Event

ទទួលបាន​ប្រាក់​មកវិញរហូតដល់ ៥​ដុល្លារ ​នៅពេលទូទាត់​តាម​ TrueMoney Wallet KHQR

ក្រុមហ៊ុន ទ្រូម៉ាន់នី  (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា ឥឡូវនេះកំពុង​ចូលរួម​លើក​កម្ពស់​និងគាំទ្រ​ដល់​ប្រព័ន្ធ​ទូទាត់​ KHQR ​របស់​ធនាគារ​ជាតិនៃកម្ពុជា (NBC) ដែលជួយ​​សម្រួល​​ដល់​​ដំណើរការ​​ទូទាត់​​ប្រាក់​​សម្រាប់​​អតិថិជន​​​​នៅ​​តាម​ហាងទំនិញ និងភោជនីយដ្ឋាន​​​​រាប់​សិប​ម៉ឺន​​​កន្លែង​នៅ​ទូទាំង​ប្រទេស។

ដើម្បី​អបអរ​ការដាក់​​ដំណើរការ TrueMoney Wallet KHQR នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹង​ផ្តល់​ប្រាក់​ជូន​វិញ​ភ្លាមៗ​រហូត​ដល់ ៥ដុល្លារ​លើ​ការ​ទិញទំនិញ​ផ្សេងៗ​ស្របតាម​លក្ខខណ្ឌ​មួយចំនួន​សម្រាប់​អ្នក​ប្រើប្រាស់​ TrueMoney Wallet ថ្មី និង​រហូត​ដល់ ២​ដុល្លារសម្រាប់​អ្នកដែលមាន​TrueMoney Wallet ស្រាប់។ អ្នក​ប្រើប្រាស់​ TrueMoney Wallet ទាំង​ថ្មី​និង​ចាស់​ចាំបាច់​ត្រូវ​ដំឡើង​ទៅកាន់​គណនីដែលមានកម្រិត​ពេញ​លេញតាម​រយៈការ​បញ្ជូល​​អត្តសញ្ញាណ​ប័ណ្ណ​របស់ម្ចាស់​គណនី និងការថតរូបខ្លូនឯងជាការស្រេច។ ការ​ផ្តល់ជូននេះ​មាន​សុពលភាព​រហូត​ដល់​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។

ចាប់​ពីពេល​នេះ​តទៅ អ្នក​ប្រើប្រាស់ TrueMoney Wallet នឹង​អាច​ស្គែន បានគ្រប់ធនាគារដែលមាន​ KHQR និង​ទូទាត់ថ្លៃ​ទំនិញ​របស់​ពួកគេ​បាន​នៅ​តាម​ហាងទំនិញ និង​ភោជនីយដ្ឋានផ្សេងៗ​ដែលមាន​ដាក់​បង្ហាញ​កូដ KHQR ដោយ​មិនគិត​ថ្លៃ​សេវា។ ការទូទាត់នេះ​​អាចធ្វើបានទាំង​​​​ប្រាក់​រៀល ឬ​ដុល្លារ​អាមេរិក។ កូដ KHQR ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ដាក់​បង្ហាញសម្រាប់​ការទូទាត់​ប្រាក់​​នៅ​តាម​បណ្តា​ហាងទំនិញ និង​ភោជនីយដ្ឋាន​ជាងនៅ​​ទូទាំង​ប្រទេស។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ឋសាស្រ្ត​នៃ​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មាន​​ប្រសាសន៍​ថា៖ «នេះ​គឺ​ជា​ភាពឈានមុខ​​​មួយ​ទៀត​សម្រាប់​ក្រុមហ៊ុន ទ្រូម៉ាន់នី។ តាមរយៈ​ការ​អនុញ្ញាត​ឱ្យ​អតិថិជន TrueMoney Wallet របស់យើង​ទូទាត់​​ប្រាក់​ដោយស្គែនកូដ QR ពី​ធនាគារ​ណា​មួយ​នៅ​ហាង​ណា​មួយ​ដែលមាន​កូដ KHQR េនះ គឺធ្វើឱ្យ​​បទ​ពិសោធ​ទិញ​ទំនិញ​ទាំងអស់​កាន់​តែ​មាន​ភាព​សាមញ្ញ និង​ប្រសើរឡើង»។

លោកស្រី ឃួន ហ្រ្វង់ដារា បាន​បន្ថែម​ថា៖ «ការ​ប្រើ​ប្រាស់​កូដ QR ឥឡូវ​នេះ​មានភាព​ជ្រួត​ជ្រាប​​នៅ​ក្នុង​ដំណើរ​ការ​ទិញ​ទំនិញ​​ក្នុង​ប្រទេស ដូច្នេះ​តាម​រយៈ​ការ​ដាក់ដំណើរការ​​កម្មវិធី​ថ្មី​ដ៏​រឹងមាំ​នេះ យើង​កំពុង​បំពេញ​តម្រូវ​ការ​អតិថិជន​របស់​យើង»។

​ប្រព័ន្ធ​ទូទាត់​ប្រាក់តាម​កូដ KHQR ​គឺជា​ការ​ច្នៃ​ប្រឌិត​ផ្នែក​បច្ចេក​វិទ្យា​​មួយ​ក្នុង​ចំណោម​​ការ​ច្នៃ​ប្រឌិត​មួយចំនួន​ដែល​ផ្តួចផ្តើម​ឡើង​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC)។ គំនិតផ្តួចផ្តើម​ចុង​ក្រោយ​​​នេះត្រូវ​បាន​​រំពឹងថា​នឹង​ប្រើប្រាស់ដោយ​ទូលំ​ទូលាយ​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ​​ក្នុង​ឆ្នាំ​២០២២​នេះ។

ថ្មីៗនេះ ​ក្រុមហ៊ុន​ ទ្រូម៉ាន់នី បានបង្កើន​កិច្ចសហ​ប្រតិបត្តិការ​ជាច្រើន​ រួមទាំង​ជាមួយ​​​​ ក្រុមហ៊ុន Makro សេវា​ដឹកជញ្ជូនអាហារ Nham24 និង​​ហាង​លក់​សំលៀក​បំពាក់​អនឡាញ L192៕

អំពី​ក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈាន​មុខគេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុនផ្ដល់​សេវា​ហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។ 

TrueMoney Group គឺជាភ្លែត​ហ្វម​ហិរញ្ញវត្ថុ​ដ៏ពេញ​និយម​បំផុត​មួយនៅ​អាស៊ីអាគ្នេយ៍​នា​ពេល​បច្ចុប្បន្ន។

ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់​ខ្លួន​ពី ១ប្រទេស ទៅជា ៦ប្រទេស​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​​ប្រតិបត្តិការ​យ៉ាង​រឹងមាំ នៅក្នុង​ប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​មាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោល​គឺ​ចំនួន​ ៨​​ពាន់​លាន​ដុល្លា​អាមេរិក ក្នុង​ឆ្នាំ២០១៩។ លើស​ពី​នេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet  ឈរ​​នៅ​លំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំង​អស់​ក្នុង​ប្រទេស​ថៃ៕

Most Popular

To Top