ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី១៧ ខែមិថុនា បានប្រគល់រង្វាន់២០លានរៀល និង១០លានរៀលជូនដល់គូស្វាមីភរិយាចំនួន៧១គូ ដែលមានសំណាង ឈ្នះរង្វាន់ពីការចាប់ឆ្នោត ក្នុងវគ្គទី១ នៃកម្មវិធីអាពាហ៍ពិពាហ៍ ទាន់សម័យរបស់ស្រាបៀរ កម្ពុជា ខណៈការចាប់ឆ្នោតលើកទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនាខាងមុខនេះ។
ការប្រគល់រង្វាន់ត្រូវបានធ្វើឡើង កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ដោយក្រុមហ៊ុនបានប្រគល់រង្វាន់ផ្ទាល់ ដល់ដៃអតិថិជន រស់នៅតាមបណ្តាខេត្តផ្សេងៗគ្នា មានដូចជា ព្រះសីហនុ កំពត សៀមរាប ក្រចេះ កំពង់ឆ្នាំងព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ស្ពឺ ព្រៃវែង ស្វាយវៀង និងកំពង់ធំ។
ក្នុងនោះ គូស្វាមីភរិយាចំនួន១៦ គូទទួលបានរង្វាន់ជាទឹកប្រាក់សុទ្ធចំនួន ២០លានរៀល ខណៈគូស្វាមីភរិយាចំនួន៥៥គូទៀតទទួលបានរង្វាន់ ជាទឹកប្រាក់សុទ្ធចំនួន ១០លានរៀល។ គូស្វាមីភរិយាជាច្រើន ក៏បានសម្តែងក្តីរំភើបរីករាយ ដែលបានឈ្នះទឹកប្រាក់ពិតៗ និងអរគុណដល់ក្រុមហ៊ុន ដែលបានបង្កើតឲ្យមានកម្មវិធីផ្តល់សំណាងដល់អតិថិជន។
កម្មវិធីអាពាហ៍ពិពាហ៍ទាន់សម័យ ផ្តល់ឱកាសចាប់ឆ្នោតផ្សងសំណាង ជាទឹកប្រាក់សរុបរហូតដល់ ទៅ១លានអាមេរិក បែងចែកជារង្វាន់២០លានរៀល និងរង្វាន់១០លានរៀល សម្រាប់ឆ្នាំ២០២២ ដល់គូស្វាមីភរិយា ដែលបានជាវស្រាបៀរកម្ពុជា យកទៅទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការ ចាប់ពី២៥កេសឡើងទៅ។
ការចាប់ឆ្នោតធ្វើឡើងសរុបចំនួន ៣ លើកផ្តល់សំណាងដល់គូស្វាមីភរិយា សរុបចំនួន៣០០គូ ដោយលើកទី១ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅ ហើយបានរកឃើញអ្នកឈ្នះ១០០ គូ លើកទី២នឹងគ្រោងធ្វើឡើង នៅថ្ងៃទី២៥ខែមិថុនា ចំណែកលើកទី៣នឹងត្រូវធ្វើឡើង នៅថ្ងៃទី២៣ ខែកក្កដាក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស។
បន្ទាប់ពីចាប់ឆ្នោតរួច ក្រុមហ៊ុននឹងធ្វើការពិនិត្យផ្ទៀងផ្ទាត់ ព័ត៌មានជាមុនសិន ហើយធ្វើការប្រគល់រង្វាន់ សម្រាប់តែគូស្វាមីភរិយា ដែលមានឯកសារគ្រប់គ្រាន់ និងបានអនុវត្តតាមលក្ខន្តិកៈ របស់ក្រុមហ៊ុន។ ក្រុមហ៊ុននឹងជំនួសចំនួនសន្លឹកឆ្នោត ខុសលក្ខន្តិកៈ ដោយបូកបន្ថែមចំនួន ដែលខុសនេះ ពីលើចំនួនសន្លឹកឆ្នោតចំនួន១០០គូ នៅក្នុងការចាប់រង្វាន់លើកទី២។
គួរបញ្ជាក់ថា កម្មវិធីអាពាហ៍ពិពាហ៍ទាន់សម័យ ផ្តល់ជូនសម្រាប់តែគូស្វាមីភរិយា ដែលបានជាវស្រាបៀរ កម្ពុជាយកទៅទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការពិតប្រាកដតែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងលេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២ ៩០២ ឬតាមរយៈទំព័រហ្វ៊េសបុកស្រាបៀរកម្ពុជា https://www.facebook.com/cambodiabeer ។
ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃ
ពិសាដោយការទទួលខុសត្រូវ











