ផ្សារទំនើប ខេ ម៉ល អភិវឌ្ឍដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ប្រកាសពង្រីកគម្រោងផ្សារ ទំនើបមួយទៀតនៅក្នុងតំបន់ព្រែកត្នោត ភាគខាងត្បូងនៃទីក្រុងភ្នំពេញ។ ផ្សារទំនើប ខេ ម៉ល ព្រែកត្នោតនឹងក្លាយជាទីតាំងសហគមន៍ថ្មីមួយនៅតាមបណ្តោយផ្លូវជាតិលេខ 2 ដើម្បីបង្កើន ភាពងាយស្រួលដល់អតិថិជន និងភាពរស់រវើកនៃតំបន់ព្រែកត្នោតនាពេលឆាប់ៗខាងមុខ។
ដោយគ្រាន់តែធ្វើដំណើរត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះចេញពីមហាវិថីសម្តេច ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ 2 លោកអ្នកនឹងអាចមើលឃើញពីទីតាំងរបស់ផ្សារទំនើប ខេ ម៉ល ព្រែកត្នោតដ៏ធំទូលាយ អមជាមួយបរិយាកាសធម្មជាតិបៃតង ស្រស់រង់ចាំទទួលស្វាគមន៍ លោកអ្នកនាពេលអនាគត។
រចនាជាមួយភាពច្នៃប្រឌិត និងការផ្តោតគំនិតសំខាន់លើផាសុកភាពតាមបែបធម្មជាតិសម្រាប់ អ្នកប្រើប្រាស់ គម្រោងផ្សារទំនើបថ្មីនេះ ប្រៀបបីដូចជាសហគមន៍ចម្រុះមួយដែលនឹងផ្តល់ជូន នូវទីកន្លែងជួបជំុមិត្តភក្តិ និងក្រុមគ្រួសារក្នុងការលម្ហែកម្សាន្ត ក៏ដូចជាការទិញទំនិញ ប្រចាំថ្ងៃ ព្រមទាំងការចូលរួមប្រារព្ធកម្មវិធីផ្សេងៗជាច្រើនប្រភេទសម្រាប់សហគមន៍នៅជុំវិញតំបន់នេះ។
គម្រោងថ្មីនេះនឹងធ្វើឡើងលើទំហំផ្ទៃដីប្រមាណ 8,000 ម៉ែត្រការ៉េ ដោយរួមមានទីកន្លែងជួបជុំ ជាសាធារណៈ ផ្លាហ្សាធំទូលាយបែបបើកចំហ និងទីធ្លាបៃតងធម្មជាតិសម្រាប់សកម្មភាពកម្សាន្ត ផ្សេងៗ ដោយមានទីតាំងស្ថិតនៅជាប់នឹងបុរីចន្ទគីរី ហើយក៏ជាគម្រោងថ្មីមួយទៀតដែលត្រូវបាន បង្កើតឡើងដោយក្រុមហ៊ុនឈ្នះពានរង្វាន់ អឺបេនលែន (Urbanland) ក្នុងវិស័យអភិវឌ្ឍន៍ អចលនទ្រព្យ។
ផ្សារទំនើបថ្មីនេះបានប្រារព្ធពិធីប្រកាសគម្រោងអភិវឌ្ឍន៍ជាផ្លូវការនៅថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2022 ជាមួយពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងផ្សារទំនើបឡាក់គី ប្រោនកាហ្វេ និង Kungfu Kitchen ស្របពេលដែលដៃគូពិសេសៗជាច្រើនទៀតនឹងចូលរួមមានវត្តមានជាបន្ត បន្ទាប់ក្នុងពេលឆាប់ៗខាងមុខ។
លោក កាំង ហុក អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អឺបេនលែន បានមានប្រសាសន៍ថា៖ «គម្រោងអភិវឌ្ឍទីមួយនៃផ្សារទំនើប ខេ ម៉ល គឺជាសមិ្ធផលនៃស្នាដៃអភិវឌ្ឍន៍របស់យើងនៅក្នុងតំបន់ វេង ស្រេង។ ហើយក្រុមការងាររបស់យើងមានភាពជឿជាក់ក្នុងការនាំយកគម្រោងផ្សារទំនើបនេះ ទៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ ដែលជាតំបន់ដ៏មានសក្តានុពលមួយមានការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ដៃគូសហការដំបូងគេទាំងបីរបស់យើង ដែលនេះបង្ហាញយ៉ាងច្បាស់អំពីទំនុកចិត្ត និងភាពជាដៃគូរ ហើយយើងប្តេជ្ញានឹងសាងសង់គម្រោង ផ្សារទំនើបសហគមន៍ថ្មីដ៏ល្អបំផុតសម្រាប់តំបន់ព្រែកត្នោត។»
លោក Jose Carlos Reis Bettencourt នាយកគ្រប់គ្រងផ្សារទំនើបឡាក់គី បានមានប្រសាសន៍ថា៖ «យើងមានការកោតសរសើរដល់ក្រុមការងាររបស់ផ្សារទំនើប ខេ ម៉ល និង អឺបេនលែន ដែលបានខិតខំប្រឹងប្រែងអស់ពីចិត្ត និងប្រើប្រាស់ជំនាញរបស់ខ្លួនក្នុង ការបង្ហាញស្នាដៃរចនាដ៏ល្អប្រណិតប្លែក ហើយពួកយើងពិតជាមានសំណាង ដែលបានចូលរួមជាចំណែកមួយក្នុងការអភិវឌ្ឍន៍ថ្មីនេះ ព្រមទាំងបន្តភាពជាដៃគូ ពាណិជ្ជកម្មរួមគ្នាជាមួយ ប្រោនកាហ្វេ Kungfu Kitchen និងម៉ាកយីហោផ្សេងៗជាច្រើនទៀត។»
ក្នុងឱកាសនេះដែរ លោកស្រី Denise Lim នាយកគ្រប់គ្រងភោជនីយដ្ឋាន Kungfu Kitchen បានបង្ហាញចំណាប់អារម្មណ៍អំពីភាពជោគជ័យរបស់ភោជនីយដ្ឋាន Kungfu Kitchen ដែលកំពុងបើកដំណើរការនៅផ្សារទំនើប ខេ ម៉ល វេង ស្រេង ដោយមានក្រុមការងារផ្សារទំនើប ខេ ម៉ល និង អឺបេនលែន តែងតែផ្តល់ការគាំទ្រ ទំនុកចិត្ត និង ភាពជឿជាក់ ក្នុងការបន្តដំណើរក្នុងភាព ជាដៃគូសហការ ព្រមទាំងផ្តល់ឱកាសដល់ Kungfu Kitchen ចូលរួមក្នុងការពង្រីកសាខាថ្មីរបស់ ខ្លួនមួយទៀតនៅផ្សារទំនើប ខេ ម៉ល ព្រែកត្នោតផងដែរ។
ក្នុងពេលបច្ចុប្បន្ននេះ លោកអ្នកដែលធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងនៃរាជធានីភ្នំពេញត្រង់តំបន់ផ្លូវ 60 ម៉ែត្រ ជាពិសេសតំបន់ព្រែកត្នោត លោកអ្នកនឹងបានឃើញនូវភាពលេចធ្លោនៃការវិនិយោគ និងការអភិវឌ្ឍន៍ធំៗជាច្រើនរួមមាន គម្រោងសាងសង់បុរី សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅដ៏ធំជាងគេមួយក្នុងតំបន់ និង គម្រោងស្ពានអាកាស ព្រះមុនីវង្សដែលនឹងតភ្ជាប់ចរាចរណ៍សំខាន់ៗឆ្លងកាត់តំបន់ផ្លូវ 60 ម៉ែត្រ និងតំបន់ស្ទឹងព្រែកត្នោត នាពេលអនាគត។
ភាពជោគជ័យនៃគម្រោងអភិវឌ្ឍន៍ដំបូងគេរបស់ផ្សារទំនើប ខេ ម៉ល នៅក្នុងតំបន់ វេង ស្រេង គឺជាភស្តុតាងនៃទស្សនៈវិស័យរបស់ក្រុមហ៊ុន អឺបេនលែន (Urbanland) ក្នុងការរៀបចំអនាគត និងបង្កើនគុណភាពនៃការរស់នៅឱ្យកាន់តែល្អប្រសើរជាងមុនសម្រាប់ប្រជាជនកម្ពុជា។ លើសពីនេះទៅទៀត ការទទួលស្គាល់ និងការគាំទ្រពីអតិថិជនជាច្រើនដល់ផ្សារទំនើប ខេ ម៉ល នេះ បានបង្ហាញពីលទ្ធផលប្រកបដោយផ្លែផ្កាល្អមួយពីសហគមន៍តំបន់ វេង ស្រេង ហើយ គម្រោងថ្មី របស់ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត ក៏នឹងបន្តផ្តល់ជូននូវការរស់នៅប្រកបដោយផាសុកភាព
និងភាពងាយស្រួលដល់សហគមន៍ក្នុងបរិស្ថានប្រណិតបែបធម្មជាតិផងដែរ។
បច្ចុប្បន្ន ផ្សារទំនើប ខេ ម៉ល មានហាងម៉ាកល្បីៗទាំងក្នុងនិងក្រៅស្រុកចំនួន 33 ហាង និងជា ផ្សារទំនើបសហគមន៍ដំបូងគេបង្អស់ក្នុងការលើកកម្ពស់មុខមាត់តំបន់ វេង ស្រេង ដែលបម្រើជូន ប្រជាជនក្នុងសហគមន៍ជុំវិញជាមួយការរចនាស្ថាបត្យកម្មដ៏ល្អឥតខ្ចោះប្រកបដោយបរិយាកាសធម្មជាតិបៃតង ហើយដែលកំពុងទទួលស្វាគមន៍អតិថិជនប្រមាណ ៤,៥00 នាក់ជារៀងរាល់ថ្ងៃ។
ទីតាំងរបស់ផ្សារទំនើប ខេ ម៉ល វេង ស្រេង មានចំងាយប្រមាណតែ 5 នាទី ប៉ុណ្ណោះពីរង្វង់មូលស្ទឹង មានជ័យ និងប្រមាណតែ 10 នាទីពីរង្វង់មូលចោមចៅ និងត្រឹមតែ 15នាទី ពីអាកាសយានដ្ឋាន
អន្តរជាតិ។ ផ្សារទំនើប ខេ ម៉ល ក៏ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់ KMH Park ក្នុងតំបន់ វេង ស្រេង ដែលឈរនៅលើផ្ទៃដីទំហំ 6 ហិកតា រួមជាមួយអគារ ISI Tower ផ្ទះអាជីវកម្មចំនួន 40 និងតារាងបាល់ទាត់មួយផងដែរ។
អំពីក្រុមហ៊ុន អឺបេនលែន (Urbanland)
ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងស្រុកមួយដែលមានគោលដៅ បង្កើតកន្លែងដែលមានភាពច្នៃប្រឌិតខ្ពស់ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដ ជាមួយការប្ដេជ្ញាមុតមាំលើគុណភាព ភាពឋិតថេរ និង ភាពផ្ចិតផ្ចង់។ ក្រុមហ៊ុន អឺបេនលែន បានបង្កើតឡើងនៅឆ្នាំ 2013 ដោយលោកស្ថាបត្យករ កាំង ហុក ដោយលោកជឿជាក់ថាការ ផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អដើម្បីជួយលើកកម្ពស់គុណភាព រស់នៅរបស់ពួកគេ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។
ក្រុមហ៊ុន អឺបេនលែន ក៏ជាសមាជិក នៃសហព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាក្រុមហ៊ុនក្នុងស្រុក ខ្នាតធំមួយមានបទពិសោធជាង 22 ឆ្នាំក្នុងវិស័យសំណង់។ ក្រុមហ៊ុន អឺបេនលែន ត្រូវបានទទួល ស្គាល់តាមរយៈការបង្កើតគម្រោងប្រណិតៗពោរពេញដោយភាពច្នៃប្រឌិតដោយប្រើប្រាស់ ការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បងដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ដែល ជាប់ជ័យលាភីរួមមានអាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម) Embassy Residences និង Embassy Central (ខុនដូ បែបប្រណីត) ព្រមទាំងសណ្ឋាគាររចនាម៉ូដបែបប្រណីតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort ក៏ដូចជាគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់ វេង ស្រេង គឺ KMH Park ដែលជាផែនការ ធំថ្មីរួមមានអគារ ការិយាល័យហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិរួមទាំង K Mall និងអគារ ISI Tower។
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងរបស់ក្រុមហ៊ុន អឺបេនលែន សូមចុចនៅទីនេះ Projects – Urbanland Asia៕