Event

ក្រុមហ៊ុន Ezecom ផ្តល់អ៊ិនធឺណិត ឱ្យប្រើប្រាស់ដោយសេរីក្នុងកម្មវិធី «ពិព័រណ៍អចលនទ្រព្យធំជាងគេនៅកម្ពុជា 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞 𝐄𝐗𝐏𝐎 𝟐𝟎𝟐𝟐»

បន្ទាប់ពីមានការផ្អាកអស់រយៈពេល ២ឆ្នាំដោយសារបរិបទកូវិដ «ពិព័រណ៍អចលនទ្រព្យធំជាងគេនៅកម្ពុជា 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞 𝐄𝐗𝐏𝐎 𝟐𝟎𝟐𝟐» បានរៀបចំឡើងរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី 2-3 ខែកក្កដា នៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ (𝐓𝐡𝐞 𝐏𝐫𝐞𝐦𝐢𝐞𝐫 𝐂𝐞𝐧𝐭𝐞𝐫 𝐒𝐞𝐧 𝐒𝐨𝐤) ។

មានក្រុមហ៊ុនចំនួន ១០០និងអ្នកចូលរួមប្រមាណ១២,០០០នាក់ បានទទួលការផ្តល់នូវការប្រើប្រាស់ អ៊ិនធឺណិតដោយសេរី និងឥតគិតថ្លៃពីក្រុមហ៊ុនន Ezecom ដែលបានចូលរួមឧបត្ថម្ភជាសេវាអ៊ិនធឺណិត ដើម្បីគាំទ្រដល់កម្មវិធីពិពណ៌នេះ អោយដំណើរការទៅបានដោយរលូន។

ក្រៅពីនេះនៅស្តង់របស់Ezecom ផ្ទាល់មានការលេងហ្គេមសប្បាយៗដើម្បីឈ្នះរង្វាន់ដូចជា សាក់កាដូ ឆ័ត្រ ដបអាកុល ថង់យួរដៃ សៀវភៅ ម៉ាស់ ប៊ិច មួក និងសំបុត្រកុន និងមានជាការផ្សាយបន្តផ្ទាល់ នៅលើបណ្តាញសង្គមរបស់ក្រុមហ៊ុនផងដែរ។ ដោយឡែកសម្រាប់អតិថិជន ដែលបានកក់ទុកមុន ឬជាវកញ្ចប់អ៊ិនធឺណិតត នៅអំឡុងពិព័រណ៍អចលនទ្រព្យនេះ ក៏បានទទួលកាដូពិសេសភ្លាមៗ មានដូចជា Power Bank 10000 mAh, សាក់កាដូ និងឆ័ត្រ ។ល។

ពិព័រណ៍អចលនទ្រព្យនៅកម្ពុជាដ៏ធំនេះ បានប្រព្រឹត្តិទៅដោយជោគជ័យ ដោយមានការអញ្ជើញចូលរួម ពីក្រុមហ៊ុនល្បីៗជាច្រើន និងមានអ្នកចូលរួមទស្សនា ដ៏ច្រើនកុះករ ដែលជាសញ្ញាវិជ្ជមានសម្រាប់ វិស័យអចលនទ្រព្យនៅកម្ពុជា។

លោក Tom O’Sullivan នាយក ប្រតិបត្តិនៃ Realestate.com.kh បានធ្វើចំណាប់អារម្មណ៍ ចំពោះការសហការជាមួយ Ezecom ថា៖ « ខ្ញំុពិតជារីករាយ ដែលបានចាប់ដៃគូជាមួយ ក្រុមហ៊ុន Ezecom សមា្រប់ព្រឹត្តិការណ៍ពិព័រណ៍ អចលនទ្រព្យធំជាងគេនៅកម្ពុជានេះ។ Ezecom គឺជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត លំដាប់ខ្ពស់នៅកម្ពុជា។ យើងទន្ទឹងរង់ចាំធ្វើការជាមួយគ្នាបន្ថែមទៀត តាមរយៈអាជីវកម្មរបស់យើង នៅក្នុងកម្មវិធីនានាលើកក្រោយៗទៀត។ យើងគិតថាក្រុមហ៊ុនយើង ទាំងពីរមានភាពស៊ីចង្វាក់គ្នាជាច្រើន។ យើងបានដឹងថាយើងមានការលំបាក បន្តិចជាមួយនឹងទីតាំងអគារ និងការតភ្ជាប់អ៊ិនធឺណិតដែលជារឿង ដ៏សំខាន់មិនអាចខ្វះបាននៅព្រឹត្តិការណ៍ពិព័រណ៍នេះ។ ក្រុមការងារ Ezecom ពិតជាខិតខំធ្វើការយ៉ាងស្វិតស្វាញ មានវិជ្ជាជីវៈខ្ពស់ និងរៀបចំបានយ៉ាងល្អ។ ក្នុងនាមជាអ្នករៀបចំ យើងមិននឹកស្មានថា មានអ្នកចូលរួមច្រើនលើសពីការរំពឹងទុក ដែលត្រូវការអ៊ិនធឺណិតច្រើនបែបនេះទេ តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមការងារ Ezecom អាចដោះស្រាយបញ្ហាទាំងអស់ ដែលបានកើតក្នុងរយៈពេលពីរថ្ងៃនេះ បានដោយរលូន។ RealEstate.com.kh បានធ្វើការជាមួយ Ezecom សម្រាប់ព្រឹត្តិការណ៍ជាច្រើនកន្លងមក ហើយEzecom ពិតជាដៃគូដ៏ល្អសម្រាប់ផ្គត់ផ្គង់ អ៊ិនធឺណិតនៅកម្មវិធីរបស់យើង។ »

លោកស្រី អ៊ុន បូផាននី នាយិកាទីផ្សារនិងទំនាក់ទំនង ក្រុមហ៊ុន Ezecom មានប្រសាសន៍បន្ថែមទៀតថា៖ « បេសកកម្មរបស់ក្រុមហ៊ុន EZECOM គឺការជំរុញបទពិសោធន៍ ឌីជីថលតាមរយៈការប្រើប្រាស់ ទិន្នន័យ និង វេទិកាឌីជីថលដែលមានភាពបត់បែន និងសមស្របតាមតម្រូវការ។ ក្រុមហ៊ុន Ezecom ពិតជាមានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង ដែលបានសហការចូលរួមឧបត្ថម្ភ ពិព័រណ៍អចលនទ្រព្យដ៏ធំជាងគេនៅកម្ពុជានេះ ព្រោះយើងខ្ញុំពិតជាខ្វល់ខ្វាយ ពីការតភ្ជាប់់របស់ភ្ញៀវជាតិ-អន្តរជាតិ ដែលបានចូលរួម ដោយអាចអោយគាត់នៅតែ អាចតភ្ជាប់ជាមួយមនុស្សជាទីស្រឡាញ់ និងអាចគ្រប់គ្រងការងារបានដោយរលូន តាមរយៈការផ្តល់អ៊ិនធឺណិតដោយឥតគិតថ្លៃ ទូទាំងសាលពិព័រណ៍» ។

Ezecom គឺជាក្រុមហ៊ុនផ្តល់សេវា អ៊ិនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា ដែលមានភាគហ៊ុនខ្មែរ ១០០ភាគរយ និង មានបណ្តាញហេដ្ឋារចនា សម្ព័ន្ធខ្សែកាប្លិ៍អុបទិចធំជាងគេនៅកម្ពុជា។ ក្រុមហ៊ុនបានទទួលវិញ្ញាបនប័ត្រ ISO ៩០០១-២០០៨ ក្នុងឆ្នាំ២០១១ វិញ្ញាបនប័ត្រ ISO ៩០០១-២០១៥ ឆ្នាំ២០១៨ និង២០២០ ហើយក៏បានឈ្នះពានរង្វាន់អន្តរជាតិ ដ៏មានកិត្យានុភាពជាច្រើនផងដែរ ៕

Most Popular

To Top