ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) ប្រកាសផ្តល់ជូននូវឳកាសចំណេញ ដ៏សន្ធឹកសន្ធាប់ដែលគិត ជាទឹកប្រាក់អាចរហូតទៅដល់ 15 ម៉ឺនដុល្លារ ស្មើទៅនឹងប្រមាណជា 13% នៃតម្លៃផ្ទះ ដែលគម្រោង អភិវឌ្ឍន៍ទីក្រុង អ័រគីដេ ដឹ ប៊ូតានិច ស៊ីធី ផ្លូវជាតិលេខ 6A ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ 2022 គឺរយះពេល ១៥ ថ្ងៃ តែប៉ុណ្ណោះក្នុងឳកាសបុណ្យភ្ជុំបិណ្ឌនេះ។



លោក គួ្រច សុភត្រ្តា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍ថា “ការផ្តល់ជូនខាងលើនេះ គឺដើម្បីចូលរួមអបអរសាទរ ពិធីកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ជាមួយប្រជាជនកម្ពុជា ក៏ដូចជាការលើកទឹកចិត្តដល់អតិថិជន ដែលមានចំណាប់អារម្មណ៍ចង់ទិញផ្ទះ រស់នៅក្នុងទីក្រុងថ្មី អ័រគីដេ ដឹ ប៊ូតានិច ស៊ីធី ដែលជាទីក្រុងដ៏ទំនើប រចនាប្លង់បែបទំនើបស៊ីវិល័យ លំអរទៅដោយក្លោងទ្វារដ៏ស្រស់ស្អាត សួនច្បារ បឹង និង រុក្ខវិថីដ៏ស្រស់បំព្រង ជាមួយម៉ូដផ្ទះ និង វីឡា ដ៏គួរអោយចង់រស់នៅ រួមជាមួយផ្សារសហគមន៍បែប ទំនើបនឹងមានវត្តមានផងដែរ។”


រីឯការបង់រម្លោះទៀតសោត អតិថិជនអាចបង់ត្រឹម 10% នៃតម្លៃផ្ទះសរុប ហើយ 10% ទៀត អាចបង់រយះពេលរហូតទៅដល់ 12 ខែ រីឯ 80% ដែលនៅសល់ គឺអតិថិជន អាចស្នើសុំកម្ចីពីធនាគារ ដៃគូរ របស់គម្រោងក៏បាននូវ អត្រាការប្រាក់សមរម្យបំផុត ហើយអាចទទួលបានផ្ទះចូលរស់នៅតែម្តង។



លោកក៏បញ្ជាក់ដែរថា ប្រភេទផ្ទះ ដែលយើងផ្តល់ជូននូវការបញ្ចុះតម្លៃខាងលើនេះ រួមមានប្រភេទផ្ទះអាជីវកម្ម អាគារពាណិជ្ជកម្ម វីឡាកូនកាត់ វីឡាភ្លោះ និង វីឡាទោល ហើយដោយឡែកពត៌មាន លម្អិតទាក់ទងជាមួយទំហំផ្ទះ និង ដី គឺអតិថិជនអាចទាក់ទង ផ្ទាល់ជាមួយក្រុមការងារផ្នែកលក់ របស់យើងតាមរយះលេខ 098 733 333 ។
ជាចុងក្រោយ លោកក៏សូមជូនពរ ដល់ប្រជាជនកម្ពុជាទាំងអស់ ទទួលបាននូវការជួបជុំគ្រួសារដ៏រីករាយ
សុខសុវត្តិភាព សុខភាព និង រកទទួលទានមានបានផងដែរ ៕
