«ដើម្បីអ្នកមានស្នាដៃ» នឹងក្លាយជាពាក្យថ្មី សម្រាប់សម្គាល់ផលិតផលស្រាបៀរ កម្ពុជា ដែលសំដៅដល់ការអបអរសាទរ គាំទ្រ និងឲ្យតម្លៃរាល់ស្នាដៃទាំងឡាយណា ដែលបុគ្គលគ្រប់រូបសម្រេចបាន នេះគឺជាអត្ថន័យដែលមានបង្ហាញ នៅក្នុងស្ពតពាណិជ្ជកម្ម ថ្មីរបស់ស្រាបៀរ កម្ពុជាចេញផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា។

នៅពីក្រោយភាពជោគជ័យរបស់យើងគ្រប់គ្នា តែងមានឧបសគ្គជាច្រើនរាប់មិនអស់ ក៏ប៉ុន្តែអ្នកត្រូវតែកំណត់គោលដៅឱ្យបានច្បាស់ តាំងចិត្តឱ្យបានខ្ពស់ និងត្រៀមខ្លួនជាស្រេច. ក្នុងការបញ្ចេញកម្លាំងឆ្ពោះទៅមុខជានិច្ច ដើម្បីបង្កើតស្នាដៃថ្មីសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។
ទោះបីស្នាដៃនោះធំឬតូចក្តី ឬស្នាដៃនោះត្រូវបានបង្កើតឡើង ដោយនរណាក៏ដោយ មិនថាបុគ្គលនោះជាតារាចម្រៀងល្បី កីឡាករឆ្នើម ធុរកិច្ចជនជោគជ័យ ឬបុគ្គលសាមញ្ញធម្មតានោះទេ ស្រាបៀរ កម្ពុជានឹងនៅក្បែរចាំអបអរសាទររាល់ភាពក្លាហាន និងសមិទ្ធផលដែលពួកគាត់ សម្រេចបានគ្រប់ពេលវេលា។
នេះគឺដោយសារបុគ្គលគ្រប់រូប សុទ្ធតែមានសមត្ថភាព ក្នុងការបង្កើតស្នាដៃថ្មី ហើយជាស្នាដៃដែលមានគុណភាពខ្ពស់ផ្តល់នូវមោទកភាពជូនខ្លួនឯង គ្រួសារ និងសង្គមជាតិ ហើយស្រាបៀរ កម្ពុជានឹងនៅក្បែរដើរតួជាអ្នកជំរុញបុគ្គលគ្រប់រូបឱ្យខិតខំតស៊ូ និងចូលរួមអបអរសាទរពួកគាត់ នៅពេលដែលពួកគាត់ធ្វើបានសម្រេច។
ស្រាបៀរ កម្ពុជាក៏បានក្លាយជាគំរូបង្ហាញថា គ្រប់គ្នាគឺមានសមត្ថភាពគ្រប់គ្រាន់ និងពេញលេញក្នុងការបង្កើតស្នាដៃថ្មី។ ជាក់ស្តែង ស្រាបៀរ កម្ពុជា ផ្ទាល់គឺត្រូវបានបង្កើតឡើង ដោយដៃកូនខ្មែរ ហើយផលិតឡើងជាមួយនឹងគុណភាពកម្រិតពិភពលោក និងមានការគាំទ្រខ្លាំងនៅក្នុងទីផ្សារ។
ចូលរួមបង្កើតស្នាដៃរួមគ្នា និងអបអរសាទរជាមួយស្រាបៀរ កម្ពុជាទាំងអស់គ្នា។ ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃពិសាដោយការទទួលខុសត្រូវ៕










