ភ្នំពេញ ថ្ងៃទី៧ ខែមិថុនា៖ ក្រុមហ៊ុន Meta ដែលកន្លងមកមានឈ្មោះថា Facebook កំពុងដាក់ដំណើរការព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃដែលមិនធ្លាប់មានរបស់ខ្លួន នៅរាជធានីភ្នំពេញ ដោយនាំមករួមគ្នានូវសិល្បករ វិចិត្រករគំនូរ និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមផ្សេងទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីឯកជនភាពតាមរយៈគេហទំព័រ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក” https://yourhome.fb.com/cambodia/។
ព្រឹត្តិការណ៍ដែលចាប់ផ្តើមនៅថ្ងៃសុក្រ ទី១០ ខែមិថុនា និងបញ្ចប់នៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា នៅ Factory Phnom Penh ដែលមានអាសយដ្ឋាននៅអគារលេខ ១១៥៩ ផ្លូវជាតិលេខ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នឹងមានការចូលរួមពីវិចិត្រករដែលមានទេព្យកោសល្យក្នុងស្រុក ២រូបគឺ FONKI និង កេត មុន្នីរ័ក្ស ដែលនឹងដាក់បង្ហាញស្នាដៃសិល្បៈដ៏អស្ចារ្យរបស់ពួកគាត់ដូចដែលមានបង្ហាញក្នុងគេហទំព័រ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក” https://yourhome.fb.com/cambodia/។
ព្រឹត្តិការណ៍នេះក៏នឹងមានការចូលរួមផងដែរពីអ្នកបង្កើតមាតិកាលើបណ្តាញសង្គមមួយចំនួនដែលមានអ្នកតាមដាន (Follower) ច្រើនក្នុងប្រទេសកម្ពុជា ដែលនឹងជួយផ្សព្វផ្សាយសារឯកជនភាពអនឡាញនេះ។
គេហទំព័រនេះអនុញ្ញាតឱ្យអ្នកទស្សនាជ្រើសរើសចំណង់ចំណូលចិត្តឯកជនភាពរបស់ពួកគេតាមរយៈការរចនាអន្តរទំនាក់ទំនង (interactive design)។ ជម្រើសឯកជនភាពមានភាពខុសគ្នារាប់ចាប់ពី “ឯកជនខ្លាំង” រហូតដល់ “បើកចំហរខ្លាំង” (សៀវភៅបើកចំហរ)។ អ្នកចូលមើលគេហទំព័រក៏អាចស្វែងយល់អំពីប្រភេទផ្សាយពាណិជ្ជកម្ម និងការកំណត់ (Settings) ផងដែរដើម្បីជួយពួកគេធ្វើឱ្យប្រូហ្វាលរបស់ខ្លួនមានលក្ខណៈឯកជនតាមដែលពួកគេចង់បាន។ នៅពេលដែលអ្នកចូលមើលគេហទំព័របានធ្វើការជ្រើសរើសជម្រើសរបស់ខ្លួនហើយ បញ្ជីត្រួតពិនិត្យសុវត្ថិភាពមួយត្រូវបានបង្ហាញឱ្យពួកគេឃើញ ដើម្បីរំឭកពួកគេពីអ្វីដែលពួកគេត្រូវការ ដើម្បីរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត។
អ្នកនាង Arianne T. Jimenez ប្រធានផ្នែកគ្រប់គ្រងឯកជនភាព និងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ « ការធានាឯកជនភាពរបស់មនុស្សគឺសំខាន់ណាស់សម្រាប់អាជីវកម្ម និងផលិតផលរបស់យើង។ ការការពារឯកជនភាពរបស់មនុស្សគឺជាចំណុចសំខាន់នៃចក្ខុវិស័យរបស់ក្រុមហ៊ុន Meta ក្នុងពេលអនាគត។ យើងកំពុងដាក់ដំណើរការយុទ្ធនាការ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក” នេះជាមួយព្រឹត្តិការណ៍ផ្ទាល់នៅភ្នំពេញ ដើម្បីជួយប្រជាពលរដ្ឋកម្ពុជាឱ្យស្វែងយល់អំពីឧបករណ៍ឯកជនភាពផ្សេងៗដែលមាននៅលើភ្លែតហ្វមរបស់ក្រុមហ៊ុន Meta ដូចជា Facebook ជាដើម។ តាមរយៈយុទ្ធនាការនេះ យើងសង្ឃឹមថា ពលរដ្ឋកម្ពុជារាប់លាននាក់ដែលប្រើ Facebook នឹងយល់កាន់តែច្បាស់អំពីមុខងារឯកជនភាពទាំងនេះដែលពួកគេអាចរកបាន ដែលអាចជួយរក្សាព័ត៌មានរបស់ពួកគេឱ្យមានសុវត្ថិភាព»។
វិចិត្រករក្នុងស្រុកនឹងបង្ហាញការបកស្រាយរបស់ពួកគេដែលតំណាងឱ្យកម្រិតផ្សេងៗគ្នានៃឯកជនភាពនៃប្រូហ្វាល Facebook ដែលកម្រិតឯកជនភាពនេះមានចាប់ពី “ឯកជនខ្លាំង” រហូតដល់ “សាធារណៈខ្លាំង”។ អ្នកទស្សនាក៏នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសកម្មភាពជាច្រើន ដូចជាការថតរូបកម្សាន្ត (Photobooth) ដ៏រីករាយ លេងហ្គេមទំនាក់ទំនង និងឆ្លើយសំណួរ និងការទទួលបានអំណោយពីក្រុមហ៊ុន Meta ជាដើម។
លោក ហេង ភក្តី ប្រធានគ្រប់គ្រងផ្នែកគោលនយោបាយសាធារណៈ Facebook ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «ក្នុងនាមជាអ្នកតំណាងនៅកម្ពុជារបស់ក្រុមហ៊ុន Meta ខ្ញុំមានមោទនភាពណាស់ដែលបាននាំយកយុទ្ធនាការដ៏មានអត្ថន័យនេះមកកម្ពុជានិងធ្វើការជាមួយវិចិត្រករក្នុងស្រុក ដើម្បីផ្សព្វផ្សាយសារអំពីឯកជនភាព។ ដោយក្រុមហ៊ុន Meta នៅទីនេះក្នុងប្រទេសកម្ពុជាទទួលបានការនិយមប្រើប្រាស់ច្រើន យើងចង់ផ្តល់សិទ្ធិអំណាចដល់ប្រជាជនកម្ពុជាក្នុងការជ្រើសរើសកម្រិតឯកជនភាព និងសុវត្ថិភាពផ្ទាល់របស់ពួកគេ»។
ព្រឹត្តិការណ៍ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក” នឹងបើកចំហរស្វាគមន៍សាធារណជនចាប់ពីម៉ោង ១រសៀលថ្ងៃសុក្រ ទី១០ ខែមិថុនាតទៅ។ នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា និងថ្ងៃអាទិត្យ ទី១២ ខែមិថុនា ការតាំងពិព័រណ៍នឹងចាប់ផ្តើមបើកដំណើរការចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៦ល្ងាច។ វិចិត្រករនឹងមានវត្តមានចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់ និងចាប់ពីម៉ោង ២រសៀលដល់ម៉ោង ៥ល្ងាចនោះថ្ងៃនោះ។
កុំស្ទាក់ស្ទើរក្នុងការចូលរួមព្រឹត្តិការណ៍ជាសាធារណៈលើកដំបូងមិនធ្លាប់មានរបស់ក្រុមហ៊ុន Meta នៅកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីឯកជនភាពអនឡាញ របៀបភ្ជាប់ទំនាក់ទំនងប្រកបដោយសុវត្ថិភាពជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក ជួបជាមួយវិចិត្រករ និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមផ្សេងទៀត រីករាយជាមួយសកម្មភាពសប្បាយៗ និងឈ្នះរង្វាន់ផ្សេងៗ។
ការតាំងពិព័រណ៍និងសកម្មភាពទាំងអស់នេះចូលរួមដោយមិនគិតថ្លៃ។
សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះ និងព្រឹត្តិការណ៍ផ្សេងៗទៀត សូមចូលទៅកាន់គេហទំព័រសម្រាប់កម្ពុជារបស់ក្រុមហ៊ុន Meta តាមរយៈ https://www.facebook.com/MetaCambodia និងចូលទៅកាន់គេហទំព័រ https://yourhome.fb.com/cambodia/ ដើម្បីបង្កើតផ្ទះនិម្មិតផ្ទាល់របស់អ្នក។
អំពីវិចិត្រករ៖
វិចិត្រករគំនូរតាមដងផ្លូវដ៏ឆ្នើម FONKI បានទទួលជោគជ័យក្នុងអាជីពជាវិចិត្រករគំនូរនៅលើឆាកអន្តរជាតិមុនពេលមកដល់ប្រទេសកម្ពុជា។ FONKI កើតនៅប្រទេសបារាំងដែលមានឪពុកម្តាយជាជនជាតិខ្មែរ។ សិល្បៈរបស់លោកគឺជាគំនូរបែបប្រពៃណីខ្មែរ។
កេត មុន្នីរ័ក្ស បានទាក់ទាញឱ្យមានការតាមដាន (followering) នៅលើ Instagram ដោយសារស្នើដៃការងាររចនារបស់គាត់សម្រាប់ម៉ាកយីហោ និងស្ថាប័នល្បីៗមួយចំនួននៅក្នុងប្រទេស។ មុន្នីរ័ក្ស និង FONKI នឹងបង្ហាញចំណាប់អារម្មណ៍សិល្បៈរបស់ពួកគាត់ ដើម្បីពន្យល់បង្ហាញពី “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក”៕