ភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងផ្តល់ជូនអ្នកទិញទំនិញ នូវប្រម៉ូសិនសម្រាប់ចុងសប្តាហ៍ នូវប្រាក់ត្រលប់មកវិញរហូតដល់ ៥ដុល្លារ សម្រាប់រាល់ការចំណាយចាប់ពី ២៥ដុល្លារឡើងទៅ ពីកិច្ចសហប្រតិបត្តិការរបស់ ក្រុមហ៊ុនជាមួយនឹងផ្សាម៉ាក្រូ (Makro)។
ការផ្តល់ជូនពិសេសនេះ គឺជាការចាប់ផ្តើមនៃកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ទ្រូម៉ាន់នី និងផ្សារម៉ាក្រូ ដែលក្រុមហ៊ុនទាំងពីរនេះមានប្រភព ពីក្រុមហ៊ុនមេតែមួយ ពោលគឺជាផ្នែកមួយនៃក្រុមហ៊ុន CP Group។ អតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលធ្វើការទូទាត់ប្រាក់សម្រាប់រាល់ ការទិញទំនិញរបស់ពួកគេនៅផ្សារម៉ាក្រូ ដោយប្រើប្រាស់កម្មវិធីទូទាត់ TrueMoney Wallet មានសិទ្ធិទទួលបានទឹកប្រាក់រហូតដល់ ៥ដុល្លារ ត្រលប់មកវិញនៅថ្ងៃចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងផ្លូវការរវាងក្រុមហ៊ុន ទ្រូម៉ាន់នី និងផ្សារម៉ាក្រូ ត្រូវបានប្រកាសនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២។
លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ឋសាស្រ្តនៃក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា៖ «ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់ជូនគុណតម្លៃ និងអត្ថប្រយោជន៏ក្នុងការចំណេញប្រាក់ (value for money) សម្រាប់អតិថិជនរបស់យើង។ ជាមួយនឹងកិច្ចព្រមព្រៀងចុងក្រោយបំផុតនេះ ក្រុមហ៊ុនទ្រូម៉ាន់នីកំពុងផ្តល់ជូននូវដំណោះស្រាយក្នុងការទិញទំនិញនៅ ផ្សារម៉ាក្រូដែលជាមជ្ឈមណ្ឌលបោះដុំ ទំនិញជាច្រើនមុខនៅក្នុងប្រទេស។ ដោយអត្ថប្រយោជន៏មួយដែលទ្រូម៉ាន់នី ផ្តល់ជូនអតិថិជននោះគឺ ការចំណេញសាច់ប្រាក់មកវិញពេលទិញទំនិញនៅ Makro ដោយធ្វើការទូទាត់តាម TrueMoney Wallet»។
លោក JARERNSUK Yuttapoom នាយកគ្រប់គ្រងក្រុមហ៊ុន ម៉ាក្រូ ខេមបូឌា បានមានប្រសាសន៍ថា៖ «យើងបានដឹងអំពីការរីកចម្រើនដ៏គួរឱ្យ ចាប់អារម្មណ៍របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ហើយយើងមានសេចក្តីសោមនស្សរីករាយ ដែលអាចផ្តល់ជូនផលិតផលមានគុណភាព របស់ផ្សារម៉ាក្រូដល់អតិថិជន TrueMoney ដែលស្ថិតក្រោមកិច្ចព្រមព្រៀងពិសេសនេះ»។
គួរបញ្ជាក់ផងដែលថា បច្ចុប្បន្នផ្សារម៉ាក្រូបានបើកដំណើរការ ចំនួនពីរសាខាររួចមកហើយ ដែលសាខាទី១មានទីតាំងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ និងសាខាទី២នៅខេត្តសៀមរាប។ ហើយក្រុមហ៊ុននឹងបន្តបើកដំណើរការ ជាច្រើនសាខាបន្ថែមទៀតនាពេលខាងមុខ។ ផ្សារម៉ាក្រូគឺជាមជ្ឈមណ្ឌលលក់ទំនិញ បោះដុំសម្រាប់អ្នកប្រកបអាជីវកម្មជំនាញ និងផ្តល់ជូនផលិតផលតម្លៃ បោះដុំទៅកាន់សហគ្រិន ភោជនីយដ្ឋាន អ្នកផ្តល់សេវាផ្គត់ផ្គង់ម្ហូបអហារដល់សណ្ឋាគារ ស្ថាប័នផ្សេងៗ និងហាក់លក់ទំនិញខ្នាតតូច។
ក្រុមហ៊ុន ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ឈានមុខគេមួយនៅកម្ពុជា។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើនចំនួនគណនីថ្មីទ្វេដង ក្នុងឆ្នាំ២០២១ ក្នុងរយៈពេលមួយឆ្នាំ និងបង្កើនប្រតិបត្តិការរបស់អតិថិជន ៤០ភាគរយ ក្នុងរយៈពេលដូចគ្នា ។
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនCharoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាភ្លែតហ្វមហិរញ្ញវត្ថុ ដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍យ៍ នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេស ទៅជា ៦ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត។
បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕