កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ព្រះនាងតូច នរោត្តម ជេនណា បានយាងជាអធិបតីភាពក្នុងពិធីសម្ភោធហាងថ្មីរបស់ PAPA JOHN’S PIZZA សាខាបុរីប៉េងហួត បឹងស្នោ ដែលមានទីតាំងនៅ ភីអេច យូរ៉ូផាក។ ក្នុងកម្មវិធីនេះ ព្រះនាងក៏បានផ្តល់កិត្តិយស ក្នុងការសម្តែងទេពកោស្យសិល្បៈផងដែរ។

ព្រះនាងតូច ជេនណា ជាទូតសុឆន្ទះរបស់ហាង PAPA JOHN’S PIZZA។ ដោយសារតែមានការគាំទ្រលើរសជាតិដ៏ឆ្ងាញ់ពិសាពីសំណាក់អតិថិជន បានធ្វើអោយហាងPAPA JOHN’S PIZZA សម្រេចបើកដំណើរការជាផ្លូវការនូវសាខាទី៧របស់ខ្លួនខាងលើនេះ។

នាយកប្រតិបត្តិរបស់ហាង PAPA JOHN’S PIZZA លោក Peter Xu បានមានប្រសាសន៏ថា លោកនឹងបើកសាខាទាំងអស់ យ៉ាងហោចណាស់១៥ទីតាំងក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កភាពងាយស្រាយដល់អតិថិជន ក្នុងការទិញ និងទទួលទាននូវភីហ្សាដ៏មានឱជារស។

ក្នុងថ្ងៃសម្ភោធ លោកស្រី Lauren Higgins តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសចូលរួមអបអរសាទរ ព្រមទាំងអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូ រួមជាមួយព្រះនាងតូច ជេនណា ផងដែរ។ ក្នុងកម្មវិធីនេះ ព្រះនាងតូច ជេនណា បានផ្តល់កិត្តិយសច្រៀងចំរៀងមួយបទជូនភ្ញៀវកិត្តិយសស្តាប់កំសាន្ត ដោយបានឆ្លុះបញ្ចាំងអោយឃើញនូវទេពកោស្យសិល្ប:របស់ព្រះរាជវស្សានុវង្ស។

សូមជម្រាបថា ហាង PAPA JOHN’S PIZZA បានចូលមកព្រះរាជាណាចក្រកម្ពុជា ដោយនាំយកមកនូវគ្រឿងទេសពីប្រភពដើមពិតៗ។ ផ្លែប៉េងប៉ោះមានប្រភពដើមមកពីរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក អូលីវខ្មៅនាំចូលពីប្រទេសអេស្ប៉ាញ ឈីសនាំចូលពីMozzarella សាច់ម្សៅផលិតពីទឹកបរិសុទ្ធ និងស្រូវសាលីនិទាឃរដូវ ដែលធានាបាននូវភាពស្រស់ គុណភាពនិងរសជាតិដែលមិនអាចបំភ្លេចបាន៕
