អ្នករស់នៅខេត្តកោះកុងជាច្រើន ទទួលបានភាពសប្បាយរីករាយជាខ្លាំង តាមរយៈការទស្សនាការប្រដាល់ផ្ទាល់ភ្នែក ក្នុងព្រឹត្តិការណ៍ដ៍ធំអស្ចារ្យប្រចាំឆ្នាំ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមេសា កន្លងមក នៅឯទីធ្លាទល់មុខមហោស្រព ភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ភាពសប្បាយរីករាយនេះ មិនមែនមានតែនៅក្នុងខេត្តកោះកុងប៉ុណ្ណោះទេ គឺនឹងមាននៅតាមបណ្តាខេត្តផ្សេងៗរហូតដល់ទៅ១២។ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស នឹងធ្វើដំណើរទៅដល់ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៧ ខែឩសភា ដូច្នេះអ្នករស់នៅក្នុងខេត្តសូមកុំភ្លេចទៅមើលទាំងអស់គ្នា។
ផ្អែកតាមវីដេអូសង្ខេបចេញផ្សាយនៅថ្ងៃទី៥ ខែឩសភា លើទំព័រហ៊្វេសប៊ុកភេសជ្ជៈប៉ូវ កម្លាំង វើក WURKZយើងឃើញថាមានពលរដ្ឋជាច្រើន បានចូលរួមទាំងគ្រួសារ និងលេងល្បែងកម្សាន្តឈ្នះរង្វាន់ជាច្រើន ពិសេសពិសាភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ទឹកក្រូចអាយស៍ IZE និងស្រាបៀរ កម្ពុជា និងអាចមើលការប្រដាល់ផ្ទាល់ភ្នែកទៀតផង ថែមទាំងរាំលេងកម្សាន្ត ជាមួយនឹងការចាក់ភ្លេង EDM។
មើលការផ្សាយផ្ទាល់ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស រៀងរាល់ថ្ងៃសៅរ៍ លើកញ្ចក់ ទូរទស្សន៍ ថោនហ្វូល អេចឌីធីវី ឬទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia ។







