ក្រោយទទួលដំណឹងថាឈ្នះរង្វាន់ ជាសាច់ប្រាក់សុទ្ធ២០ លានរៀលពីស្រាបៀរ កម្ពុជា គូស្វាមីភរិយាមួយគូ ក្នុងចំណោមគូស្វាមីភរិយា មហាសំណាងចំនួន១០០គូផ្សេងទៀត រំភើបចិត្តជាខ្លាំងរហូតពោលពាក្យថា «ចង់ហោះ» នេះគឺជាសម្តីបញ្ជាក់ពីអារម្មណ៍ពិតៗ នៅពេលពិធីករសួរពីចំណាប់អារម្មណ៍ ក្នុងកម្មវិធីប្រគល់រង្វាន់ធ្វើឡើង កាលពីពេលថ្មីៗនេះ។

អ្នកនាង ធួន ស្រីលេស ត្រូវជាភរិយា លោក កប លីណា រស់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានជាវស្រាបៀរ កម្ពុជាចំនួនជាង ៨០ កេស សម្រាប់ទទួលភ្ញៀវក្នុងថ្ងៃមង្គលការ កាលពីខែមករា ហើយក៏មានមហាសំណាង ឈ្នះសាច់ប្រាក់សុទ្ធ ២០ លានរៀល ពីការចាប់ឆ្នោតនៅដើមខែឧសភា។
ស្លៀកពាក់រ៉ូបពណ៌ស យ៉ាងស្រស់ស្អាត ឈលើកម្រាលព្រំក្រហម ប្រៀបដូចកំពុងរៀបការម្តងទៀត ស្រីលេស ឆ្លើយទៅកាន់ពិធីករ ដោយទឹកមុខញញឹមញញែម និងរីករាយជាខ្លាំងថា៖ «សម្រាប់ខ្ញុំ គឺខ្ញុំរំភើបខ្លាំង និយាយមិនចង់ចេញ រំភើបខ្លាំង ចង់ហោះឡើងលើមេឃ»។
ដៃម្ខាងកាន់មេក្រូ ដៃម្ខាងកាន់ផ្លាកប្រគល់រង្វាន់ ២០លានរៀល ជាមួយស្វាមី ស្រីលេស ក៏បានថ្លែងអំណរគុណដល់ស្រាបៀរ កម្ពុជាដោយទំនុកចិត្ត និងក្តីជឿជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំក៏សូមអរគុណដល់ស្រាបៀរ កម្ពុជាដែលចែកជូនរង្វាន់ពិតៗ ដល់គូស្វាមីភរិយាថ្មី»។
លើសពីនេះ ស្រីលេសក៏បានលើកទឹកចិត្តឲ្យគូស្នេហ៍ និងអាណាព្យាបាល ដែលកំពុងត្រៀមរៀបចំពិធីមង្គលការ សម្រាប់កូនឲ្យជ្រើសរើសស្រាបៀរ កម្ពុជាពិតជាមិនខកបំណង ដោយសាររសជាតិដ៏ឆ្ងាញ់ និងឱកាសឈ្នះរង្វាន់ពិតៗ ដូចជារូបនាង និងស្វាមី។
មុនចូលរួមពិធីប្រគល់រង្វាន់ ស្រីលេស និងស្វាមី ព្រមទាំងគូស្វាមី ភរិយាជាច្រើនគូផ្សេងទៀត បានដើរទស្សនកិច្ចរោងចក្រ ផលិតស្រាបៀរ កម្ពុជា ហើយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងបានស្វែងយល់ អំពីដំណើរការផលិតស្រាបៀរ ដែលធ្វើឲ្យស្រីលេសកាន់តែមានទំនុកចិត្ត ហើយនាងក៏បានពោលពាក្យថា៖ «ខ្ញុំបានទៅដល់រោងចក្រផ្ទាល់ គឺរោងចក្រធំ មានអនាម័យ និងស្តង់ដាខ្ពស់ ធ្វើឲ្យខ្ញុំកាន់តែមានទំនុកចិត្តខ្លាំងបន្ថែមទៀត ទៅលើស្រាបៀរ កម្ពុជា»។
រង្វាន់២០ លានរៀល ដែលស្រីលេស និងស្វាមីទទួលបាន គឺជាផ្នែកមួយនៃរង្វាន់សរុបចំនួន ១ លានដុល្លារអាមេរិក ដែលស្រាបៀរ កម្ពុជាគ្រោងនឹងផ្តល់ជូនគូស្វាមីភរិយា ចំនួន៣០០គូ បែកចែកជា២ប្រភេទ គឺរង្វាន់២០ លានរៀល និង១០ លានរៀល។
រង្វាន់នឹងត្រូវផ្តល់ជូន តាមរយៈការចាប់សន្លឹកឆ្នោតផ្សងសំណាង លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស ដែលនឹងធ្វើឡើងចំនួន៣ លើកផ្សេងគ្នា។ ដើម្បីទទួលបានសន្លឹកឆ្នោត លោកអ្នកគ្រាន់តែទិញស្រាបៀរ កម្ពុជាចាប់ពី២៥កេសឡើងទៅ។
ព័ត៌មានលម្អិតសូមទំនាក់ទំនង ទៅកាន់លេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២៩០២ ឬតាមដានទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា https://www.facebook.com/cambodiabeer/?ref=page_internal ។
ស្រាបៀរ កម្ពុជា
ពិសាដោយការទទួលខុសត្រូវ។


