ពិព័រណ៍ការងារដើរតួ ជាត្រីវិស័យដ៏ចម្បងមួយ សម្រាប់ជួយតម្រង់ទិសដៅនិសិ្សត ជិតបញ្ចប់ការសិក្សា ព្រមទាំងយុវជន និងយុវនារីគ្រប់រូប ដែលកំពុងស្វែងរកការងារ ឱ្យយល់ដឹងបន្ថែមពីក្រុមហ៊ុន និងស្ថាប័នធំៗ ដែលកំពុងស្វែងរកធនធានមនុស្ស។
ពិព័រណ៍ការងារនេះដែរ ក៏មានចក្ខុវិស័យ ក្នុងការលើកតម្កើងដល់យុវជនដែលជាទំពាំងស្នងឫស្សី នៅក្នុងប្រទេសកម្ពុជា ដែលពោរពេញដោយសមត្ថភាព និងជំនាញច្បាស់លាស់ ទៅដល់ក្រុមហ៊ុនជាតិ និងអន្តរជាតិដែលបានចូលរួមនៅក្នុងពិព័រណ៍ការងារនេះ។
កម្មវិធីនេះ ក៏ជាវិថីនាំផ្លូវ ដល់បេក្ខជនគ្រប់រូប ដែលបានបាត់បង់ការងារអំឡុងពេលវិបត្តិកូវីដ ១៩ ឱ្យទទួលបាននូវឱកាសការងារឡើងវិញ។
ភាពប៉ិនប្រសព្វរបស់ក្រុមការងារខេមបូចប CamboJob ក្នុងការបង្កើតនូវវេទិកាពិព័រណ៍ការងារនេះឡើង ពិតជាបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើនក្រុមហ៊ុន មកចុះឈ្មោះចូលរួមពិព័រណ៍ការងារនេះ តួយ៉ាង រួមមានក្រុមហ៊ុន Canadia Bank Plc ជាអ្នកចូលរួមចំណែកធំក្នុងការឧបត្ថម្ភ ព្រឹត្តិការនេះឱ្យដំណើរការទៅបាន និងក្រុមហ៊ុនដទៃទៀតដូចជា Prince Huan Yu Real Estate, Huawei Technologies, China Duty Free Group, CHINA HUADIAN COPRORATION LTD រួមទាំងស្ថាប័នល្បីៗជាច្រើនទៀត។
ការតាំងពិព័រណ៍ការងារនេះក៏មានការចូលរួម ពីវាគ្មិនល្បីៗជាច្រើនរូប ចូលមកវែកញែកលើប្រធានបទ “រៀនចប់ធ្វើអីគេ?” និង “Robots are taking over job in Cambodia” ដើម្បីផ្តល់ជាគន្លឹះថ្មីៗសម្រាប់យុវជន គ្រប់រូបឱ្យមានការយល់ដឹងអំពីរបៀប ក្នុងការធ្វើការ និងកាវាយលុកនៃបច្ចេកវិទ្យាទំនើប នៅក្នុងវិស័យការងារនៅក្នុងប្រទេសកម្ពុជា។
និស្សិត និងយុវជនគ្រប់រូប ដែលចូលរួមកម្មវិធី ក៏មានឱកាសក្នុងការសាកល្បងដាក់ពាក្យ និងទទួលការសម្ភាសន៍ពីក្រុមហ៊ុន ដែលមានវត្តមាននៅក្នុងពិព័រណ៍ ជាមួយនឹងការបំភ្លឺគំនិត និងការផ្តល់ជាយោបល់ថ្មីៗ ទាក់ទិនចំណេះដឹងទូទៅ និងចំណេះដឹងដែលគួរតែចាប់ផ្តើមពង្រឹងបន្ថែមទៀត ពីសំណាក់បុគ្គលិកក្រុមហ៊ុនល្បីៗផងដែរ។ ទស្សនិកជនគ្រប់រូបក៏អាចរីករាយជាមួយនឹងការតាំងបង្ហាញសមិទ្ធផលការងារ បច្ចេកវិទ្យារបស់និស្សិត និងការលេងល្បែងកម្សាន្តផ្សេងៗ ដើម្បីមានឱកាសឈ្នះរង្វាន់ទៀតផង។
ពិព័រណ៍ការងារនេះ រៀបចំឡើងដោយក្រុមហ៊ុន ខេមបូចប CamboJob ជាក្រុមហ៊ុនជ្រើសរើសបុគ្គលិក តាមអុិនធឺណិតឈានមុខគេនៅកម្ពុជា។ CamboJob ជួយបង្កើនភាពងាយស្រួលសម្រាប់អ្នកជ្រើសរើសបុគ្គលិក និងអ្នកស្វែងរកការងារ ជាមួយនឹងវេទិកាជ្រើសរើសបុគ្គលិក ដែលប្រកបដោយសុវត្ថិភាព ពេញនិយមភាព និងទំនើបភាព។ ជាមួយនឹងការអភិវឌ្ឍន៍បន្ថែមនូវមុខងារថ្មី នៃកម្មវិធីខេមបូចប ម៉ូបាយអេប លោកអ្នកអាចចាប់ផ្តើមទាក់ទង និងធ្វើការសម្ភាសន៍ផ្ទាល់ បូករួមជាមួយនឹងមុខងារថ្មីៗ ជាច្រើនទៀត ហើយអ្នកប្រើប្រាស់កម្មវិធីអាចធ្វើការផ្លាស់ប្តូរលេខ Telegram រវាងអ្នកដាក់ពាក្យនឹងអ្នកសម្ភាសន៍នៅក្នុងអេបបានយ៉ាងងាយស្រួល ក្នុងជម្រើសភាសាយ៉ាងសម្បូរបែបសម្រាប់ផ្លាស់ប្តូរ បង្កើតភាពងាយស្រួលដល់ភាគីទាំងសងខាង ឱ្យការទំនាក់ទំនង និងស្វែងរករវាងគ្នានឹងគ្នាប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល ដោយគ្រាន់តែប្រើកម្មវីធី លើទូរស័ព្ទដៃ និងគេហទំព័រ។
សូមចូលរួមពិព័រណ៍ការងារ ដែលរៀបចំឡើងដោយក្រុមហ៊ុន ខេមបូចប ទាំងអស់គ្នា នៅថ្ងៃទី ២០-២១ សីហា ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច និងកុំភ្លេចរៀបចំ CV ដើម្បីដាក់ពាក្យ នៅថ្ងៃពិព័រណ៍ការងារ។ សូមធ្វើការចុះឈ្មោះចូលរួមតាម Link៖ https://www.cambojob.com/activity?id=2 ដើម្បីទទួលបានថង់បរិស្ថាន ដ៏ស្រស់ស្អាតសម្រាប់អ្នកចុះឈ្មោះ ១០០នាក់ដំបូង។
ទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
លេខទូរសព្ទ: +855 97 92 37 280 (WeChat, Telegram, WhatApp)
ស្វែងយល់បន្ថែមពីយើងខ្ញុំតាមរយៈ
ហ្វេសប៊ុកផេក៖ CamboJob | Facebook