Event

ក្រុមហ៊ុន Smart Axiata ចូលរួម​ឧបត្ថម្ភ​​យុទ្ធនាការ «រត់ជាមួយសាយ»  ៣០៣​គ.ម ដើម្បីប្រមូល​មូលនិធិ​​ជួយ​មន្ទីរពេទ្យកុមារអង្គរ

ភ្នំពេញ ថ្ងៃទី ០៧ ខែ​តុលា ឆ្នាំ២០២២៖ “យើង​រួម​គ្នា​​​ជួយ​កុមារតាម​រយៈ​​យុទ្ធនាការ​ ‘រត់ជាមួយសាយ’”! នេះគឺជា​សារដែលអំពាវ​នាវ​​​​ចេញពី​​ក្រុមហ៊ុន Smart Axiata ដែលជា​​​​ប្រតិបត្តិករ​ទូរស័ព្ទចល័ត​ឈាន​​​មុខ​គេ​​នៅ​កម្ពុជា ខណៈ​​ក្រុមហ៊ុន​​​​ចូលរួមគាំទ្រ​​​យុទ្ធនាការ “រត់ជាមួយសាយ” ដែល​មាន​​គោលបំណង​រៃអង្គាស​ប្រាក់​​​សម្រាប់​មន្ទីរពេទ្យ​កុមារ​អង្គរ។

នៅក្នុង​​​យុទ្ធនាការ “រត់ជាមួយសាយ” ចុងក្រោយ​បំផុត​នេះ សិល្បករ​ដ៏​ល្បី​ឈ្មោះ​លោក អួន បឋម  ហៅ «សាយ» នឹង​រត់​ក្នុង​រយៈ​ចម្ងាយ ៤សែនជំហាន​ក្នុង​រយៈពេល ៩ថ្ងៃ ​ពី​រាជធានី​ភ្នំពេញទៅកាន់​ទីក្រុងសៀម​រាប។ ការ​រត់​​នេះ​​ក៏​ដើម្បី​​​អបអរ​ខួប​កំណើត​​​គម្រប់ខួប ៣២​ឆ្នាំរបស់សាយ និងដើម្បី​រៃអង្គាស​ប្រាក់​​សម្រាប់ជួយ​​​ដ​ល់​សហគមន៍​វិញ​​ផងដែរ។

ជា​ផ្នែកមួយ​នៃ​ការ​ចូលរួម​ចំណែក​ និង​ការ​ភ្ជាប់​ខ្លួន​ទៅនឹង​និរន្តរភាពសហគមន៍ ក្រុមហ៊ុន Smart Axiata នឹង​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​សប្បុរសធម៌នេះ​​​​តាមរយៈ​ការ​បង្កើនការ​យល់ដឹង ការ​ឧបត្ថម្ភ​ប្រាក់​សរុបចំនួន ១៥.០០០​ដុល្លារអាមេរិកជូនដល់ការរៀបចំកម្មវិធី និងមន្ទីរពេទ្យកុមារអង្គរ  និង​​អនុញ្ញាត​​ឱ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​ទូរស័ព្ទ​របស់​ខ្លួនទាំងអស់​ចូលរួម​បរិច្ចាគថវិកា​​តាមរយៈ​ការ​ផ្ញើសារ​តាម​ទូរស័ព្ទ​​ដោយប្រើប្រាស់​កូដ USSD និង​​តាម​រយៈ​កម្មវិធី​ធនាគារ​ចល័ត (Mobile Banking)។ តារា​តាម​បណ្តាញសង្គម (KOLs) ​របស់​ក្រុមហ៊ុន Smart Axiata ដូចជា Lin Vee, Soy Senghour, Rainnie Dara, Reachny Kim, Sopheareach Vee, Jasmine Vee, Yaro, Khmera, Kimhong ក៏នឹង​ចូលរួម​រត់​ជាមួយ សាយ ផងដែរ។

តាមរយៈ​ការគាំទ្រ​ដល់​យុទ្ធនាការ​នេះ ក្រុមហ៊ុន Smart Axiata សង្ឃឹមថា​នឹង​បង្កើន​​ការ​យល់ដឹង​អំពីបញ្ហា​សង្គម​ផ្សេងៗ​ផងដែរ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖ «ក្រៅ​ពីការ​​រៃ​អង្គាសថវិកានេះ ​យុទ្ធនាការ​នេះ​ផ្ញើ​សារដ៏​សំខាន់​អំពី​​​ភាពចាំបាច់​ក្នុងការ​ជួយ​ដល់​កុមារ​របស់​យើងនា​ពេលបច្ចុប្បន្ន និង​ក្នុង​​​​ពេល​អនាគត។ យោង​តាម​អង្គការ​យូនីសេហ្វ ក្នុង​ឆ្នាំ២០១៨ អត្រា​មរណភាព​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​មាន ២៨​នាក់​​បាន​ស្លាប់​ក្នុង​ចំណោម ១ ០០០​នាក់​។ យើង​ជឿជាក់​ថា ជាមួយ​នឹង​ការ​គាំទ្រ​នេះ​ពី​ក្រុមហ៊ុន Smart យើង​អាច​រួម​ចំណែក​កាត់​បន្ថយ​អត្រាមរណភាព និង​ជួយ​កុមារ​ដទៃ​ទៀតដែល​ត្រូវ​ការការ​ថែទាំ​សុខភាព»។

បងប្អូន​ មិត្តភ័ក្តិ តារា​ល្បីៗ និង​សាធារណជន​ទូទៅ អាច​​ចូល​រួមគាំទ្រ​ដល់​យុទ្ធនាការ​នេះ​​​ទាំង​អស់​​គ្នា និង​ចូលរួម​​រត់ជាមួយ សាយ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ ព្រមទាំង​​​​លើកកម្ពស់​របៀបរស់​នៅ​ប្រកបដោយ​សុខភាព​ល្អ​ ក៏ដូចជាកិច្ចស្វាគមន៍នូវកម្មវិធី SEAGAME2023 ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ​ក្រោយនេះផងដែរ។ ក្រុមហ៊ុន Smart Axiata រំពឹង​ថា​ មនុស្សរាប់រយនាក់​នឹង​ចូលរួម​ក្នុង​ការ​រត់នេះ​ក្នុង​មួយថ្ងៃៗ ដើម្បី​នាំមក​នូវ​ភាពសប្បាយ​រីករាយ​និង​ក្តីរំភើប​ចំពោះ​យុទ្ធនាការនេះ។ ​

ក្រុមហ៊ុន Smart Axiata បាន​បរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ​​ដល់យុទ្ធនាការរៃអង្គាសថវិកា​របស់ សាយ ដែល​បាន​ចាប់​ផ្តើម​នៅខែតុលា និងបញ្ចប់នៅខែមករា បន្ទាប់​ពីគាត់​បាន​រត់ចម្ងាយជាង ២ ៤០៨ គ.ម ឆ្លងកាត់ខេត្តចំនួន ២១ ក្នុងរយៈពេល ៩៧ ថ្ងៃ។ យុទ្ធនាការ​នេះ​​​រៃអង្គាសបាន​សរុប​​​​ជាង ៤៨មុឺនដុល្លារ។ នៅ​ក្នុង​កម្មវិធី​បរិច្ចាគ​ថវិកា​នោះផងដែរ សិល្បករ Pleng រួមជាមួយតារាតាមបណ្តាញសង្គមដទៃទៀត​ក៏​បាន​ចូលរួមជាមួយលោក សាយ  ដើម្បី​រត់​​​ចម្ងាយ ១០ គីឡូម៉ែត្រនៅកោះពេជ្រ​ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ

www.facebook.com/smartaxiata​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!               


ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A,មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

កញ្ញា ឈុន ងីច័ន្ទរស្មី

ទូរស័ព្ទ៖​ +855 10 202 282

អ៊ីម៉ែល៖​  chhun.ngychanraksmey@smart.com.kh

Most Popular

To Top