Event

ពានរង្វាន់ចំនួន ៩ សម្រាប់ ៩ វិញ្ញាសា នៃកម្មវិធី Property Awards 2022 ត្រូវបានក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ ប្រមូលបានទាំងអស់

ភ្នំពេញ​៖ គណៈកម្មាធិកាអន្តរជាតិ នៃកម្មវិធីប្រកួតប្រជែងពានរង្វាន់ ក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ CAMBODIA Property Awards 2022 បានវិនិច្ឆ័យ និង ប្រកាសលទ្ធផលនូវពានរង្វាន់ចំនួន ៩ សម្រាប់ ៩ វិញ្ញាសា បានទៅលើក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ (Orkidé Development) កាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅក្នុងពិធីជប់លៀងដ៏ឳឡារិកមួយ ក្នុងសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីតំណាងក្រុមហ៊ុនអចលទ្រព្យ ផ្សេងៗទៀតជាច្រើន និង សមាគមសំណង់កម្ពុជាផងដែរ។

ពានរង្វាន់ទាំង ៩ នោះរួមមាន៖

1.ពានរង្វាន់អ្នកអភិវឌ្ឍ ខុនដូល្អបំផុត (ភ្នំពេញ) – Best Condo Development (Phnom Penh) The Royal Condominium
2.ពានរង្វាន់ស្ថាបត្យកម្មរចនា សួនឧទ្យានទេសភាពខុនដូស្អាតដាច់គេ – Best Condo Landscape Architectural Design (The Royal Condominium)
3.ពានរង្វាន់អ្នកអភិវឌ្ឍគម្រោង រចនាប្លង់មេទីប្រជុំជនល្អបំផុត – Best Township Masterplan Design (The Botanic City)
4.ពានរង្វាន់អ្នកអភិវឌ្ឍទីប្រជុំជន ល្អបំផុត – Best Township Development (The Botanic City)
5.ពានរង្វាន់អ្នកអភិវឌ្ឍលើភាព សម្បូរណ៍បែបនៃការរស់នៅល្អបំផុត – Best Lifestyle Developer (The Botanic City)
6.ពានរង្វាន់អ្នកអភិវឌ្ឍន៍លំនៅឋានស្អាត និងល្អដាច់គេ (កម្ពុជា) – Best Housing Development (Cambodia) (The Botanic City- the Palace)
7.ពានរង្វាន់អ្នកអភិវឌ្ឍន៍លំនៅឋានល្អបំផុត (ភ្នំពេញ) Best Housing Development (Phnom Penh) – The Botanic City (The Palace)
8.ពានរង្វាន់ស្ថាបត្យកម្មរចនា សួនឧទ្យានទេសភាពស្អាតដាច់គេ Best Housing Landscape Architectural Design – The Botanic City (The Palace)
9.ពានរង្វាន់ស្ថាបត្យកម្ម រចនាម៉ូតផ្ទះស្អាតដាច់គេ Best Housing Architectural Design – The Botanic City (The Palace)

លោក គ្រួច សុភត្រ្តា នាយកចាត់ការទូរទៅ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍ថា “ខ្ញុំបាទ និង ក្រុមការងារថ្នាក់ដឹកនាំទាំងអស់ ពិតជាមាន មោទនភាពណាស់ និង ថ្លែងអំណរគុណជាពន់ពេក ដែលស្ថាបត្យកម្មសំណង់ និង សមិទ្ធផលស្នាដៃនៃការអភិវឌ្ឍន៍ របស់ក្រុមហ៊ុន Orkidé Development ត្រូវបានទទួលស្គាល់ និងអោយតម្លៃខ្ពស់ដោយ គណៈកម្មាធិការអន្តរជាតិ ទៅលើលក្ខណៈសម្បត្តិជាច្រើន ស្របទៅការកំណត់របស់អ្នកជំនាញ ផ្នែកអចលនទ្រព្យអន្តរជាតិ ខណៈដែលអតិថិជនដែលបានទិញផ្ទះ រស់នៅក្នុងគម្រោងរបស់យើង ក៏ពេញចិត្តជាមួយគុណភាពសំណង់ និងបរិយាកាសនៃការរស់នៅ ក្នុងគម្រោងនីមួយៗរបស់យើងផងដែរ។ ”

លោកក៏លើកទឹកចិត្តដល់ មេគ្រួសារ ឬ លោក លោកស្រី ដែលកំពុងស្វែងរកគេហដ្ឋាន បែបទំនើបទាន់សម័យ ប្រកបដោយគុណភាព និង សោភណ្ឌភាព ហើយមិនឆ្ងាយពីក្រុង សូមមកទស្សនាផ្ទះគំរូទាំង ៣ គម្រោងធំរបស់យើង ដែលរួមមាន អ័រគីដេ ឌឹពោធិ៍ចិនតុង អ័រគីដេ បូតានិក ស៊ីធី ៦A និង អាគារ ខនដូ Royal Condominium 2004 ហើយបង់ត្រឹមតែ ១០% នៃតម្លៃផ្ទះ នោះលោក លោកស្រីអាចខ្លាចជាម្ចាស់ផ្ទះភ្លាមៗ។

បញ្ជាក់កម្មវិធី Cambodia Property Awards 2022 ត្រូវបានរៀបចំឡើងក្រុមការងារ គណះកម្មាធិកាអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយរាល់ពានរង្វាន់ទាំងអស់ ត្រូវឆ្លងកាត់ការវាយតម្លៃពីគណះកម្មាធិកា ដោយពឹងផ្អែកទៅលក្ខណះសម្បត្តិ បញ្ជាក់កម្មវិធី Cambodia Property Awards 2022 ត្រូវបានរៀបចំឡើងក្រុមការងារ គណះកម្មាធិកាអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយរាល់ពានរង្វាន់ទាំងអស់ ត្រូវឆ្លងកាត់ការវាយតម្លៃពី គណៈកម្មាធិកា ដោយពឹងផ្អែកទៅលក្ខណៈសម្បត្តិ ដែលត្រូវបានកំណត់ទុក ហើយកម្មវិធី តែងមានការអញ្ជើញចូលរួមពីក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យជាច្រើនផងដែរ នៅក្នុងប្រទេសកម្ពុជា ៕

Most Popular

To Top