រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ – ប្រតិបត្តិករទូរស័ព្ទឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជាក្រុមហ៊ុន Smart Axiata កាលពីថ្ងៃអាទិត្យបានប្រកាសបិទបញ្ចប់កម្មវិធី SmartStart High School Edition ដែលរៀបចំឡើងក្នុងគោលបំណងបណ្តុះស្មារតីសហគ្រិនក្នុងចំណោមសិស្សវិទ្យាល័យនៅកម្ពុជា ទន្ទឹមនឹងនោះក៏ជួយអភិវឌ្ឍគំនិតអាជីវកម្មផ្នែកឌីជីថល និងបច្ចេកវិទ្យា តាមរយៈសិក្ខាសាលា កម្មវិធីណែនាំនានា និងដំណើរកំសាន្ត។
មកពីវិទ្យាល័យកំពង់ធំ ក្រុម The Last Idea ដែលមានសមាជិកសរុបចំនួនបួននាក់ទទួលបានរង្វាន់សាច់ប្រាក់ចំនួន ១៤០០ ដុល្លារ ចំពោះគំនិតផ្ដួចផ្ដើមម៉ាស៊ីនចម្រោះទឹករបស់ពួកគេ ដែលផ្តល់ទឹកស្អាតតាមភូមិនៅតំបន់ជនបទខណៈក្រុមទី២ និងក្រុមទី៣ ទទួលបានរង្វាន់សាច់ប្រាក់ចំនួន ៨០០ ដុល្លារ និង២០០ ដុល្លារតាមក្រុម។
សិស្សវិទ្យាល័យចំនួន៣៦នាក់មកពីខេត្ត កំពង់ចាម កំពង់ធំ និងកំពង់ឆ្នាំង បានចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ។ មុនការប្រកួតផ្តាច់ព្រ័ត្របេក្ខជនទាំង ៣៦ នាក់មកពីក្រុមទាំង ៩ បានចូលរួមក្នុងដំណើរទស្សនៈកិច្ចដែលទទួលបានការឧបត្ថម្ភរយៈពេលពីរថ្ងៃក្នុងរាជធានីភ្នំពេញ ដែលពួកគេបានទៅទស្សនាសារមន្ទីរជាតិ សាកលវិទ្យាល័យបច្ចេកវិទ្យា និងអាជីវកម្មឌីជីថលទើបបង្កើតថ្មី។
ដោយទទួលបានការគាំទ្រ និងការយល់ព្រមពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ (Khmer Enterprise) កម្មវិធី SmartStart High School Edition គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមដ៏ទៃទៀត ដែលរៀបចំឡើងដោយក្រុមហ៊ុន Smart Axiata ដើម្បីលើកកម្ពស់ភាពជាសហគ្រិន និងការច្នៃប្រឌិតក្នុងចំណោមយុវជនតាមរយៈ ការបណ្តុះបណ្តាល កម្មវិធី hackathons និងកម្មវិធី incubation ។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា ៖ «នៅក្រុមហ៊ុន Smart យើងតែងតែមានមោទនភាពយ៉ាងខ្លាំងក្នុងការធ្វើឱ្យកម្មវិធីសិក្សាអំពីភាពច្នៃប្រឌិត និងសហគ្រិនភាពរបស់យើង អាចស្វែងរកបានសម្រាប់សិស្សវិទ្យាល័យក្រៅរាជធានីភ្នំពេញ ក្រោយទទួលបានជោគជ័យដ៏ល្អនៃកម្មវិធីសម្រាប់និស្សិតសាកលវិទ្យាល័យ។ ការរៀនសូត្រពីសារៈសំខាន់នៃផ្នត់គំនិតសហគ្រិនឌីជីថល និងបច្ចេកវិទ្យាពីក្មេងទៅនឹងអនុញ្ញាតឱ្យពួកគេបញ្ចេញសក្តានុពល និងបំពេញតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជានាពេលអនាគត។ ដោយមានការគាំទ្រពីដៃគូរបស់យើង ក្រុមហ៊ុន Smart នឹងពង្រីកលទ្ធភានៃកម្មវិធីទាំងនេះបន្តទៀត សម្រាប់សិស្ស និងនិស្សិតនៅកម្ពុជា។»
បេក្ខជនចូលរួមក្នុងវគ្គផ្ដាច់ព្រ័ត្រទាំងអស់បានបង្ហាញគំនិតអាជីវកម្មរបស់ពួកគេទៅកាន់ក្រុមចៅក្រម មានលោកស្រី លឹម សូលីន នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Saddhā ផ្នែកសហគ្រាសប្រឹក្សាយុទ្ធសាស្ត្រ និងគោលនយោបាយ។ លោក ពិសិដ្ឋ នេត ពេជ្រ ផ្នែក Startup Incubation Lead នៅ Impact Hub Phnom Penh និងលោកស្រី តូ គឹមអ៊ាង អ្នកគ្រប់គ្រងភាពជាដៃគូផ្នែកប្រព័ន្ធអីុនធឺណិតក្រុមហ៊ុន Smart Axiata ។
ក្រោយភាពជោគជ័យនៃកម្មវិធី SmartStart អ្នកច្នៃប្រឌិតវ័យក្មេង កម្មវិធី SmartStart វគ្គ High School Edition ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២២ ដើម្បីផ្តល់នូវការណែនាំអំពីអាជីវកម្មឌីជីថល និងភាពជាសហគ្រិនសម្រាប់សិស្សវិទ្យាល័យទូទាំងប្រទេសកម្ពុជា។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងណែនាំសិស្សានុសិស្សអំពីមូលដ្ឋានគ្រឹះនៃភាពជាសហគ្រិនឌីជីថល ដោយធ្វើឱ្យមានតុល្យភាពនៃវគ្គសិក្សាអាជីវកម្មឌីជីថល ភាពជាសហគ្រិន និងជំនាញទន់សំខាន់ៗ នឹងបណ្តុះផ្នត់គំនិតសហគ្រិនភាពក្នុងចំណោមសិស្សទាំងអស់។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក Smart for Cambodia នៅ www.facebook.com/smartforcambodia ឬចូលទៅកាន់ www.smartstart.com.kh