Event

លោកឪពុកដឹកជញ្ជូនដ៏អស្ចារ្យ ទទួលរង្វាន់ពិសេសពី foodpanda

រាជធានីភ្នំពេញ – ក្នុងថ្ងៃទិវាឪពុកអន្តរជាតិ ក្រុមហ៊ុន Delivery Hero (Cambodia) Co., Ltd [foodpanda] បានប្រារព្ធកម្មវិធី “foodpanda Rider Father’s Day” ជាមួយដៃគូដឹកជញ្ជូនរបស់ខ្លួន ក្រោមបរិយាកាសដ៏រីករាយ។

ទិវាឪពុកអន្តរជាតិគឺជាថ្ងៃ ដែលមនុស្សជាច្រើនទូទាំងពិភពលោក រំលឹកពីវីរៈភាពមិនអាចកាត់ថ្លៃបានរបស់ ឪពុកពិភពលោក ដែលតែងតែខិតខំប្រឹងប្រែងតស៊ូ និងទទួលខុសត្រូវខ្ពស់បំផុត ចំពោះក្រុមគ្រួសារ ក្នុងនាមជាឪពុក និងស្វាមីដ៏ល្អម្នាក់។ ដើម្បីចូលរួមអបអរសាទរទិវាដឹងនៃការដឹងគុណនេះ ក្រុមហ៊ុន foodpanda បានប្រារព្ធកម្មវិធី “foodpanda Rider Father’s Day” ជាមួយដៃគូដឹកជញ្ជូនរបស់ខ្លួន ក្នុងគោលបំណង បង្កើនទំនាក់ទំនងជិតស្និទ្ធរវាងដៃគូដឹកជញ្ជូន និងក្រុមគ្រួសារតាមរយៈ សកម្មភាពសប្បាយរីករាយជាច្រើនដូចជា ការលែងល្បែងកំសាន្ត ការចាប់រង្វាន់ ការច្រៀងចម្រៀងគុណឪពុក និងសកម្មភាពផ្សេងទៀត ក្នុងបរិយាកាសដ៏រីករាយ។

នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន foodpanda លោកស្រី ឡាយ ស៊ីវហួង បង្ហាញចំណាប់អារម្មណ៍ថា “foodpanda តែងតែយកចិត្តទុកដាក់លើដៃគូដឹកជញ្ជូន ដូចនេះពួកយើងរៀបចំកម្មវិធីនេះឡើង ដើម្បីឲ្យដៃគូដឹកជញ្ជូនអាចមានឱកាសជួបជុំគ្រួសារ បន្ទាប់ពីការខិតខំដឹកជញ្ជូនរកប្រាក់ចំណូល ផ្គត់ផ្គង់គ្រួសារ។ ពួកយើងយល់ថានៅប្រទេសកម្ពុជា ពុំសូវបានផ្តោតលើការបើកចិត្ត និយាយជាមួយលោកឪពុកទេ ឆ្លៀតក្នុងឱកាសនេះ ពួកយើងបានជម្រុញលើកទឹកចិត្ត ឲ្យពួកគាត់និយាយពាក្យក្នុងចិត្តទៅកាន់ឪពុករបស់ពួកគាត់។ លើសពីនោះទៅទៀត ពួកយើងក៏បានរៀបចំកម្មវិធីចែករង្វាន់ដល់ ដៃគូដឹកជញ្ជូនឆ្នើមដែលផ្តល់សេវាកម្មល្អជាងគេ និងទទួលការកុម្ម៉ង់ច្រើនជាងគេផងដែរ ដែលរង្វាន់រួមមានទូរទស្សន៍ LCD ទូរទឹកកក ទូរស័ព្ទដៃ កាស JBL លិខិតសរសើរ និងរង្វាន់ជាច្រើនទៀត។ សូមថ្លែងអំណរគុណដល់ ដៃគូដឹកជញ្ជូនទាំងអស់ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម។ ពួកយើងនឹងបន្ត រៀបចំកម្មវិធី និងផ្តល់នូវរង្វាន់ ក៏ដូចជាប្រាក់លើកទឹកចិត្តបន្ថែមដល់ដៃគូដឹកជញ្ជូន។”

គួរបញ្ជាក់ថា ក្រុមហ៊ុន foodpanda មិនត្រឹមតែជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃ ឈានមុខគេស្ទើរគ្រប់ទិសទីនៅកម្ពុជានោះទេ foodpanda ក៏ជាក្រុមហ៊ុន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ របស់ដៃគូដឹកជញ្ជូនរបស់ខ្លួនផងដែរ។ ក្លាយជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda ឥឡូវនេះតាមរយៈ https://rider.foodpanda.com.kh/

Most Popular

To Top