ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ បានចាប់ផ្ដើមបើកការប្រកួត នៅទូទាំងប្រទេសហើយ។ ការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះ របស់ម៉ៃឡូគឺបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់បំផុត ក្នុងការលើកទឹកចិត្តកុមារកម្ពុជាឱ្យ “រីកចម្រើនជាមួយកីឡា” ព្រោះ “កីឡា គឺជាគ្រូដ៏អស្ចារ្យ”។

ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) បានសហការយ៉ាងជិតស្និទ្ធជាមួយ ក្រុមហ៊ុន ម៉ៃឡូ ក្នុងការបើកព្រឹត្តិការណ៍ប្រកួត កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ ជាផ្លូវការ ដែលត្រូវបានអនុវត្ត តាមស្តង់ដារសុវត្ថិភាពសុខភាព និងគោលការណ៍របស់ក្រសួងសុខាភិបាល យ៉ាងម៉ឺងម៉ាត់បំផុតដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។

ការប្រកួតនឹងប្រព្រឹត្តិទៅរយៈពេល ៩ ថ្ងៃ ចាប់ពី ថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលបានកំណត់យកវិញ្ញាសា ដែលមានសក្តានុពលចំនួន ៨ ប្រភេទរួមមាន៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ និងតេក្វាន់ដូ WTF និងតេក្វាន់ដូ ITF ស្មើនឹង ៣៤ វិញ្ញាសា សរុប ៤២៩ មេដាយ ដែលមានប្រតិភូ គ្រូបង្វិក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១៦៧៧ នាក់ ដែលអញ្ជើញមកពី ២៥ រាជធានីខេត្ត។

ក្នុងពិធីបើកការប្រកួតព្រឹត្តិការណ៍កីឡានេះ លោក ម៉ាង គុណណូ នាយកផ្នែកប្រតិបត្តិការពាណិជ្ជកម្ម របស់ការិយាល័យតំណាងក្រុមហ៊ុន Nestlé (Thai) ប្រចាំនៅកម្ពុជា បានឲ្យដឹងថា «ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា MILO នៅតែបន្តការផ្សព្វផ្សាយ និងលើកស្ទួយលើវិស័យកីឡា ដល់ប្រជាជនកម្ពុជាយើង ដោយផ្ដល់ឱកាសអោយ សិស្សថ្នាក់បឋមសិក្សា ចូលរួមក្នុងកម្មវិធីការប្រកួតកីឡានេះ។ យើងមានគោលបំណង គាំទ្រយ៉ាងពេញទំហឹងដល់ វិស័យកីឡានៅប្រទេសកម្ពុជា អោយមានភាពរីកចំរើន។ ពួកយើងតែងតែជឿថា កីឡាគឺជាគ្រូដ៏អស្ចារ្យនៃជីវិត។ កីឡាបានបង្រៀនដល់កុមារអោយយល់ដឹងអំពីតម្លៃ និងជំនាញដែលអាចជួយពួកគេអោយ ទទួលបានភាពជោគជ័យក្នុងអាជីព និងជីវិតរបស់ពួកគេ។ កីឡាដើរតួជាគ្រឹះដ៏សំខាន់ ក្នុងការពង្រឹងផ្នែកកាយសម្បទាមាំមួន និងផ្លូវចិត្តឲ្យរឹងមាំ ពីការតាំងចិត្ត ភាពអំណត់អត់ធន់ ចេះយោគយល់អធ្យាស្រ័យ ភាពកា្លហានក្នុងការពុះពារឆ្លងគ្រប់ឧបសគ្គ និងជំនះភាពភ័យខ្លាច។ លើសពីនេះទៅទៀតកីឡាក៏ជួយលើក កម្ពស់ភាពជាអ្នកដឹកនាំ សាមគ្គីភាពតាមរយៈការងារជាក្រុម ទំនុកចិត្តលើខ្លួនឯង និងការគោរពច្បាប់។ យើងលើកទឹកចិត្តកុមារឱ្យលេង កីឡាឱ្យបានញឹកញាប់ ក៏ដូចជាផ្តល់ឱ្យពួកគេនូវភេសជ្ជៈ ម៉ៃឡូ ដែលតែងតែនៅក្បែរ និងគាំទ្រអ្នកម្តាយគ្រប់រូបដែល ចង់ឲ្យកូនធំឡើងជាមួយភាពជោគជ័យ មានសុខភាពរាងកាយ និងស្មារតីរឹងមាំ។ ម៉ៃឡូ មានអាហារូបត្ថម្ភសំខាន់ៗ ដែលផ្តល់ថាមពលដល់កូនអ្នក ដូច្នេះ ពួកគេអាចធ្វើអ្វីបានល្អបំផុត។ នេះបានឆ្លុះបញ្ចាំងពីគោលបំណងរបស់ Nestle ក្នុងការបង្កើនគុណភាពជីវិតសម្រាប់ មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះ និងសម្រាប់មនុស្សជំនាន់ក្រោយ ប្រកបដោយសុខភាពល្អប្រសើរតាមរយៈ ការផ្តល់អាហារដែលមានគុណភាព។ ម៉ៃឡូ មានមោទនភាពដែលបានសម្រេចបាន នូវជំហានដ៏សំខាន់ក្នុងការ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ឆ្ពោះទៅរកគោលដៅ ប្រទេសកម្ពុជាយើងនិងក្លាយជា ប្រទេសដែលប្រជាជនមានសុខភាពល្អ» ។

នៅគ្រប់ការប្រកួត ម៉ៃឡូ នឹងផ្តល់ភេសជ្ជៈដែលមានអាហារូបត្ថម្ភល្អៗ មានរសជាតិសូកូឡាដ៏ឈ្ងុយឆ្ងាញ់ ដែលផ្សំពីទឹកដោគោ ស្រូវសាឡី និងកាការ ដែលសម្បូរដោយសារធាតុចិញ្ចឹមដល់កីឡាករ កីឡាការិនីទាំងអស់ដែលត្រូវការថាមពល ជាចាំបាច់ដើម្បីបញ្ចេញឱ្យអស់ពី សមត្ថភាពក្នុងការប្រកួតរបស់ ពួកគេបានកាន់តែប្រសើរ។

«យើងសង្ឃឹមថា កិច្ចសហការរបស់យើងជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតនាពេលនេះ នឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយ សម្រាប់ក្មេងៗឆ្ពោះទៅរកជីវិតរស់នៅ ដែលមានសុខភាពល្អ និងកាន់តែសកម្ម »។ នេះជាការបញ្ជាក់របស់លោក គុណណូ។

Nestlé ជាក្រុមហ៊ុនអាហារ និង ភេសជ្ជៈដ៏ធំបំផុតក្នុងពិភពលោក។ ក្រុមហ៊ុននេះ មានវត្តមាននៅក្នុងប្រទេសចំនួន ១៩០ នៅទូទាំងពិភពលោក ហើយមានបុគ្គលិកចំនួន ៣០៨ ០០០ នាក់ បានប្តេជ្ញាចិត្តសម្រេចឲ្យបាន នូវគោលបំណងរបស់ Nestlé ក្នុងការបង្កើនគុណភាពជីវិតដល់ មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះ និងសម្រាប់មនុស្សជំនាន់ក្រោយ ប្រកបដោយសុខភាពល្អប្រសើរ តាមរយៈការផ្តល់អាហារមានដែលគុណភាព។ Nestlé ផ្តល់នូវផលិតផល និងសេវាកម្មដ៏ធំទូលាយសម្រាប់មនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេពេញមួយជីវិត។ ស្លាកយីហោជាង ២ ០០០ របស់ក្រុមហ៊ុននេះ មានតាំងពីមានតាំងពីស្លាកយីហោ លំដាប់ថ្នាក់ពិភពលោកដូចជា NESCAFÉ ឬ NESPRESSO និង MAGGI ក៏ដូចជាស្លាកយីហោដែលស្របតាម តម្រូវការក្នុងប្រទេសនីមួយៗរួមមាន៖ ទឹកដោះគោឆៅណេសត្លេសញ្ញាខ្លាឃ្មុំ BEAR BRAND និង ម៉ៃឡូ។ ប្រតិបត្តិការរបស់ក្រុមហ៊ុន ត្រូវបានជំរុញឡើងតាមរយៈយុទ្ធសាស្ត្រ ដែលផ្តោតសំខាន់លើការផ្តល់នូវអាហារូបត្ថម្ភល្អៗ ផ្នែកសុខភាព និងសុខុមាលភាពដល់អតិថជន ។ ក្រុមហ៊ុន Nestlé មានទីស្នាក់ការនៅទីក្រុង Vevey ប្រទេសស្វ៊ីស ត្រូវបានបង្កើតឡើងតាំងពីជាង ១៥០ ឆ្នាំមុនមកម្ល៉េះ។

ផលិតផលទឹកដោះគោផ្សំជាមួយសូកូឡា និងស្រូវសាឡី ម៉ាក ស្លាកយីហោម៉ៃឡូ របស់ Nestlé នៅកម្ពុជា រួមមាន៖ ម៉ៃឡូ 3-in-1 ម៉ៃឡូម្សៅកំប៉ុង និងម៉ៃឡូប្រអប់៕




