តោះ! ទៅបង្អួតសម្រស់ទីក្រុង របស់អ្នកក្នុងពេលរាត្រី ជាមួយទូរស័ព្ទដៃ Samsung តិចមើល..!

ភ្នំពេញ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២៖ ស្រឡាញ់ការថតរូបមែនទេ..? ហេតុអ្វីមិនសាកបញ្ចេញនូវស្នាដៃ និងភាពច្នៃប្រឌិតរបស់ខ្លួនសាកមើល? គ្រាន់តែថតរូបឬវីដេអូ សោះក៏អាចមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យពីក្រុមហ៊ុន សាមសុងដែរ!! កាន់តែរំភើបរីករាយ ជាមួយកម្មវិធីកម្សាន្តសប្បាយៗ ពីទូរស័ព្ទដៃ Samsung ដែលលោកអ្នកគ្រាន់តែធ្វើការថតរូប ឬវីដេអូ ឡូយៗ អែម ស្អាត មានភាពលេចធ្លោ អមនឹងភាពច្នៃប្រឌិតនៃទឹកដៃរបស់អ្នក ដោយប្រើប្រាស់នូវទូរស័ព្ទ Samsung ស៊េរីណាមួយក៏បាន ដែលបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតនៃទីក្រុងរបស់អ្នកក្នុងពេលរាត្រី។

កម្មវិធីនេះចាប់ផ្តើមពីថ្ងៃចេញប្រកាសនេះរហូតដល់ថ្ងៃទី 24 ខែកក្កដា ឆ្នាំ2022 លោកអ្នកនឹងមានឱកាសឈ្នះមហារង្វាន់ជាច្រើនដូចជា៖ ឈ្នះទូរស័ព្ទ Galaxy S22 Ultra, Galaxy Watch4, និង Galaxy Fits2 ជាច្រើន រង្វាន់ទៀតផងដែរដោយលោកអ្នកគ្រាន់តែធ្វើតាមលក្ខខណ្ឌងាយៗ ស្រួលៗដូចខាងក្រោម៖
**លក្ខខណ្ឌងាយៗក្នុងការចូលរួមៈ
- Like page “Samsung” & Share post នេះ https://www.facebook.com/SamsungCambodia/photos/a.552924541582044/1995612523979898
- ថតរូប ឬវីដេអូបង្ហាញពីសម្រស់ទីក្រុងជាមួយនឹងទូរស័ព្ទ Galaxy ណាមួយរបស់អ្នក ចាប់ពីថ្ងៃប្រកាសនេះរហូតដល់ថ្ងៃ 24 ខែកក្កដា ឆ្នាំ2022
- បង្ហោះរូបឬវីដេអូដែលអ្នកថត ជា Public និង Tag មិត្តចំនួន 5 នាក់
- ដាក់ Hashtag #MakeNightsEpic #withGalaxy #PhnomPenh (ឬឈ្មោះទីក្រុងរបស់អ្នក) #GalaxyS22KH
- Screenshot post របស់អ្នករួច Comment ខាងក្រោម Post នេះ ជាការស្រេច សម្រាប់រូបថត ឬវីដេអូដែលត្រូវតាមលក្ខខណ្ឌក្នុងការផុសនឹងត្រូវដាក់ពិន្ទុតាមរយៈកា Reaction 30% និង 70% លើគណៈកម្មការជាអ្នកដាក់ពិន្ទុ ដោយយោងតាមភាពច្នៃប្រឌិត និងតិចនិចក្នុងការថត និងក្រុមហ៊ុនតម្រូវអោយអ្នកដែលត្រូវបានឈ្នះរង្វាន់ផ្ញើរូបភាព ឬវីដេអូដើម ដើម្បីផ្ទៀងផ្ទាត់។

**អ្នកឈ្នះនឹងទទួលបានរង្វាន់ដូចខាងក្រោម៖
• ជ័យលាភីលេខ 1៖ Galaxy S22 Ultra មួយគ្រឿង
• ជ័យលាភីលេខ 2៖ Galaxy Watch4 មួយគ្រឿង
• ជ័យលាភីលេខ 3 – 5៖ Galaxy Fits2 ម្នាក់មួយគ្រឿង
តោះនៅចាំអីទៀត!! ងាយៗ សប្បាយៗ បង្ហាញពីទឹកដៃនៃភាពច្នៃប្រឌិតរបស់អ្នកតាមរយៈការថតរូប ឬវីដេអូស្អាតៗ ដើម្បីឈ្នះមហារង្វាន់ទាំងអស់គ្នាណា៎!

ក្រុមហ៊ុន សាមសុង តែងតែផ្តល់នូវកម្មវិធីសប្បាយៗ ឈ្នះៗសម្រាប់អតិថិជនជាមួយផលិតផលដែលមានគុណភាពខ្ពស់ផងដែរ។ លក្ខខណ្ឌងាយៗ តែបើនិយាយពីរង្វាន់វិញ គឺអ៊ែមហួស!
ចូលរួមទាំងអស់គ្នាណា៎… អ្នកឈ្នះ អាចជាលោកអ្នកក៏ថាបាន!
សម្រាប់រាល់ចម្ងល់ ឬសំណួរពាក់ព័ន្ធកម្មវិធី សូមឆាតតាមរយៈ Facebook page របស់យើងខ្ញុំ។

បញ្ជាក់៖ អ្នកឈ្នះនឹងត្រូវប្រកាសនៅលើផេកសាមសុង នៅថ្ងៃទី 29 ខែកក្កដា ឆ្នាំ2022! ក្រុមហ៊ុន សាមសុង សូមរក្សាសិទ្ធិក្នុងការកែរប្រែលក្ខខណ្ឌដោយពុំចាំបាច់ជម្រាបជាមុន។

សម្រាប់ព័ត៌មានលម្អិតពីផលិតផលបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
