ក្រោយពីធ្វើដំណើរឆ្ពោះទៅ តាមបណ្តាខេត្តជាច្រើន អស់រយៈពេលជាង៣ខែកន្លងមក ពេលនេះព្រឹត្តិការណ៍WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស បានឈានដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅក្រុងតាខ្មៅ ផ្តល់ជូននូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ដោយមានវត្តមានកំពូល កីឡាករខ្លាំងៗជាច្រើនរូបចូលរួម។
ក្នុងនោះ កីឡាករ ផល សោភ័ណ្ឌ នឹងត្រូវប៉ះជាមួយ កីឡាករ ម៉ន ព្រហ្មម៉ាញ ចំណែកឯកីឡាករ ឡុង បេនលឿន នឹងត្រូវប៉ះជាមួយ កីឡាករ សោម វិឆ្ឆ័យ។ គូខ្លាំងៗទាំង២នេះដែលកំពុងទទួលបានការគាំទ្រពីអ្នកទស្សនាទូទាំងប្រទេសនឹងធ្វើឲ្យកក្រើកក្រុងតាខ្មៅ នៅយប់ថ្ងៃសោរ៍ ទី១៦ ខែកក្កដា ចាប់ពីម៉ោង ៦ ល្ងាចតទៅ។
តើកីឡាករជើងខ្លាំងរូបណា នឹងមានឱកាសឡើងដល់វគ្គផ្តាច់ព្រ័ត្រ ធ្វើឡើងនៅភ្នំពេញ ក្នុងយប់ថ្ងៃសៅរ៍ទី៣០ខែកក្កដា ឆ្នាំ២០២២?
ចូលរួមទស្សនាដោយសេរី និងរង់ចាំអ៊ុតមើលថា តើកីឡាកររូបណា ដែលនឹងធ្វើដំណើរទៅវគ្គផ្តាច់ព្រ័ត្រឆ្ពោះទៅដណ្តើមខ្សែក្រវាត់ពិភពលោក IPCC គុនខ្មែរដំបូងគេ ព្រមទាំងឈ្នះទឹកប្រាក់សុទ្ធ ៤៨ លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក ដែលជាម្ចាស់ឧបត្ថម្ភផ្តាច់មុខ។
សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ឬតាមរយៈការផ្សាយបន្តផ្ទាល់លើទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia។









