(ភ្នំពេញ)៖ កាន់តែថ្មីបន្ថែមលើសមុន ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត បានបើកលក់ផ្ទះអាជីវកម្មម៉ូតថ្មីប្រភេទD បញ្ចុះតម្លៃរហូតដល់$13,000ភ្លាមៗ ដោយលក់ក្នុងតម្លៃពិសេសត្រឹមតែ $79,999 ដែលមិនធ្លាប់មាន ដោយបង់ប្រាក់ប្រចាំខែទាបតែ $333 មិនគិតការប្រាក់ មានរយៈពេលវែង។ ការផ្តល់ជូននេះមានរយៈពេលតែ 1សប្តាហ៍ប៉ុណ្ណោះ ដោយនឹងចាប់ផ្តើមពីថ្ងៃទី17 ខែមិថុនា នេះតទៅ ជាមួយការដាក់តាំងបង្ហាញគម្រោង ដឹ អាណាចក្រ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ចាប់ពីថ្ងៃទី 17 ដល់ 19 ខែមិថុនា ខាងមុខនេះ។

ពិតជាឱកាសដ៏ពិសេស ជាមួយការបើកលក់ផ្ទះអាជីវកម្មម៉ូតថ្មី សុវណ្ណ ប្រភេទ ឌី (SOVANN Shophouse D) ដ៏ស្រស់ស្អាតនេះ ជាប្រភេទផ្ទះ E0 និង E1 មានបន្ទប់គេង ២ និងចង្ក្រាន្តបាយ ១ រួមជាមួយនឹងលម្ហអាជីវកម្មដ៏ធំទូលាយ សាងសង់នៅតាមបណ្តោយផ្លូវមេទីពីរនៃគម្រោង ផ្តល់ភាពងាយស្រួលទាំងការប្រកបអាជីវកម្ម និងការរស់នៅ ។
គួរបញ្ជាក់ផងដែរថា គម្រោង ដឹ អាណាចក្រ ជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននៅលើផ្ទៃដីទំហំជាង 300ហិកតា បានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្សារសេនត្រល ផ្លូវសម្រាប់ជិះកង់ ផ្លូវរត់ហាត់ប្រាណ ក្លឹបហាត់ប្រាណ អាងហែលទឹក សួនកម្សាន្ត សួនផ្កាចម្រុះ៤រដូវ មានទំហំផ្ទៃដីសរុបជាង១៥ហិកតា ព្រមទាំងការដាំដើមឈើធំតូចអមសងខាងផ្លូវ បង្កខ្យល់អាកាសស្រស់ស្រាយជាមួយនឹងទេសភាពតាមដងព្រែកធម្មជាតិ និងដងទន្លេសាប ដែលនឹងធ្វើអោយបរិយាកាសរស់នៅប្រកបដោយផាសុកភាព និងភាពសុខដុមរមនាដល់ក្រុមគ្រួសារលោកអ្នក។

គម្រោង ដឹ អាណាចក្រ នឹងធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៍រស់នៅថ្មី និងសម្បូរបែបក្នុងតំបន់សក្តានុពលនាទិសខាងជើងនៃទីក្រុងភ្នំពញ ដោយចំណាយពេលត្រឹមតែ 25 នាទី ពីវត្តភ្នំ និង ត្រឹមតែ៥នាទីប៉ុណ្ណោះ ហួសពីផ្សារព្រែកព្នៅ តាមបណ្តោយផ្លូវជាតិលេខ 5។
សូមរួសរាន់សាកសួរព័ត៌មានឥឡូវនេះ រឺចុះឈ្មោះតាមរយៈ៖
https://forms.gle/oAzbQfgew8YoauVYA ទូរស័ព្ទលេខ៖ 095 339 339 / 098 339 339 ៕
