ភ្នំពេញ៖ កាលពីព្រឹកថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ ២០២២ “អ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋាន” បានបើកសម្ពោធដំណើរការជាផ្លូវការនូវសាខាថ្មីរបស់ខ្លួនដែលស្ថិតនៅលើបណ្តោយផ្លូវ6A ភូមិស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅក្នុងស្ថានីយ៍ប្រេងឥណ្ធនៈតូតាល់ TotalEnergies Skun (ទីតាំង Google Map : https://goo.gl/maps/9ULevDEnZdU1DcW66)។
ស្របតាមចក្ខុវិស័យរបស់លោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកា និង ជាស្ថាបនិក អ៊ីអ៊ែនអឹម ការបើកអោយដំណើរការអ៊ីអ៊ែនអឹម សាខាស្គន់មិនមែនជារឿងចៃដន្យនោះទេ វាជាទិសដៅ នៃការពង្រីកសក្តានុពលរបស់ម៉ាកដែលបានគ្រោងទុក។
ហាងអ៊ីអ៊ែនអឹម សាខាស្គន់ត្រូវបានរៀបចំតុបតែងយ៉ាងស្អាតសាមញ្ញទូលាយ មានចំណតធំ ងាយចេញចូល ជាមួយជម្រើសអាហារប្រចាំហាងអ៊ីអ៊ែនអឹមយ៉ាងសំបូរបែប ដូចជាបាយ គុយទាវច្រើនជម្រើសសម្រាប់អាហារពេលព្រឹក ម្ហូបបែបអាស៊ី ម្ហូបខ្មែរ សម្រាប់អាហារថ្ងៃត្រង់ អាហារសម្រន់ និងអាហារពេលល្ងាច ជាមួយនិងភេសជ្ជៈ កាហ្វេ ទឹកផ្លែឈើស្រស់ ។ល។ ក្នុងចេតនាផ្តល់នូវផាសុខភាព ទទួលស្វាមគន៍អតិថិជនរបស់ខ្លួនដែលរស់នៅក្នុងទីប្រជុំជនស្គន់ផ្ទាល់សំរាប់ការជួបជុំពិភាក្សាការងារ ពិសារអាហារលក្ខណះក្រុមការងារ គ្រួសារ និងអតិថិជនដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៦A ភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាបនិងបណ្តាខេត្តផ្សេងៗ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើង។ សម្រាប់ពត៌មានលម្អិតលោកអ្នកអាចទាក់ទងទៅកាន់ក្រុមការងារអ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋានតាមរយៈ
ទូរស័ព្ទ ៖ 012 59 19 15/ 010 59 19 15
Facebook Page: E&M Coffee & Restaurant







