រវល់ការងាររាល់ថ្ងៃ ទាំងស្ត្រេស ទាំងហត់ គ្រប់គ្នាតែងត្រូវការពេលវេលាដើម្បីសម្រាកលំហរកាយ។ ដូច្នេះ បើល្ងាចៗបានអង្គុយស្រូបខ្យល់អាកាសត្រជាក់ៗ មើលថ្ងៃលិចជាប់មាត់ព្រែកច្បាស់ជាអេម។
ធ្វើការពេញមួយថ្ងៃ ល្ងាចឡើងមកលំហែស្រូបខ្យល់អង្គុយមើលថ្ងៃលិចនៅ ជាប់មាត់ព្រែកកំពត អាចជួយឲ្យយើងកាត់ស្រ្តេសបានមួយកម្រិត តែបើបាន ថតរូបស្អាតៗ ជួបជជែកជាមួយមមិត្តភក្តិឬ មនុស្សជាទីស្រលាញ់ទៀតរិតរិតែកាត់បន្ថយស្ត្រេស និងភ្លេចភាពនឿយហត់បានកាន់តែច្រើន។

តោះមកស្គាល់ទីតាំងដ៏ថ្មីស្រឡាងដែលជះសម្រស់ និងអំណោយទានសម្រាប់លំហែកាយ ញ៉ាំអាហារឆ្ងាញ់ៗ ជុំមិត្តជជែកគ្នា មើលថ្ងៃលិចជុំគ្នានាពេលល្ងាច អាចអញ្ជើញមក ផាក កាហ្វេ (Park Café) កំពត។ ផាក កាហ្វេ ជាភោជនីយដ្ឋាននបម្រើ អាហារ និងភេសជ្ជៈបែបសុខភាពដ៏ពេញនិយមនៅកម្ពុជាឥឡូវនេះបានពង្រីកមកដល់កំពតហើយ អ្វីដែលកាន់តែពិសេស គឺទីតាំងអំណោយទាន ស្ថិតនៅក្នុងក្រុង តាមបណ្តោយផ្លូវទៅរមនីយដ្ឋានទឹកឈូតែម្តង។
ជាពិសេស ផាក កាហ្វេ ជាហាងដែលផ្ចិតផ្ចង់លើផ្នែកអនាម័យ និងសុខភាពដូស្រមតាមស្តង់ដារ សុវត្ថិភាពម្ហូបអាហារពិភពលោកច្នេះសម្រាប់អ្នកចូលចិត្ត ផឹក កាហ្វេ ពេលព្រឹក ចូលតែមួយកន្លែង បានទាំងអាហារ និងភេសជ្ជៈមើលទេសភាពស្អាតៗនៅកំពតកុំភ្លេច ផាក កាហ្វេ ។

សម្រាប់ការទទួលទានក្នុងហាង សូមមើលទីតាំងតាមផែនទីនេះ៖
ផាក កាហ្វេ ក៏មានសេវាដឹកជញ្ជូនដល់ទីកន្លែងតាម foodpanda WoW Now Nham24 ផងដែរ ជាពិសេសដឹកជូនឥតគិតថ្លៃតាមរយៈកម្មវិធីទូរសព្ទ PARK CAFE ៖ [http://bit.ly/ParkCafeApp](http://bit.ly/ParkCafeApp)
ឬ លេខទូរសព្ទ៖ 023 990 990។
- តាមដាន តេលេក្រាម PARK CAFE Official សម្រាប់ព័ត៍មានពីការផ្តល់ជូនពិសេសៗជាច្រើនទៀត: [https://t.me/PARKCAFEKH](https://t.me/PARKCAFEKH)
- ហ្វេសបុកផេក៖ [Park Café](https://www.facebook.com/ParkCafe1/?) ៕
