Event

សណ្ឋាគារ HÔTEL KVL នឹងបើកដំណើរការនៅខែសីហាខាងមុខនេះ!

គម្រោងថ្មីចុងក្រោយបំផុតរបស់ Vattanac Group ពាំនាំមកនូវជីវិតថ្មីមកកាន់មាត់ទន្លេនៃរាជធានីភ្នំពេញរាជធានីភ្នំពេញ សណ្ឋាគារ Hôtel KVL នឹងបើកដំណើរការទទួលភ្ញៀវនាខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។

សណ្ឋាគារនេះមានទីតាំងស្ថិតនៅទីតាំងសំខាន់បំផុតតាមបណ្ដោយតីរវិថីស៊ីសុវត្ថិ និងជាគម្រោងបន្ថែមដែលមានការទន្ទឹងរង់ចាំជាយូរនៃគម្រោងរបស់ Vattanac Group។ បាវចនារបស់សណ្ឋាគារ គឺ “រចនាឡើងដើម្បីភ្ជាប់ទំនាក់ទំនង” ដោយបំពេញគ្រប់តម្រូវការទាំងអស់របស់អ្នកដំណើរសម័យថ្មី នៅក្នុងបរិយាកាសសណ្ឋាគារលក្ខណៈសហសម័យ ទំនើបទាន់សម័យ និងមុខងារដំណើរការគ្រប់បែបយ៉ាង។

ដោយមានទីតាំងស្ថិតនៅចំបេះដូងនៃរាជធានីភ្នំពេញដែលជាទីតាំងប្រវត្តិសាស្ត្រមានចម្ងាយរំលងតែមួយផ្លូវពីព្រះបរមរាជវាំង និងសារមន្ទីរជាតិ ព្រមទាំងបែរមុខទៅរកទីប្រសព្វនៃទន្លេសាប និងទន្លេមេគង្គ អគារទើបសាងសង់ថ្មីដ៏គួរឱ្យទាក់ទាញនេះ ផ្ដល់នូវអារម្មណ៍មិនដែលធ្លាប់មានពីមុនមកអំពីរចនាបថស្ថាបត្យកម្មទំនើបមកក្នុងតំបន់។

សណ្ឋាគារនេះមានកម្ពស់ប្រាំពីរជាន់ សាងសង់ឡើងដោយមានហ៊ុមព័ទ្ធទៅដោយដំបូលពន្លឺព្រះអាទិត្យស្អាតប្លែកជាមួយនឹងអាងទឹកជះពន្លឺធម្មជាតិចូលមកពេញបរិវេណទីធ្លារួម។ សណ្ឋាគារមាន ៧៦ បន្ទប់ បែងចែកជា ៥ ប្រភេទ មានចាប់ពីបន្ទប់ Atrium ដ៏កក់ក្ដៅ និងផាសុកភាព រហូតដល់បន្ទប់ KVL Suites ធំទូលាយ ដែលផ្ដល់នូវទេសភាព ទីក្រុង និងទន្លេស្រស់ល្អផ្ដាច់គេ។

គ្រប់បន្ទប់ទាំងអស់ គឺសុទ្ធតែបំពាក់ជាមួយនឹងគ្រឿងសង្ហារិម នឹងគ្រឿងតុបតែងអ៊ីតាលីបែបទំនើប ហើយបន្ទប់ទឹកគឺមានបំពាក់ជាមួយនូវក្បាលផ្កាឈូកងូតទឹកដូចទឹកភ្លៀងផងដែរ។ អាហារ និងភេសជ្ជៈនៅសណ្ឋាគារ Hôtel KVL ធ្វើឱ្យអ្នកចូលចិត្តសាកល្បងអាហារថ្មីៗនៅទីក្រុងភ្នំពេញទន្ទឹងរង់ចាំ។ ភោជនីយដ្ឋានប្រចាំសណ្ឋាគារ គឺភោជនីយដ្ឋាន El Tapas នឹងបម្រើជូននូវអាហារអេស្ប៉ាញទំនើប ស្រាក្រហមល្បីៗ និងស្រាក្រឡុកធ្វើឡើងផ្ទាល់ដៃនៅក្នុងបរិយាកាសបន្ទប់ក្រោមដីមានលក្ខណៈរស់រវើក។

មេចុងភៅ លោក Mario Yufera បាននាំយកបទនូវពិសោធន៍រយៈពេលដប់ឆ្នាំរបស់លោកនៅក្នុងតំបន់អឺរ៉ុប និងអាស៊ី រួមទាំងបទពិសោធន៍នៅភោជនីយដ្ឋាន Restaurant Breda នៅអាំស្ទែដាំ និងសណ្ឋាគារ Rosewood Hotel នៅរដ្ឋធានីយ៉ាំងហ្គូនផងដែរ។ ដោយមានស្រុកកំណើតនៅទីក្រុងអាលីកាន់តេ ភាគខាងកើតប្រទេសអេស្ប៉ាញ លោកបានបង្កើតបញ្ជីមុខម្ហូបដែលបង្ហាញឱ្យឃើញអំពីការស្រឡាញ់ចូលចិត្តម្ហូបអាហារនៅទឹកដីកំណើតរបស់លោក ព្រមទាំងចំណង់ចំណូលចិត្តរបស់លោកចំពោះការបម្រើជូននូវម្ហូបអាហារពិសេសបែបសហសម័យផងដែរ។

នៅជាន់លើដំបូលរបស់សណ្ឋាគារ នឹងក្លាយជាទីកន្លែងសម្រាប់ បារលើដំបូលថ្មីរបស់ Up by KVL ដែលមានបម្រើជូននូវស្រាក្រឡុកថ្មីៗ ឌីជេ ពេលរាត្រី និងអាហារបែបអាស៊ី និងអឺរ៉ុបសម្រាប់ភ្ញៀវមកពីគ្រប់ទិសទី បារ Up by KVL គឺបង្កើតឡើងដើម្បីក្លាយជាទិសដៅដ៏រស់រវើកសម្រាប់ទាំងភ្ញៀវរបស់សណ្ឋាគារ និងប្រជាជននៅទីក្រុងភ្នំពេញ។

ហាងកាហ្វេ The Alchemist នឹងផ្ដល់នូវកាហ្វេដែលដាំនៅក្នុងតំបន់ ព្រមទាំងសាំងវ៉ិច នំខេក និងនំច្រើនប្រភេទដែលធ្វើឡើងដោយផ្ទាល់ដៃ ហើយប៊ីស្ត្រូ Skylight នឹងបើកបម្រើជូនសម្រាប់ការទទួលទានអាហារផងលំហែពេញមួយថ្ងៃ ដោយមានផ្ដល់ជូនមុខម្ហូបអាស៊ី និងអឺរ៉ុប ចាប់ពីអាហារពេលព្រឹក រហូតដល់ពេលយប់ផងដែរ។

អ្នកដំណើរក្នុងគោលដៅធុរកិច្ច និងសហគ្រិនក្នុងទីក្រុង ព្រមទាំងអ្នកធ្វើការផ្នែកឌីជីថល អាចប្រើប្រាស់សម្ភារបរិក្ខារដែល់ផ្ដល់ជូននៅក្នុងបរិវេណធ្វើការរួមគ្នា The Atom។ ទីកន្លែងនេះផ្ដល់ជូនទាំងបរិវេណធ្វើការចំហ និងបរិវេណធ្វើការលក្ខណៈឯកជនបិទជិត ក៏ដូចជាបន្ទប់ប្រជុំ និងបរិវេណកម្មវិធីក្រុមហ៊ុនដែលមានបំពាក់គ្រឿងសម្ភារៈបរិក្ខារពេញលេញ ស្ថិតនៅទីតាំងងាយស្រួលរក ពោលគឺស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញតែម្ដង។

លោក Sam Ang Vattanac ដែលជាម្ចាស់ប្រធានក្រុមហ៊ុន បានមានប្រសាសន៍ថា៖ “Hôtel KVL គឺជាសណ្ឋាគារដែលមានភាពរស់រវើក បង្ហាញអំពីលក្ខណៈវប្បធម៌ និងមានភាពច្នៃប្រឌិតរបស់កម្ពុជានៅឆ្នាំ២០២២ នេះ។ បន្ទាប់ពីវិស័យបដិសណ្ឋារកិច្ចបានឆ្លងកាត់រយៈពេលពីរឆ្នាំដ៏លំបាក នៅពេលនេះ គឺជាពេលវេលាដែលបង្ហាញអំពីសេចក្ដីសង្ឃឹមពិតប្រាកដទៅលើទីផ្សារដែលមានការលូតលាស់ដ៏ឆាប់រហ័សនេះ។ ទីផ្សារនេះ គឺដូចគ្នាទៅនឹងទីផ្សារកម្ពុជាទាំងមូលដែរ ពោលគឺពេលនេះ គឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការសម្លឹងឆ្ពោះទៅមុខ និងបង្កើតក្ដីស្រមៃឱ្យកាន់តែធំ។ ខ្ញុំជឿថា សណ្ឋាគារ Hôtel KVL នឹងមានភាពទាក់ទាញចំពោះភ្ញៀវកម្ពុជា ក៏ដូចជាភ្ញៀវ អន្តរជាតិផងដែរ ដោយយើងបានសម្លឹងឃើញឱកាសនេះនៅសណ្ឋាគារ Rosewood ភ្នំពេញ ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។ Vattanac Group មានក្ដីសោមនស្សសូមពាំនាំមកជូននូវអគារលំដាប់ពិភពលោក ដែលផ្ដល់នូវរចនាបថ គ្រឿងបរិក្ខារ និងលក្ខណៈ ពិសសេសប្រណីតៗ ដែលសក្ដិសមសម្រាប់ អ្នកដំណើរសម័យថ្មី និងភ្ញៀវមកពីគ្រប់ទិសទី”។

ការលំហែកម្សាន្តទទួលទានអាហារ៖ កញ្ចប់សម្រាប់កម្មវិធីបើកសម្ពោធសាកល្បងរីករាយជាមួយនឹងអាហារពេលល្ងាចរសជាតិដើមរបស់អេស្បាញ ដែលរៀបចំឡើងដោយចុងភៅ Valencian និងក្រុមការងារដ៏ចំណានរបស់លោក។ បន្ទាប់មក អ្នកអាចចំណាយពេលនាពេលរាត្រី នៅក្នុងបន្ទប់ដ៏ទំនើបរបស់យើង រីករាយជាមួយនឹងការឌីហ្សាញផ្នែកខាងក្នុងបែបសហសម័យជាមួយនឹងរចនាបថបែបខ្មែរ និងទេសភាពតាមដងទន្លេ ឬអគារខ្ពស់ៗនៅក្នុងទីក្រុង។

ការលំហែកម្សាន្តរបស់អ្នក បញ្ចប់ដោយការពិសាអាហារពេលព្រឹកសម្រាប់មនុស្សពីរនាក់នៅភោជនីយដ្ឋាន Skylight របស់យើង។ការលំហែកម្សាន្តនៅក្នុងទីក្រុងដែលមិនអាចបំភ្លេចបាននេះ អាចនឹងធ្វើឡើងបានដោយគ្រាន់តែចំណាយទឹកប្រាក់ចាប់ពី $168 ឡើងទៅសម្រាប់បន្ទប់ Deluxe Room (តម្លៃដើម $270) បូករួមជាមួយនឹងចំណុចដូចខាងក្រោម៖

* អាហារពេលព្រឹកសម្រាប់មនុស្ស 2 នាក់នៅភោជនីយដ្ឋាន Skylight

* អាហារពេលល្ងាចរសជាតិដើមរបស់អេស្បាញសម្រាប់មនុស្សពីរនាក់នៅភោជនីយដ្ឋាន El Tapas

* អាច check-in ចាប់ពីម៉ោង 09:00 ព្រឹក និង check-out បានរហូតដល់ម៉ោង 08:00 យប់ (ស្នាក់នៅបានរហូតដល់ 36 ម៉ោង)

មីនុយអាហារពេលល្ងាចរួមគ្នា៖

• ស្រា “El Tapas Sangria” (ក្រហម ឬស) ចំនួន 2 កែវសម្រាបមនុស្សម្នាក់

• Tapas board• មឹកអាំង (Roasted pulpo)

• គ្រឿងសមុទ្រ Paella សម្រាប់មនុស្សពីរនាក់

• នំខេកឈីស Basque ប្រចាំភោជនីយដ្ឋានសម្រាប់ការកក់https://book-directonline.com/properties/kvlhotelphnompenhdirect?locale=en&items[0][adults]=1&items[0][children]=0&items[0][infants]=0&currency=USD&checkInDate=2022-08-01&checkOutDate=2022-08-02&trackPage=yes&promocode=W-DCPសម្រាប់ព័ត៌មានលម្អិត ឬរូបថតបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 023 936 333 ឬអ៊ីមែល info@hotelkvl.com

Most Popular

To Top