ភ្នំពេញ៖ ណាហ្គាវើលដ៍ ផ្តល់ជូននូវការជួបជុំដ៏រីករាយ និងកម្មវិធីប្រូម៉ូសិនដ៏ច្រើន ក្នុងឱកាសពិធីបុណ្យសែនព្រះខែ ដូចជា នំសែនព្រះខែខ្ចប់ក្នុងប្រអប់នាំសំណាង ម្ហូបសុភមង្គល ការសម្តែងសិល្បៈ និងការតុបតែងលម្អក្នុងអគារដ៏ទាក់ទាញ ដើម្បីផ្តល់នូវបទពិសោធន៍ មិនអាចបំភ្លេចបានសម្រាប់គ្រប់គ្នា។
ការជាវ និងចែករំលែកនំព្រះខែដល់មនុស្សជុំវិញ គឺជាទំនៀមទម្លាប់ដែលត្រូវបានអនុវត្ត ជាយូរមកហើយនៅក្នុងតំបន់។ ក្រុមមេចុងភៅប្រចាំភោជនីយដ្ឋានចិន Hall of Golden Chimes និង Fortune Palace របស់ណាហ្គាវើលដ៍ បានច្នៃបង្កើតនំព្រះខែ និងដុតថ្មីៗរៀងរាល់ថ្ងៃ ដោយប្រើគ្រឿងផ្សំស្រស់ៗ គុណភាពខ្ពស់ដែលផ្តល់នូវសាច់នំ និងស្នូលល្មួតឆ្ងាញ់ជាប់ចិត្ត។
នំមាន ៤ រសជាតិសម្រាប់ជ្រើសរើស (ស្នូលធម្មតា ឬមានស៊ុតពីរ) ដូចជារសជាតិគ្រាប់ឈូកសបែបហុងកុង ស្លឹកតើយ ទុរេនបែបអាស៊ី និងទីរ៉ាមីស៊ុបែបអ៊ីតាលី។ ឆ្នាំនេះ ណាហ្គាវើលដ៍បានរចនាប្រអប់នំ នាំសំណាងថ្មីដែលមាន ៣ ទំហំផ្សេងគ្នា ៖ ប្រអប់ដែលមាននំ ១ ដុំ (តម្លៃចាប់ពី ១៤ ដុល្លារ) ប្រអប់ដែលមាននំ ៤ ដុំ (តម្លៃចាប់ពី ៥៥ ដុល្លារ) និងប្រអប់ដែលមាននំ ៨ ដុំ (តម្លៃចាប់ពី ១០៨ ដុល្លារ) ជាកាដូដ៏ស័ក្តិសមបំផុត សម្រាប់ក្រុមគ្រួសារ មិត្តភ័ក្តិ ដៃគូធុរកិច្ច និងមិត្តរួមការងារ ។ល។
កម្ម៉ង់នំព្រះខែដោយទាក់ទងទៅកាន់ ០១៥ ៤០២ ៣៤៥ ឬ dining@nagaworld.com ។ នំព្រះខែ ក៏មានដាក់លក់រៀងរាល់ថ្ងៃផងដែរ រហូតដល់ថ្ងៃទី១០ ខែកញ្ញានៅកន្លែងទទួលភ្ញៀវ Lobby Lounge និងភោជនីយដ្ឋានចិន Fortune Palace នៅណាហ្គាវើលដ៍ទី១ និងភោជនីយដ្ឋាន Golden Bowl, Food Pavilion និង Hall of Golden Chimes នៅណាហ្គាវើលដ៍ទី២។ សូមតាមដានទំព័រ Facebook និង WeChat របស់ណាហ្គាវើលដ៍ ដើម្បីចូលរួមការប្រកួតប្រជែង និងឱកាសឈ្នះនំព្រះខែ!
ណាហ្គាវើលដ៍ ក៏មានបម្រើជូននូវម្ហូបពិសេសច្រើន ជម្រើសនៅក្នុងឱកាសដ៏ពិសេសនេះផងដែរ។ ប៊ុហ្វេឌីមសាំនៅភោជនីយដ្ឋានចិន Hall of Golden Chimes ឥឡូវនេះមានបម្រើជូន ក្នុងពេលថ្ងៃត្រង់រៀងរាល់ថ្ងៃ ពីម៉ោង ១១ ព្រឹកដល់ ២:៣០ រសៀល រីឯថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ ចាប់ផ្តើមបម្រើជូនពីម៉ោង ១០:៣០ ព្រឹក (សូមណែនាំឲ្យកក់ទុកជាមុន) ម្នាក់ ២៩ ដុល្លារ និងការបញ្ចុះតម្លៃពិសេស សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ។
ប្រសិនបើលោកអ្នកមានបំណង ចង់ទទួលទានអាហារពេលល្ងាច ដ៏ឈ្ងុយឆ្ងាញ់បំផុត សូមអញ្ជើញទៅពិសាអាហារប៊ុហ្វេអន្តរជាតិ ពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea ដែលមានអាហារប៊ុហ្វេច្រើនមុខជាងគេ ក្នុងរាជធានីភ្នំពេញ រួមមាន គ្រឿងសមុទ្រស្រស់ សាច់អាំង សាច់ដុត ម្ហូបពេញនិយមបែបអាស៊ី អាហារបែបអឺរ៉ុប និងបង្អែម ម្នាក់ត្រឹមតែ ២៩ ដុល្លារពីថ្ងៃចន្ទដល់ថ្ងៃសុក្រ និងម្នាក់ ៣៥ ដុល្លារនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដែលមានបន្ថែមគ្រឿងសមុទ្រ។
ណាហ្គាវើលដ៍ ក៏មានផ្តល់ជូនការសម្តែងសិល្បៈអបអរ ពិធីបុណ្យសែនព្រះខែផងដែរ ដែលចូលរួមសម្តែងដោយសិល្បករ និងសិល្បការិនីជាតិ និងអន្តរជាតិ រៀងរាល់ថ្ងៃ ពីម៉ោង ៦ ល្ងាចនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ រហូតដល់ថ្ងៃទី១១ ខែកញ្ញា។ លោកអ្នកអាចថតរូបទុកជាអនុស្សាវរីយ៍ ជាមួយអ្នកសិល្បៈក្នុងឈុតសម្លៀកបំពាក់បែបចិន បន្ទាប់ពីពួកគេបានសម្តែងផងដែរ។ ទទួលយកនូវពេលវេលាដ៏រីករាយ ជាមួយមនុស្សជាទីស្រឡាញ់ក្នុងឱកាស ពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍! ៕