មិនមែនជាលើកទីមួយទេដែល Smart និង Pleng តែងតែធ្វើកម្មវិធីប្លែកៗ ធំនិងប្រកបដោយភាពច្នៃប្រឌិតថ្មីៗជានិច្ច! ជាក់ស្ដែងក្នុងពេលខាងមុខនេះ Smart និង Pleng បានរៀបចំឡើងនូវកម្មវិធី «89 ឆ្នាំ នៃកម្រងអនុស្សាវរីយ៍និងការចងចាំ» ដ៏មានតម្លៃសម្រាប់ អធិរាជសំឡេងមាសយើងគឺ លោកតា ស៊ីន ស៊ីសាមុត នៅថ្ងៃទី 28 សីហា 2022 នេះ ដើម្បីរម្លឹកដល់ថ្ងៃកំណើតរបស់លោកតា ស៊ីន ស៊ីសាមុត គម្រប់89ឆ្នាំ (23 សីហា 1933) និងឧទ្ទិសការគោរព ព្រមទាំងក្ដីនឹករឭកដល់សិល្បករខ្មែរសម័យដើមផ្សេងទៀត ដែលបានចែកឋានទៅ ។

នៅក្នុងកម្មវិធីនេះត្រូវបានអញ្ជើញចូលរួមពីសិល្បករ សិល្បការិនី ទាំងចាស់និងក្មេងរួមទាំងចៅបង្កើតរបស់លោកតាផងដែរ!
អ្វីដែលលឺហើយរឹតតែរំភើបទៀតនោះគឺ Smart និង Pleng បានប្រកាសឱ្យដឹងថា ថវិកាដែលទទួលបានពីការលក់សំបុត្រ និង និងវត្ថុអនុស្សាវរីយ៍ទាំងអស់ក្នុងកម្មវិធី នឹងប្រគល់ជូនក្រុមគ្រួសារ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ទាំងអស់។


កុំភ្លេចជួបគ្នាក្នុងកម្មវិធី «89 ឆ្នាំ នៃកម្រងអនុស្សាវរីយ៍និងការចងចាំ» សំបុត្រមានដាក់លក់ហើយ អ្នកអាចស្វែងរកជាវសំបុត្រចូលរួមតាមរយៈកម្មវិធី Live. By Wonder Pass : https://wonderpass.asia/widgets/sin_sisamuth_89th_birthday
តម្លៃសំបុត្រត្រឹមតែ 15$ នោះអ្នកនឹងទទួលបាន៖
- សំបុត្រម្នាក់ 02 សន្លឹក
- អាវយឺត 1 និងកាបូបស្ពាយ 1
- ទស្សនាការសម្ដែងផ្ទាល់ពីសិល្បករជាច្រើនរូប ដូចជា មាស សុខសោភា ,ខេម ,ម៉ម ពេជ្ជរិទ្ធ ,ស៊ីន សេដ្ឋសុជ្ឈតា, រ៉ូលីន, ដាវុធ, ឌីជេ ណាណា
- ទទួលបានអាហារសម្រន់ និងភេសជ្ជៈ









ចូលរូមគាំទ្រ និងស្ដាប់បទរបស់លោកតា ស៊ីន ស៊ីសាមុត ដែលបានកែច្នៃគុណភាពចម្រៀងឲ្យមានភាពប្រសើរជាងមុនទាំងអស់ដែលមានតែនៅក្នុង Pleng app តែមួយគត់ ឥឡូវនេះ៖ https://pleng.smart.com.kh/…/sinn-sisamouth-old…/71/

