល់ផ្ទាល់ និងឈរត្រៀបត្រារាប់ពាន់នាក់ ដែលលឺតែសម្លេងស្រែកហូរសប្បាយ និងអ៊ូអរជាខ្លាំងនៅបរិវេណឆាក»។
លោកឲ្យដឹងបន្ថែមថា ក្រៅពីអ្នកចូលរួមទស្សនាផ្ទាល់ រាប់ពាន់នាក់ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះក៏មានអ្នកទស្សនា ការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ បូករួមជាមួយនឹងអ្នកទស្សនា តាមរយៈការផ្សាយបន្តផ្ទាល់នៅលើ Facebook ទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី និងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ប្រមាណជាង២ម៉ឺន២នាក់ ដែលបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្រ កីឡារប្រដាល់គុនខ្មែរ និងព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស។
អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ដែរថា៖ «ក្នុងនាមជាម្ចាស់ឧបត្ថម្ភ ព្រឹត្តិការណ៍ដ៏ធំនេះ យើងពិតជារីករាយដែលកម្មវិធីដំបូង ទទួលបានជោគជ័យយ៉ាងខ្លាំងបែបនេះ ហើយសង្ឃឹមថានៅជុំបន្ទាប់ ក្នុងខេត្តកោះកុង នឹងមានអ្នកចូលរួម ដ៏ច្រើនកុះករផងដែរ»។
នេះគឺជាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវាត់ពិភពលោកដំបូងនៅកម្ពុជា គ្រោងធ្វើឡើង នៅ១២ខេត្តក្រុងរៀបចំឡើង ដោយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ក្រោមការឧបត្ថម្ភផ្តាច់មុខ ដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ។ សម្រាប់វគ្គបន្ទាប់នឹងធ្វើនៅខេត្តកោះកុង នៅថ្ងៃទី៣០ ខែមេសា ដូច្នេះពលរដ្ឋរស់នៅក្នុងតំបន់ សូមកុំភ្លេចចូលរួមទស្សនា ឲ្យបានច្រើនកុះករ ឬតាមដានការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ឬទំព័រហ៊្វេសប៊ុកផេក https://www.facebook.com/towntvcambodia និងទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia ៕













