ឱកាសមើលប្រដាល់ផ្ទាល់ភ្នែក និងទទួលបានភាពសប្បាយរីករាយ មកដល់ហើយសម្រាប់អ្នករស់នៅខេត្តបាត់ដំបង ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ ធំអស្ចារ្យមិនធ្លាប់មានពីមុខមកនេះ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៤ ខែឧសភា ខាងមុខនេះ។
អ្នករស់នៅក្នុងតំបន់អាចអញ្ជើញចូលរួម ទស្សនាដោយឥតគិតថ្លៃ និងចូលរួមលេងហ្គេមសប្បាយៗ ព្រមទាំងមានឱកាសឈ្នះរង្វាន់ ដូចជាធុងទឹកកកខ្នាតតូច អាវយឺត និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ពិសេសអាចរាំលេងកម្សាន្តជាមួយចង្វាក់ EDM និងទិញផលិតផលជាច្រើនរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាមួយនឹងការផ្តល់ជូនពិសេស។ ផលិតផលរួមមាន ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ទឹកក្រូចអាយស៍ IZE និងស្រាបៀរ កម្ពុជា។
ទោះជាការប្រកួតធ្វើឡើង នៅខេត្តបាត់ដំបងក្តី ក៏ពលរដ្ឋទូទាំងប្រទេសអាចទស្សនាបានតាមកញ្ចក់ទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ឬតាមរយៈការផ្សាយបន្តផ្ទាល់លើទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZhttps://www.facebook.com/WurkzCambodia។
នេះគឺជាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវាត់ពិភព IPCC និងប្រាក់លានច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន ក្នុងវិស័យប្រដាល់រៀបចំ ដោយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ក្រោមការឧបត្តម្ភផ្តាច់មុខពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ។
ព្រឹត្តិការណ៍នេះ នឹងរៀបចំនៅ១២ខេត្តក្រុងរួមមាន ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងវគ្គផ្តាច់ព្រ័ត្រនៅក្នុងរាជធានីភ្នំពេញវិញ។









